សូមប្រយ័ត្ន! ទឹកអាសីុតរូបទន្សាយនាំចូលពីថៃ ប្រើជំនួសទឹកខ្មេះ កំពុងចរាចរនៅតាមហាងបាយគុយទាវ ក្នុងខេត្តជាប់ព្រំដែន, មន្រ្តីកាំកុងត្រូលបន្តយុទ្ធនាការចុះបង្ក្រាប

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋជាច្រើននាក់ កំពុងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើផលប៉ះពាល់សុខភាពរបស់ពួកគាត់ ដោយសារតែនៅតាមហាងបាយ ហាងគុយទាវ និងក្នងផលិតកម្មឧស្សាហកម្មមួយចំនួន បាននិងកំពុងប្រើប្រាស់ទឹកអាសីុតរូបទន្សាយ ជំនួសទឹកខ្មេះ ដែលលួចនាំចូលពីប្រទេសថៃ មកចែកចាយនៅខេត្តមួយចំនួនជាប់ព្រំដែន ជាពិសេសនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

ការលួចនាំចូលទឹកអាសីុតរូបទន្សាយ មកចរាចរជំនួសទឹកខ្មេះ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព របស់អ្នកបរិភោគខាងលើនេះ បានកើតមានឡើងដោយសារតែ មានការឃុបឃិតគ្នាជាប្រព័ន្ធ នៅតាមច្រករបៀងជាប់ព្រំដែនប្រទេសថៃ ដោយមិនគិតលើបញ្ហាសុខភាព របស់រាស្រ្តទាល់តែសោះ។

យ៉ាងណាក៏ដោយ សម្រាប់ខេត្តបន្ទាយមានជ័យវិញ ត្រូវបានមន្រ្តីកាំកុងត្រូលខេត្ត បញ្ជាក់ថា កម្លាំងជំនាញ បានបើកប្រតិបត្តិការជាបន្តបន្ទាប់ ទាំងការផ្សព្វផ្សាយ អប់រំ និងចុះដកហូតតាមនៅតាមផ្សារ នៅតាមទីលក់ដូរ តែការលួចនាំចូលនៅតែកើតមាន ជាហេតុនាំឲ្យពិបាកលើការគ្រប់គ្រង។

ប្រជាពលរដ្ឋ បានលើកឡើងនូវបញ្ហានេះតាមបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា «អ្នកលក់បាយ និគុយទាវ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ហាងលក់បាយ និងគុយទាវខេត្តទាំង២នេះ ភាគច្រើនប្រើទឹកអាសីត រូបទន្សាយនាំពីប្រទេសថៃ ជំនួសទឹកខ្មេះសម្រាប់ឱ្យុភ្ញៀវពិសារពីព្រោះទឹកអាសីុតរូបទន្សាយវាងាយនិងជូស្រស់»

ប្រជាពលរដ្ឋនិយាយថា «ទឹកអាសីុតរូបទន្សាយដែលនាំពីប្រទេសថៃ ត្រូវបានខ្មែរយើងកំពុងពេញនិយមប្រើប្រាស់ជំនួសទឹកខ្មេះលាយផ្សំ ធ្វើជាម្ជូសម្រាប់ធ្វើអាហារ។ ទឹកអាស៊ីតរូបទន្សាយត្រូវបានច្បាប់ប្រទេសកម្ពុជា ហាមឃាត់មិនឱ្យនាំចូល វាបង្កប៉ះពាល់សុខភាពធ្ងន់ ដល់អ្នកបរិភោគ ប៉ះពាល់ក្រពះ ពោះវៀន ថ្លើម ប្រម៉ាត់ តម្រងនោម និងអាចឈានដល់កើតជម្ងឺមហារីក។ បងប្អូនមានការប្រុងប្រយ័ត្ន»

ជុំវិញបញ្ហានេះ លោក ហុង លាង អនុប្រធានទី១ ទទួលបន្ទុកស្ថិតិ និងទីផ្សារ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះថា ពិតជាមានការដាក់លក់ និងយកទៅប្រើប្រាស់មែន ទឹកអាសីុតរូបទន្សាយដែលនាំចូលពីប្រទេសថៃ តែកម្លាំងរបស់លោក បានចុះបង្ក្រាប និងដកហូតជាច្រើនដងហើយ នៅតាមទីផ្សារនានានាពេលកន្លងទៅ។

លោក ហុង លាង បានបញ្ជាក់ពីផលលំបាកថា មូលហេតុដែលនាំឲ្យផលិតផលហាមឃាត់ នៃការនាំចូលនេះនៅតែកើតមាន ក៏ព្រោះតែក្រុមឈ្មួញលួចនាំចូលតាមច្រករបៀង ជាប់ព្រំដែនពីព្រោះចក្ររបៀង មានរហូតទៅដលជិត៦០ច្រកឯណោះ នោះហើយទើបនាំឲ្យមានការលំបាកលើការគ្រប់គ្រង។

