Ronaldo គ្មានបញ្ហារបួស អាចចូលលេងបាន នៅការប្រកួតវគ្គផ្តាច់ព្រ័ត Champions League

អេស្ប៉ាញ៖ កីឡាករ Cristiano Ronaldo បានធ្វើឲ្យអ្នកគាំទ្រក្លិប Real Madrid ទុកចិត្តលែងព្រួយបារម្ភវិញ ដោយសារខ្លូនគាត់ផ្ទាល់អះអាងថា គាត់អាចចូលលេងការប្រកួតវគ្គផ្តាច់ព្រ័ត Champions League ពេលប៉ះជាមួយ Atletico Madrid បាន បន្ទាប់ពីជួបបញ្ហារបួសតិចតួច ក្នុងអំឡុងពេលហ្វឹកហាត់។

Ronaldo ខកខានមិនបានបំពេញការហ្វឹកហាត់ ៣លើកជាប់ៗគ្នា ដោយសារបញ្ហាភ្លៅពេលប៉ះទង្គិចជាមួយអ្នកចាំទី Kiko Casilla ក្នុងអំឡុងពេលហ្វឹកហាត់។ 

Ronaldo បានប្រាប់ទៅអ្នកយកការណ៍ថា « វាជារឿងមួយដ៏គួរឲ្យខ្លាច និងបារម្ភដែរ ប៉ុន្តែវាគ្មានបញ្ហាអ្វីធំដុំទេ ខ្ញុំនឹងត្រលប់ចូលលេងបានវិញយ៉ាងល្អប្រសើរ»។

កីឡាករវ័យ៣១ឆ្នាំរូបនេះ ធ្លាប់បានខកខានការប្រកួតជើងទីមួយ ម្តងរួចទៅហើយជាមួយក្រុម Man City កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័តដោយសាររបួស។

គាត់បន្តទៀតថា «ខ្ញុំជឿថា ខ្ញុំស្ថិតក្នុងស្ថានភាពល្អប្រសើរ ទោះបីជាខ្ញុំមានបញ្ហាតិចតួច ប៉ុន្តែវាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ណាមួយខ្ញុំគឺជាកីឡាករ ដែលធ្វើការច្រើនជាងគេក្នុងក្រុមផង»។

សូមបញ្ជាក់ផងដែរថា Ronaldo ត្រូវការតែជ័យជំនះមួយនេះទៀតប៉ុណ្ណោះ ដើម្បីក្លាយជាជើងឯកពានរង្វាន់អ៊ឺរុប ជាលើកទី៣របស់ខ្លួន។ ចំនែកឯការស៊ុតបញ្ចូលទីវិញ គាត់ខ្វះតែមួយគ្រាប់ទៀតប៉ុណ្ណោះ ដើម្បីស្មើជាមួយកំណត់ត្រាគ្រាប់បាល់ចាស់របស់ខ្លួន ១៧គ្រាប់។

គាត់បន្តទៀតថា « ខ្ញុំនឹងស៊ុតតាមស្មើ ឬលើសពីកំណត់ត្រានេះ។ ប៉ុន្តែវាក៏គ្មានការចំបាច់អ្វីដែរ កំណត់ត្រានេះ ជារបស់ខ្ញុំស្រាប់ទោះបីខ្ញុំស៊ុតមិនចូលក៏ដោយ អ្វីដែលសំខាន់នោះ គឺក្រុមយើងឈ្នះ»។

Ronaldo ធ្លាប់ស៊ុតចូលទីចុងក្រោយគេ កាលពី២ឆ្នាំមុន ក្នុងវគ្គផ្តាច់ព្រ័ត Champions League  ដែលធ្វើឲ្យ Real Madrid យកឈ្នះលើ Atletico Madrid ៤-១ ក្នុងវគ្គ Extra Time។

សារចុងក្រោយរបស់គាត់ទៅអ្នកយកការណ៍ បាននិយាយថា «ខ្ញុំនឹងផ្តោតលើការប្រកួតនេះ។ នេះជាការប្រកួតមួយ ក្នុងជីវិតពួកយើង ក្រុមខ្លាំង២នៅក្នុងវគ្គផ្តាច់ព្រ័ត ខ្ញុំជឿថា ពួកយើងនឹងធ្វើវាឲ្យបានល្អ ហើយពួកយើង នឹងឈ្នះពានមួយនេះ នៅថ្ងៃសៅរ៍ខាងមុខ»៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

Ronaldo គ្មានបញ្ហារបួស អាចចូលលេងបាន នៅការប្រកួតវគ្គផ្តាច់ព្រ័ត Champions League

Ronaldo គ្មានបញ្ហារបួស អាចចូលលេងបាន នៅការប្រកួតវគ្គផ្តាច់ព្រ័ត Champions League

Ronaldo គ្មានបញ្ហារបួស អាចចូលលេងបាន នៅការប្រកួតវគ្គផ្តាច់ព្រ័ត Champions League

Ronaldo គ្មានបញ្ហារបួស អាចចូលលេងបាន នៅការប្រកួតវគ្គផ្តាច់ព្រ័ត Champions League