ឃិត សំ​ម៉ាលី​ស បោះបង់ចោល​សិល្បៈ​ ទៅ​រស់​នៅ​តាម​ប្តី​ នៅ​ខេត្ត​បន្ទាយមានជ័យ​

ឃិត សំ​ម៉ាលី​ស បោះបង់ចោល​សិល្បៈ​ ទៅ​រស់​នៅ​តាម​ប្តី​ នៅ​ខេត្ត​បន្ទាយមានជ័យ​



ភ្នំពេញ ៖ អស់​រយៈពេល​១​ឆ្នាំ​ចុង​ក្រោយនេះ ​តារា​ចម្រៀង​និយម​លេងខ្លួន​សិច​ស៊ី​នាង ឃិត សំ​ម៉ាលី​ស បាត់​មុខ​ស្ងប់ស្ងាត់​ពី​សិល្បៈ​ទាំងស្រុង ​បន្ទាប់ពី​សម្រេចចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជា​ផ្លូវការ​ កាលពី​អំឡុង​ពាក់​កណ្តាល​ឆ្នាំ​២០១៥​ ជាមួយស្វាមី​វ័យ​ប្រហែល​គ្នា។ ទន្ទឹម​គ្នានេះ​គេ​សង្កេត​ឃើញ​ថា នាង​ក៏​មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ ​នូវ​ប្រជាប្រិយភាព​ខណៈ​ថ្មីៗ​នេះ​ លេច​ធ្លាយ​ដឹណឹង​ពី​ការ​ផ្អាក​លាឈប់​ពី​អាជីព​សិល្បៈ ​ដោយ​មិន​ស្តាយ​ស្រណោះ​ ហើយ​ស្រវា​ទៅ​ចាប់​យក​អាជីព​ថ្មី​ ខាងក្រៅ​ផ្ទាល់ខ្លួន​តាម​ប្តី​នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ​នោះ។

ឃិត សំ​ម៉ាលី​ស បោះបង់ចោល​សិល្បៈ​ ទៅ​រស់​នៅ​តាម​ប្តី​ នៅ​ខេត្ត​បន្ទាយមានជ័យ​

ចំពោះ​ការ​បាត់​មុខ​ មិន​ឃើញ​បង្ហាញ​វត្តមាន​ ពី​សំណាក់​តារា​ចម្រៀង​ ឃិត សំ​ម៉ាលី​ស អស់​មួយសន្ទុះ​ធំ​មកនេះ ​បាន​ធ្វើ​ឲ្យ​មហាជន​ដែល​ធ្លាប់​គាំទ្រ​ ដាក់​ការចាប់អារម្មណ៍ និង​លើក​ជា​ការ​សង្ស័យ​ថា ឃិត សំ​ម៉ាលី​ស ទំនង​ពិតជា​ឈប់​ពី​សិល្បៈ​ ជា​ផ្លូវការ​ហើយ ​ព្រោះ​ឭ​ថា ស្វាមី​នាង​មិន​ពេញចិត្ត​ ឲ្យ​តារា​ស្រី​រូប​នេះ​ បន្ត​អាជីព​សិល្បៈ​ទៀត​នោះទេ។

ឃិត សំ​ម៉ាលី​ស បោះបង់ចោល​សិល្បៈ​ ទៅ​រស់​នៅ​តាម​ប្តី​ នៅ​ខេត្ត​បន្ទាយមានជ័យ​

មុន​នេះ​បន្តិច​ គេ​ធ្លាប់​ចាំ​បាន​ថា តារា​ស្រី​នាង ឃិត សំ​ម៉ាលី​ស ត្រូវ​បាន​បណ្តា​សារព័ត៌មាន ​ក្នុងស្រុក​មួយ​ចំនួន តែ​បាន​លើកឡើង​និយាយ​ ពី​ការ​លួច​មាន​ទំនាក់ទំនង​ស្នេហា ក្រៅ​ឆាក​របស់​តារា​ច្រៀង​ស្រី​រូប​នេះ ​ជាមួយ​បុរស​វ័យក្មេង​ មានទ្រព្យ​សម្បត្តិ​ស្តុក​នៅ​ក្នុង​ស្រុក​ម្នាក់​ រហូត​សម្រេចចិត្ត​បញ្ចប់​ភាពនៅ​លីវ​ ក្រាប​ក្បាល​ដល់​កន្ទេល​យ៉ាង​ស្ងាត់ៗ ​ខណៈ​មានការ​សង្ស័យ​ថា នាង​មាន​កូន​ផ្ទៃពោះ​មុន​ពេល​រៀបការ​។ ប៉ុន្តែ​បើ​ទោះ​បីជា​មានការ​លើ​ឡើង​យ៉ាង​នេះ​ក៏ដោយ ក៏​​មិនបាន​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​ ឈឺក្បាល​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​វិញ​នោះ​ឡើយ​។

ឃិត សំ​ម៉ាលី​ស បោះបង់ចោល​សិល្បៈ​ ទៅ​រស់​នៅ​តាម​ប្តី​ នៅ​ខេត្ត​បន្ទាយមានជ័យ​

ស្រប​ពេលជាមួយ​គ្នា​នេះ​ដែរ​ កាលពី​ថ្មីៗ​នេះ​ ត្រូវ​បាន​ប្រភព​ពី​រង្វង់​អ្នក​សិល្បៈ​ បាន​បង្ហើប​ថា ​ឃិត សំ​ម៉ាលី​ស បច្ចុប្បន្ន​កំពុងតែ​សប្បាយចិត្ត​ ជាមួយ​ការងារ​បើក​ជំនួញ​ផ្ទាល់ខ្លួន ​និងការរស់នៅ​សាង​ស្នេហា​ផ្អែម​ល្ហែម​ ជាមួយ​ស្វាមី​អ្នកជំនួញ​រស់នៅ​ខេត្ត​បន្ទាយមានជ័យ​។ ប្រភព​ខាងលើ​បន្ត​ថា​ អតីត​តារា​ស្រី​នាង ឃិត សំ​ម៉ាលី​ស ពិតជា​បាន​លាឈប់​ពី​សិល្បៈ​ តម្រូវ​តាម​ចិត្ត​ស្វាមី​ និង​បាន​ទៅ​រស់នៅ​ខេត្ត​បន្ទាយ​មានជ័យ​ តាំងពី​រៀបការ​រួចមក​ម្ល៉េះ​។ មិនតែប៉ុណ្ណោះ​នាង ឃិត សំ​ម៉ាលី​ស បច្ចុប្បន្ន​ពុំបាន​ចាប់អារម្មណ៍​ លើ​ការងារ​សិល្បៈ​ទៀត​ឡើយ ​ព្រោះ​កំពុងតែ​ឈោង​ចាប់​ពង្រីក​អាជីព​ថ្មី​ ក្រៅ​ពីជំនួញ​សិល្បៈ​។​

ឃិត សំ​ម៉ាលី​ស បោះបង់ចោល​សិល្បៈ​ ទៅ​រស់​នៅ​តាម​ប្តី​ នៅ​ខេត្ត​បន្ទាយមានជ័យ​

​ជុំវិញ​ដឹង​នៃ​ការ​ឈប់​ពី​សិល្បៈ​របស់​អតីត​តារា​ស្រី ឃិត សំ​ម៉ាលី​ស​នេះ​ដែរ ​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែឧសភា ឆ្នាំ​២០១៦ កម្ពុ​ជាថ្មី​ មិនទាន់​អាច​ទំនាក់ទំនង​ សុំ​ការ​បំភ្លឺ​តាម​ទូរស័ព្ទ​ពី​នាង​បានទេ។ ដូច្នេះ​យើង​ និង​ស្វែងរក​ការ​បំភ្លឺ​ពី​នាង ឃិត សំ​ម៉ាលី​ស នៅ​ពេល​ក្រោយ​ទៀត៕