បើតាមមន្រ្តីជំនាញរូបនេះ ទឹកអាសីុតរូបទន្សាយដែលប្រើសម្រាប់ការបោក គក់ ញាុំ ទឹកជ្រលក់នេះ គឺបានបណ្តាលឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បេះដូង គ្រលៀន ក្រពះ និងការដកដង្ហើមថប់ៗ ជាដើម។

យ៉ាងណាក៏ដោយមន្រ្តីកាំកុងត្រូល ក្រោមការដឹកនាំរបស់លោក ស៊ាន សុីណាត ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនោះ នឹងបន្តខ្លាំងឡើងសម្រាប់ករណីមួយនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាព របស់ប្រជាពលរដ្ឋទូទៅ។

សម្រាប់ខេត្តបាត់ដំបងវិញ ត្រូវបានមន្រ្តីកាំកុងត្រូល ប្រាប់ថា កន្លងទៅមានការចុះបង្ក្រាប និងដកហូតយ៉ាងច្រើននាពេលកន្លងទៅ៕

សូមប្រយ័ត្ន! ទឹកអាសីុតរូបទន្សាយនាំចូលពីថៃ ប្រើជំនួសទឹកខ្មេះ កំពុងចរាចរនៅតាមហាងបាយគុយទាវ ក្នុងខេត្តជាប់ព្រំដែន, មន្រ្តីកាំកុងត្រូលបន្តយុទ្ធនាការចុះបង្ក្រាប សូមប្រយ័ត្ន! ទឹកអាសីុតរូបទន្សាយនាំចូលពីថៃ ប្រើជំនួសទឹកខ្មេះ កំពុងចរាចរនៅតាមហាងបាយគុយទាវ ក្នុងខេត្តជាប់ព្រំដែន, មន្រ្តីកាំកុងត្រូលបន្តយុទ្ធនាការចុះបង្ក្រាប សូមប្រយ័ត្ន! ទឹកអាសីុតរូបទន្សាយនាំចូលពីថៃ ប្រើជំនួសទឹកខ្មេះ កំពុងចរាចរនៅតាមហាងបាយគុយទាវ ក្នុងខេត្តជាប់ព្រំដែន, មន្រ្តីកាំកុងត្រូលបន្តយុទ្ធនាការចុះបង្ក្រាប សូមប្រយ័ត្ន! ទឹកអាសីុតរូបទន្សាយនាំចូលពីថៃ ប្រើជំនួសទឹកខ្មេះ កំពុងចរាចរនៅតាមហាងបាយគុយទាវ ក្នុងខេត្តជាប់ព្រំដែន, មន្រ្តីកាំកុងត្រូលបន្តយុទ្ធនាការចុះបង្ក្រាប សូមប្រយ័ត្ន! ទឹកអាសីុតរូបទន្សាយនាំចូលពីថៃ ប្រើជំនួសទឹកខ្មេះ កំពុងចរាចរនៅតាមហាងបាយគុយទាវ ក្នុងខេត្តជាប់ព្រំដែន, មន្រ្តីកាំកុងត្រូលបន្តយុទ្ធនាការចុះបង្ក្រាប សូមប្រយ័ត្ន! ទឹកអាសីុតរូបទន្សាយនាំចូលពីថៃ ប្រើជំនួសទឹកខ្មេះ កំពុងចរាចរនៅតាមហាងបាយគុយទាវ ក្នុងខេត្តជាប់ព្រំដែន, មន្រ្តីកាំកុងត្រូលបន្តយុទ្ធនាការចុះបង្ក្រាប សូមប្រយ័ត្ន! ទឹកអាសីុតរូបទន្សាយនាំចូលពីថៃ ប្រើជំនួសទឹកខ្មេះ កំពុងចរាចរនៅតាមហាងបាយគុយទាវ ក្នុងខេត្តជាប់ព្រំដែន, មន្រ្តីកាំកុងត្រូលបន្តយុទ្ធនាការចុះបង្ក្រាប សូមប្រយ័ត្ន! ទឹកអាសីុតរូបទន្សាយនាំចូលពីថៃ ប្រើជំនួសទឹកខ្មេះ កំពុងចរាចរនៅតាមហាងបាយគុយទាវ ក្នុងខេត្តជាប់ព្រំដែន, មន្រ្តីកាំកុងត្រូលបន្តយុទ្ធនាការចុះបង្ក្រាប

 

ប្រភព៖ freshnewsasia

អ្នកនឹងចូលចិត្ត

  • សូមប្រយ័ត្ន! ទឹកអាសីុតរូបទន្សាយនាំចូលពីថៃ ប្រើជំនួសទឹកខ្មេះ កំពុងចរាចរនៅតាមហាងបាយគុយទាវ ក្នុងខេត្តជាប់ព្រំដែន, មន្រ្តីកាំកុងត្រូលបន្តយុទ្ធនាការចុះបង្ក្រាប已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:កំសាន្ត
Tags: