កម្មវិធី​ព័ត៌មានតាម​ទូរសព្ទ Kley Kley ដំណើរ​ការ​ផ្លូវការ​ថ្ងៃ​នេះ​ហើយ

កម្មវិធី​​ព័ត៌មាន​តាម​ទូរសព្ទ​ដៃ​ Kley Kley នឹង​ដាក់ឲ្យ​ដំណើរ​ជា​ផ្លូវការ​នៅ​វេលា​ម៉ោង ៤​ល្ងាច​នេះ​ហើយ។ សូម​រង់ចាំ​ទស្សនា​ការ​ផ្សាយ​ផ្ទាល់ តាម​រយៈ Page ផ្លូវការ​ទាំង​អស់​របស់ Sabay ដើម្បី​ដឹង​ព័ត៌មាន​លម្អិត ព្រម​ទាំង​អត្ថប្រយោជន៍​នៃ​ការ​ដំឡើង​កម្មវិធី​ទូរសព្ទ​ដៃ Kley Kley។

 

កម្មវិធី​ព័ត៌មានតាម​ទូរសព្ទ Kley Kley ដំណើរ​ការ​ផ្លូវការ​ថ្ងៃ​នេះ​ហើយ

 

Kley Kley ជា​ប្រភព​ព័ត៌មាន ៧ប្រភេទ​ ដែល​រួម​មាន កីឡា កម្សាន្ត វិទ្យាសាស្ត្រ & បច្ចេកវិទ្យា នយោបាយ សេដ្ឋកិច្ច ជីវិត & សង្គម រួម​ទាំង​​ចរាចរណ៍។ លោក​អ្នក​គ្រាន់​តែ​ចុច​បើក​តែ​ម្ដង អាច​មើល​បាន​ទាំង​អស់ តាម​រយៈ​ការ​ទាញ​ចុះ​ទាញ​ឡើង​ប៉ុណ្ណោះ។

 

គ្រប់​ប្រភេទ​ព័ត៌មាន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ត្រូវ​បាន​ប្រមូល​ផ្ដុំ​លើ​កម្មវិធី Kley Kley ដោយ​សង្ខេប​យក​តែ​អត្ថន័យ ងាយ​ស្រួល​អាន ងាយ​ស្រួល​យល់។ មាន​កម្មវិធី Kley Kley ប្រៀប​ដូច​ជា​ពិភពលោក​ក្នុង​ដៃ​អ្នក ព្រោះ​រឿងរ៉ាវ​នានា​សុទ្ធតែ​ត្រូវ​បាន​ក្រុម​ការងារ​លើក​យក​មក​ផ្សាយ​ជូន​ទាំង​ អស់។

 

នៅ​វេលា​ម៉ោង ៤​ល្ងាច​នេះ លោក ឃុត សុខឿន ដែលជា​និពន្ធ​នាយក​របស់ Kley Kley នឹង​ធ្វើ​បទ​បង្ហាញ​តាម​រយៈ​ការ Live ផ្ទាល់​លើ​គ្រប់ Page ផ្លូវការ​របស់ Sabay។ សម្រាប់​លោក​អ្នក​ដែល​មាន​ចម្ងល់ អាច Comment សាក​សួរ​បន្ថែម​បាន៕

 

ដើម្បី​ដំឡើង Kley Kley សូម​ចូល​ទៅ​កាន់ link ខាង​ក្រោម៖

Kley Kley សម្រាប់ IOS
Kley Kley សម្រាប់ Android

 

កម្មវិធី​ព័ត៌មានតាម​ទូរសព្ទ Kley Kley ដំណើរ​ការ​ផ្លូវការ​ថ្ងៃ​នេះ​ហើយ

ព័ត៌មាន​គ្រប់​ប្រភេទ

កម្មវិធី​ព័ត៌មានតាម​ទូរសព្ទ Kley Kley ដំណើរ​ការ​ផ្លូវការ​ថ្ងៃ​នេះ​ហើយ

កម្មវិធី​ព័ត៌មានតាម​ទូរសព្ទ Kley Kley ដំណើរ​ការ​ផ្លូវការ​ថ្ងៃ​នេះ​ហើយ

ការ​កំណត់មុខងារ បិទ​បើក​ព័ត៌មាន​តាម​ប្រភេទ

 

អត្ថបទ៖ គង់ វិសាល