កក្រើក​នៅ​ជប៉ុន​៖ ៣ ម៉ោង ចោរ​ដក​ប្រាក់​តាម​ទូ ATM អស់ ១.៤០០ លាន​ដុល្លារ​

6 Videos


ចលនាបង្កើតប័ណ្ណឥណទាន(កាត ATM) ក្លែងក្លាយ បានវាយលុកនៅប្រទេសជប៉ុន ដោយចំណាយពេលត្រឹមតែ ៣ ម៉ោងដកបានប្រាក់អស់ជាង 1.440 លានយ៉េន ។

ប៉ូលិសជប៉ុននិយាយថា ប្រាក់សុទ្ធចំនួន 1.440 លានយ៉េន ឬ ប្រមាណ ១៣ លានដុល្លារអាមេរិក ត្រូវដកចេញពីទូ ATM ក្នុងចំនួន ១៧ ខេត្ត-ក្រុងទូទាំងប្រទេសជប៉ុន ដោយចោរប្រើប័ណ្ណឥណទានក្លែងក្លាយពីទិន្នន័យប្រព័ន្ធអ៊ីធើរណេត ។ ប៉ូលិសថា អ្នករួមដៃលួចដកប្រាក់នេះ មានគ្នាប្រមាណ ១០០ នាក់ ប្រើពេល ៣ ម៉ោង ដោយប្រើកាត ATM ក្លែងក្លាយជាង ១.៦០០ កាត ដែលចេញដោយធនាគារអាហ្វ្រិកខាងត្បូង ។

នេះជាប្រតិបត្តិការប្លន់អនឡាញ ចាប់ផ្តើមពីម៉ោង ៥:០០ នៃថ្ងទី ១៥ ខែឧសភា ឆ្នាំ ២០១៦ ដោយមានការប្រើកាត ATM ក្លែងក្លាយដកប្រាក់ពីទូ ATM របស់ធនាគារ សេវេន ក្នុងទីក្រុងតូក្យូ និង ខេត្តខាណាង៉ាវៈ ។ បន្ទាប់ពីនោះ ក៏មានការរាលដាលដក ប្រាក់ពីទូ ATM រាប់មុឺនទូ នៅទីក្រុងអូសាកា ខេត្តហៀវង៉ុះ អៃចិ និង ហ្វ៊ុគុអូកៈ ដោយរកឃើញដកប្រាក់ចុងក្រោយនៅវេលាម៉ោង ៨:០០ ។

ទូ ATM នីមួយៗនៅប្រទេសជប៉ុន ដកប្រាក់ក្នុងមួយលើកបានតែ ១ សែនយេនទេ ដូច្នេះគេបានសន្និដ្ឋានថា ចលនាប្លន់អនឡាញនេះ ត្រូវដករួមគ្នាក្នុងចំនួន ១៤.០០០ លើក ។ ទូ ATM ខ្លះអាចត្រួតពិនិត្យចាប់កំហុសធម្មតាបាន ព្រមជាមួយប័ណ្ណក្រេឌីត ក្លែងក្លាយ ៦ សន្លឹក ដែលមានសរសេរអក្សរចិននៅខាងមុខប័ណ្ណ ប៉ុន្តែនៅមិនអាចបញ្ជាក់បានថា តើចលនាប្លន់ឆ្លងពិភពលោកនេះមានពាក់ព័ន្ធនឹងជនជាតិចិនឬអត់?

ខណៈនេះ ប៉ូលីសជប៉ុនកំពុងត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ដែលដាក់តាមទូ ATM រួមទាំងជួបភ្នាក់ងារធនាគារ ម្ចាស់ប័ណ្ណក្រេឌីតក្លែងក្លាយក្នុងប្រទេសអាហ្វ្រិកខាងត្បូង និង ប៉ូលិសសកល ដើម្បីប្រមាញ់ក្រុមចោរប្លន់អនឡាញ ៕ សូរ្យរិទ្ធ (MGR Online)

កក្រើក​នៅ​ជប៉ុន​៖ ៣ ម៉ោង ចោរ​ដក​ប្រាក់​តាម​ទូ ATM អស់ ១.៤០០ លាន​ដុល្លារ​