​តើ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​ធុរេន​បាន​ដែរឬទេ​?

​តើ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​ធុរេន​បាន​ដែរឬទេ​?

​នេះ​ជា​ខែ​ដែល​សំបូ​ល​ទៅដោយ​ផ្លែ​ធុរេន ដូចនេះ​មនុស្ស​គ្រប់ជំពូក​សុទ្ធតែ​ទិញ​យក​មក​បរិភោគ ហើយ​កាលពី​អត្ថបទ​មុន​យើងខ្ញុំ​ក៏បាន​ប្រាប់​អ្នក​រួចមក​ហើយ​ពី​មនុស្ស​មួយចំនួន​ដែល​មិន​អាច​ពិសារ​ផ្លែ​ធុរេន​នេះបាន​។ ដូចនេះ​តើ​ក្រៅពី​មនុស្ស​ទាំងនោះ ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​បាន​ឬទេ​?

​ធុរេ​ន​គឺ​មាន​រសជាតិ​ផ្អែម និង​ឆ្ងាញ់​ណាស់ ហើយ​ធ្វើឲ្យ​អ្នក​ញ៉ាំ​ហើយ​ញ៉ាំ​ទៀត ប៉ុន្តែ​នៅពេលដែល​ស្ត្រី​មាន​ផ្ទៃពោះ​ពិសារ​ច្រើន វា​នឹង​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​គេ​ឡើង​ខ្ពស់ ម្យ៉ាងទៀត​ថែមទាំង​អាច​ធ្វើឲ្យ​គេ​ជួបប្រទះ​នឹង​ការពិបាក​សម្រាលកូន​យ៉ាង​ងាយ​។ ក្រៅពីនេះ​នៅពេល​ដែល​អ្នក​បរិភោគ​ផ្លែឈើ​នេះ វា​នឹង​អាច​ធ្វើឲ្យ​អ្នក​ទល់លាម​កបាន ថែម​ទាំង​អាច​ធ្វើឲ្យ​កូន​ក្នុងផ្ទៃ​មាន​អាការៈ​ក្តៅ​ក្នុង​ទៀតផង ដែល​អាច​បំផ្លាញ​សុខភាព​របស់​ទារក​ក្នុង​ផ្ទៃ​យ៉ាង​ងាយ​។ ដូចនេះ​យក​ល្អ​អ្នក​មិនគួរ​ពិសារ​ឡើយ ប៉ុន្តែ​ប្រសិនជា​អ្នក​ទ្រាំ​មិនបាន ហើយ​ចង់​បរិភោគ អ្នក​អាច​ញ៉ាំ​តែ​មួយ​គ្រាប់​តូច​ទៅ​បាន​ហើយ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​សុខភាព​ឆាប់​ក្តៅ​ក្នុង អ្នក​មិនគួរ​ញ៉ាំ​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។