​ខ្លាច​​ស្លាប់​ណាស់​! សុខ​ចិត្តបំផ្លាញ​អនាគ​ត​កូនស្រី​​​អស់​មួយ​ជីវិត​

ខេត្តស្វាយរៀង ៖​ ប្រភពពី​ប្រជាពលរដ្ឋ​ម្នាក់សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា ករណី​ឪពុកបង្កើត​​រំលោភ​កូន​ស្រី​ឯង​នេះ គឺ​ស្ត្រី​ជា​ម្តាយ​​ក៏​បានដឹង​រឿងដែរ តែ​មិន​ហ៊ាន​ប្តឹង​សមត្ថកិច្ច​ ដោយ​ត្រូវ​ប្តី​គំរាម​ថា «ប្រសិនបើ​ទៅ​ប្តឹង ឬ​បែក​ការណ៍​ដឹង​ដល់​អ្នក​ជិតខាង ឬ​សមត្ថកិច្ច​ គេ​នឹង​សម្លាប់​ចោល​មួយ​ពូជ» ទើប​ខ្លាច​ប្តី​មិន​ហ៊ាន​​ប្តឹង ។ ក៏​ប៉ុន្តែ​មហាជន​ដឹង​គ្រប់​គ្នា បាន​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​ស្ត្រី​ជា​ម្តាយ​ថា សម​គំនិត​ជាមួយ​ប្តី ដោយ​ស្រឡាញ់​​​​​ប្តី​ពេករហូត​បាំង​មុខ​លែង​ស្គាល់​ខុស​ត្រូវ ។

គួរ​បញ្ជាក់ថា ឪពុក​ចិត្ត​តិរច្ឆាន​ម្នាក់​បាន​ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង​ជា​ច្រើន​លើក និង​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវ​ឃោរ​​ឃៅ រហូត​កូនស្រី​ទ្រាំ​លែង​បាន រត់​ទៅ​ផ្ទះ​អ៊ំ​ឱ្យ​ជួយ​ប្តឹង​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ ដែល​ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ២០១៦ ។

បើ​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​សំឡី​ឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​តាម​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​ថា ឪពុក​បង្កើត​រំលោភ និង​គំរាម​សម្លាប់​នេះ​ភ្លាម សមត្ថកិច្ច​ក៏​ចុះ​ទៅ​កន្លែង​កើតហេតុ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក បញ្ជូន​មក​អធិការដ្ឋាន​នគ​បាល​ស្រុក​កំពង់​រោទ៍ រួច​បញ្ជូន​បន្ត​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​តាម​ច្បាប់ ។  

ប្រភព​ដដែល​បន្ត​ថា បើ​តាម​ការ​សាកសួរ​ពី​ក្មេង​ស្រី​រង​គ្រោះ​ថា ឪពុក​បាន​ចាប់រំលោភ​ប្រហែលជា​២០​ដង​មក​ហើយ ចាប់តាំងពី​ឆ្នាំ​២០១៥ មក តែ​នាង​នៅ​ចាំ​ត្រឹម​៤​ដង​ប៉ុណ្ណោះ គឺ​នៅ​ខែកុម្ភៈ ២០១៥ ចាប់រំលោភ​ម្តង ។ ថ្ងៃ​ទី​២០ មីនា ២០១៥ រំលោភ​ម្តង ។ នៅ​ខែមេសា ២០១៦ រំលោភ​ម្តង និង​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២១ ឧសភា ២០១៦ វេលា​ម៉ោង​០២​ទៀប​ភ្លឺ បាន​ចាប់រំលោភ​ម្តងទៀត និង​បាន​ធ្វើ​ទារុណកម្ម​ផ្លូវភេទ​យ៉ាង​ឃោ​ឃៅ ហើយ​គំរាម​សម្លាប់​ទៀត ទើប​នាង​ទ្រាំ​លែង​បាន ក៏​សម្រេចចិត្តរ​ត់ទៅ​ផ្ទះ​អ៊ំ ឱ្យ​ជួយ​និង​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។

ក្រោយ​ពី​សមត្ថកិច្ច​សួរនាំ​តាម​ជំនាញ ជនសង្ស័យ​ក៏​បាន​សារភាព​ថា ពិតជា​ចាប់រំលោភ​លើ​កូនស្រី​បង្កើត​ពិត​ប្រាកដ​មែន ​។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីយស្រដៀងគ្នានេះដែរ បុរសម្នាក់ត្រូវ បានកម្លាំងនគរបាល ស្រុកព្រែកប្រសព្វ ដែលត្រូវជាកូនបង្កើតរបស់ខ្លួន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ។

លោកវរសេនីយ៍ទោ ចាន់ សុផល្លា អធិការនគរបាលស្រុក ព្រែកប្រសព្វ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ម៉ុន ម៉ៃ អាយុ៤៧ឆ្នាំ រស់នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ជនសង្ស័យត្រូវបានឃាត់ខ្លួន​ ដោយយោងតាមពាក្យ បណ្តឹងរបស់ជនរងគ្រោះ ដែលត្រូវជាប្រពន្ធ និងកូនស្រី ដោយចោទថា ប៉ុនប៉ងធ្វើសកម្មភាពរំលោភ។

បើតាមការសួរនាំរបស់កម្លាំង នគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ជនសង្ស័យ ម៉ុន ម៉ៃ នេះ ធ្លាប់បានធ្វើសកម្មភាពរំលោភ កូនស្រីបង្កើតរបស់ខ្លួន ដែលទើបតែមានអាយុ១៤ឆ្នាំ បានសម្រេចចំនួន ៥ដងរួចមកហើយ ក្នុងរយៈពេលជាង ១ឆ្នាំមកនេះ ហើយលើកចុងក្រោយនេះ ជនសង្ស័យបានព្យាយាម រំលោភម្តងទៀត ប៉ុន្តែត្រូវបានប្រពន្ធ និងកូនស្រីប្តឹងនគរបាល ទើបឈានដល់ការឃាត់ខ្លួនតែម្តង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

​ខ្លាច​​ស្លាប់​ណាស់​! សុខ​ចិត្តបំផ្លាញ​អនាគ​ត​កូនស្រី​​​អស់​មួយ​ជីវិត​

​ខ្លាច​​ស្លាប់​ណាស់​! សុខ​ចិត្តបំផ្លាញ​អនាគ​ត​កូនស្រី​​​អស់​មួយ​ជីវិត​