ទីក្រុង​ឆ្នេរ​សមុទ្រ​មួយនៅ ​អូស្ត្រាលី ប្រកាស​អា​សន្ន ក្រោយ​ពេល​សត្វ​ប្រចៀវ​មុខ​ឆ្កែ​ចចក រាត​ត្បាត

(អូស្ត្រាលី)៖ ប្រជាជនដែលរស់នៅ ក្នុងទីក្រុងឆ្នេរសមុទ្រ Batemans Bay របស់ប្រទេសអូស្រ្តាលី បានបង្ហាញនូវក្ដីបារម្ភ និងស្នើឲ្យអាជ្ញាធរមានវិធានការ ជាបន្ទាន់ ក្រោយពេលមានសត្វប្រចៀវ ប្រមាណ ១០ម៉ឺនក្បាល បានអុកឡុក និងរាតត្បាតដល់ការរស់នៅ របស់ពួកគាត់។

ទីក្រុង​ឆ្នេរ​សមុទ្រ​មួយនៅ ​អូស្ត្រាលី ប្រកាស​អា​សន្ន ក្រោយ​ពេល​សត្វ​ប្រចៀវ​មុខ​ឆ្កែ​ចចក រាត​ត្បាត

ក្រោយពីប្រកាសដាក់ទីក្រុង Batemans Bay ក្នុងភាពអាសន្ន អភិបាលរដ្ឋ New South Wales បាននិយាយថា ខ្លួននឹងផ្តល់ជំនួយ ១,៨លានដុល្លាអាមេរិក ដើម្បីជួយដល់ក្រុមប្រឹក្សា ក្នុងក្រុងនេះ ក្នុងការកម្ចាត់សត្វប្រជៀវ ដ៏គួរឲ្យខ្លាចទាំងនោះ។

ក្រុមអង្គការសិទ្ធិសត្វ បានអំពាវនាវឲ្យប្រជាជន មានចិត្ដអត់ធ្មត់ និងរង់ចាំសត្វប្រចៀវទាំងនោះ ផ្លាស់ទីរស់នៅ ខណៈដែលក្រុមអាជ្ញាធរកំពុងតែចេញយុទ្ធធានាការ ដេញសត្វប្រចៀវទាំងនេះ ឲ្យចេញពីតំបន់ឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតមួយនេះ។

ប្រជាជនដែលរស់នៅក្រោមការ គំរាមកំហែងរបស់សត្វប្រចៀវនេះ បានឲ្យដឹងថា សត្វប្រចៀវទាំងនោះ វាមានពណ៌ប្រផេះ នៅត្រង់ម្ដុំករបស់វា មានពណ៌ក្រហមដូចអណ្ដាតភ្លើង ហើយអ្វីដែលគួរឲ្យខ្លាចនោះ គឺវាមានមុខដូចឆ្កែចចក៕

ទីក្រុង​ឆ្នេរ​សមុទ្រ​មួយនៅ ​អូស្ត្រាលី ប្រកាស​អា​សន្ន ក្រោយ​ពេល​សត្វ​ប្រចៀវ​មុខ​ឆ្កែ​ចចក រាត​ត្បាត

ប្រភព៖ baykdang

អ្នកនឹងចូលចិត្ត

  • ទីក្រុង​ឆ្នេរ​សមុទ្រ​មួយនៅ ​អូស្ត្រាលី ប្រកាស​អា​សន្ន ក្រោយ​ពេល​សត្វ​ប្រចៀវ​មុខ​ឆ្កែ​ចចក រាត​ត្បាត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:កំសាន្ត
Tags: