លោកObamaចេញពីវៀតណាមហោះហើរទៅប្រទេសជប៉ុនម្តង

ជប៉ុន​​៖ បើយោង​ទៅលើការ​ចុះផ្សាយ​ពីគេហទំព័រ​ ក្យូដូជប៉ុន ​ការជួប​ពិភាក្សាគ្នា​មួយ ​រវាង នាយករដ្ឋមន្ត្រីជប៉ុន​ Shinzo Abe ​ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក​ អាចនឹងត្រូវបាន​ ធ្វើឡើង នៅ មជ្ឈមណ្ឌលជប៉ុន​ នៅយប់ថ្ងៃពុធនេះ ​ច្រើនជាង​ការរំពឹងថានឹងពិភាក្សានៅថ្ងៃ ព្រហស្បតិ៍​ទៅតាម​ការ​គ្រោងទុក​ នេះបើយោងទៅលើ​ប្រភពស្និទ្ធ​ដែលបានប្រាប់​។​ការ​ជួបពិភាក្សានេះ​ អាចត្រូវបានគេរំពឹងថា ​ជប៉ុននឹងឱ្យ​អាមេរិក ឆ្លើយតប​  អំពីបញ្ហាដែលបានស្លាប់ស្រ្តីម្នាក់ជាជនជាតិជប៉ុន ​ដោយកងទ័ពអាមេរិក ​នៅលើទឹកដីកោះ​ Okinawa​។ លោកObama ​ត្រូវបានរំពឹងថា​ នឹងមកដល់ប្រទេសជប៉ុន​នៅថ្ងៃពុធយប់នេះ​ ដោយចេញដំណើរ ​ពី​ប្រទេសវៀតណាម​មក​ ហើយការ​ជួបប្រជុំ​ជាមួយ​ Shinzo Abe​គឺមានចំនួនពីរថ្ងៃ​ ៕

លោកObamaចេញពីវៀតណាមហោះហើរទៅប្រទេសជប៉ុនម្តង
ដោយ៖ កញ្ញា
ប្រភព៖ http://english.kyodonews