​ម្តាយ​ខ្លាំង ឳ​ពុក​ខ្សោយ កូន​នឹងមាន​ចរិត​បែប​ណា​?

​ម្តាយ​ខ្លាំង ឳ​ពុក​ខ្សោយ កូន​នឹងមាន​ចរិត​បែប​ណា​?

​នៅក្នុង​គ្រួសារ​នី​មួយៗ​ឋានៈ​នៃ​ប្តី និង​ប្រពន្ធ​គឺ​មិន​ដូច​គ្នា​ទេ ដោយ​ក្នុង​គ្រួសារ​ខ្លះ​ប្រពន្ធ​ខ្សោយ ឯ​ប្តី​ខ្លាំង មាន​គ្រួសារ​ខ្លះទៀត​ប្រពន្ធ​ខ្លាំង ប្តី​ខ្សោយ​។ ឆ្លង​តាមរយៈ​ឋានៈ​ទាំងអស់​នេះ​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​កូន​ដែរ​។ ដូចនេះ​នៅក្នុង​គ្រួសារ​ដែល​មាន​អ្នក​ម្តាយ​ខ្លាំង ហើយ​លោកឳពុក​ខ្សោយ កូន​អ្នកនឹង​អាច​ក្លាយជា​មនុស្ស​ដែល​មាន​ចរិត​បែប​ណា​ទៅ​?

​នៅពេល​ដែល​កូន​រីកលូតលាស់​ធំធាត់​ក្នុង​គ្រួសារ​បែបនេះ បើ​កូន​ប្រុស​គេ​នឹង​មាន​ចរិត​កំសាក ហើយ​ខ្សោយ​។ ដោយសារ​តែ​ឳ​ពុក​ខ្សោយ​ជាង​ម្តាយ ដូចនេះ​កូនប្រុស​អាច​នឹង​រៀន​តាម​លោកឳពុក​ដែល​មាន​ភេទ​ដូចគ្នា​ជាមួយ​គេ ដែល​អាច​នាំឲ្យ​គេ​មិន​ហ៊ាន​ប្រឈមមុខ​ជាមួយ​អ្នក​ដទៃ​ឡើយ ហើយ​តែងតែ​បន្ទាប​ខ្លួនឯង​ជា​និច្ច ដោយ​គិត​ថា​ខ្លួនឯង​មិន​អាច​ស្មើ​ជាមួយ​អ្នកដទៃ ប៉ុន្តែ​បើ​ចំពោះ​កូនស្រី​វិញ គេ​នឹង​មាន​ចរិត​ដូច​ជា​ម្តាយ​អញ្ចឹង គឺ​ខ្លាំង និង​ក្លាហាន ដោយសារ​តែ​គេ​រៀន​តាម​ម្តាយ​ដែល​មាន​ភេទ​ដូចគ្នា​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។