ញ័រសាច់! ចតរថយន្តចោលស្រាប់តែសត្វឃ្មុំមួយហ្វូងជាង 2 ម៉ឺនក្បាលមករោមធ្វើសំបុក ផ្អើលពេញផ្លូវ

បរទេស៖ កាលពីពេលថ្មីៗនេះ មានហេតុការណ៏ដ៏កម្រមួយបានកើតឡើង ដោយមានសត្វឃ្មុំមួយហ្វូងដែលមានប្រហែល ជាង 2 ម៉ឺន ក្បាលបានរត់ដេញតាមរថយន្តទំនើបមួយគ្រឿងដែលបានធ្វើអោយម្ចាសរ់ថយន្តភ័យស្លន់ស្លោរ រកពាក្យនិយាយពុំបាន។

លោកស្រី  Carol Howarth អាយុ 65 ឆ្នាំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញសត្វឃ្មុំរាប់ម៉ឺនក្បាលមកទុំលើរថយន្តទំនើបរបស់គាត់។ ហេតុការណ៏នេះបានកើតឡើង កាលពីថ្ងៃទី 22 ខែឧសភា កន្លងទៅថ្មីៗនេះ ក្រោយពីរូបគាត់បាន ថតឡានទុកចោលទៅលើកំណាត់ផ្លូវមួយកន្លែងនៅទីក្រុង Haverfordwest ភាគខាងលិច នៃប្រទេសវេលស៍។

ញ័រសាច់! ចតរថយន្តចោលស្រាប់តែសត្វឃ្មុំមួយហ្វូងជាង 2 ម៉ឺនក្បាលមករោមធ្វើសំបុក ផ្អើលពេញផ្លូវ

កាលពីថ្ងៃអង្គារម្សិលមិញលោកយាយបាននិយាយថា រូបគាត់មិនដែលបានឃើញហេតុការណ៏ដ៏ចម្លែកបែបនេះពីមុនមកនោះទេ។

តាមសេចក្តីរាយការណ៏ពីគេហៈទំព័រ telegraph បានអោយដឹងថា នៅពេលកើតហេតុ មានអ្នកដំណើររាប់ពាន់នាក់បានចោមរោមមើលហេតុការណ៏ដ៏ចម្លែកនេះ ហើយអ្នកខ្លះបានថតរូបទុកទៀត ក្នុងខណៈពេលដែលម្ចាស់រថយន្តនេះភ័យបុកពោះ។

ញ័រសាច់! ចតរថយន្តចោលស្រាប់តែសត្វឃ្មុំមួយហ្វូងជាង 2 ម៉ឺនក្បាលមករោមធ្វើសំបុក ផ្អើលពេញផ្លូវ

ទោះជាយ៉ាងណាក៏ដោយ ក្រុមអអនុរក្សឧទ្យានជាតិ បាននឹកឃើញវិធីមួយដោយយកប្រអប់ក្រដាសកាតុងធ្វើកេស ហើយដាក់លើរថយន្តហើយសត្វឃ្មុំក៏បានចូលក្នុងនោះអស់ទៅ បន្ទាប់ពីវាបានទុំនៅទីនោះអស់រយៈពេល ពីរថ្ងៃក្រោយមក៕

ញ័រសាច់! ចតរថយន្តចោលស្រាប់តែសត្វឃ្មុំមួយហ្វូងជាង 2 ម៉ឺនក្បាលមករោមធ្វើសំបុក ផ្អើលពេញផ្លូវ

ប្រភព៖ khmerwonder

អ្នកនឹងចូលចិត្ត

  • ញ័រសាច់! ចតរថយន្តចោលស្រាប់តែសត្វឃ្មុំមួយហ្វូងជាង 2 ម៉ឺនក្បាលមករោមធ្វើសំបុក ផ្អើលពេញផ្លូវ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:កំសាន្ត
Tags: