មន្ទីរ​ពេទ្យ ក្វាងចូវ គ្រោង​បើក​សិក្ខា​សាលា​ពី​បច្ចេកវិទ្យា​ព្យាបាល​មហារីក ផ្ដល់​ក្ដី​សង្ឃឹម​ថ្មី​ដល់​អ្នក​ជំងឺ

នៅ​ថ្ងៃ​ទី​២៨ ​ខែ​ឧសភា​ ខាង​មុខ​នេះ មន្ទីរពេទ្យ ក្វាងចូវ ទំនើប​ផ្នែក​មហារីក សហការ​ជាមួយ​សារ​ព័ត៌មាន​កោះ​សន្តិភាព នឹង​រៀបចំ​សិក្ខាសាលា​មួយ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ក្រោម​ប្រធានបទ​ស្ដី​អំពី “បច្ចេកវិទ្យា​ព្យាបាល​ជំងឺ​មហារីក​ដែល​បន្សល់​នូវ​មុខ​របួស​តូច និង​បច្ចេកវិទ្យា​ថ្មី​ព្យាបាល​ដោយ​កាំបិត​ណានូ (Nano knife) ផ្តល់​នូវ​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​អ្នក​ជំងឺ​មហារីក”។

 

សិក្ខា​សាលា​នេះ នឹង​មាន​វត្តមាន​ចូលរួម​ដោយ​វាគ្មិន​លោក Wu Qing Kai ដែល​ជា​វេជ្ជបណ្ឌិត​មាន​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក។

 

អ្នក​គ្រប់គ្រង​ការិយាល័យ​តំណាង​នៅ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Wu Qing Kai ដែល​ជា​វាគ្មិន​ក្នុង​សិក្ខាសាលា​លើក​នេះ មាន​បទពិសោធន៍​ក្នុង​ការ​ស្រាវជ្រាវ​ និង​ព្យាបាល​ជំងឺ​មហារីក​ជាង​ ៣០ ឆ្នាំ​មក​ហើយ​ ជាពិសេស​ក្នុង​វិស័យ​ព្យាបាល​ជំងឺ​មហារីក​ដែល​បន្សល់​នូវ​ស្នាម​របួស​តូច។ ឆ្នាំ​២០១៥ វេជ្ជបណ្ឌិត Wu Qing Kai ​ទទួល​បាន​មេដាយ​មាស​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក​ដែល​បន្សល់​នូវ​មុខរបួស​តូច​ប្រចាំ​ខេត្ត ក្វាងតុង​ ក្នុង​រយៈពេល​៣​ឆ្នាំ​បន្តបន្ទាប់។ លោក Wu qing kai ក៏​ជា​សមាជិក​ប្រធាន​សមាគម​ជំងឺ​មហារីក​ចិន និង​ជា​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ Nan Fang។

 

មន្ទីរ​ពេទ្យ ក្វាងចូវ គ្រោង​បើក​សិក្ខា​សាលា​ពី​បច្ចេកវិទ្យា​ព្យាបាល​មហារីក ផ្ដល់​ក្ដី​សង្ឃឹម​ថ្មី​ដល់​អ្នក​ជំងឺ

 

ក្នុង​ឱកាស​សិក្ខាសាលា​នេះ លោក​ Wu qing kai នឹង​ពន្យល់​លម្អិត​ពី​បច្ចេកវិទ្យា​ព្យាបាល​បាន​ចំ​គោលដៅ​ទាំង​១៨ ដែល​បន្សល់​នូវ​ស្នាម​របួស​តូច និង​បច្ចេកវិទ្យា​ព្យាបាល​ជំងឺ​មហារីក​តាម​បែក​អឺរ៉ុប​ចិន​រួម​បញ្ចូល​គ្នា។

 

លើស​ពី​នេះ អ្នក​ក្លាហាន​ប្រឆាំង​ជំងឺ​មហារីក​ជា​ច្រើន​រូប នឹង​មក​ចែក​រំលែក​បទ​ពិសោធន៍​ពួក​គេ។ នេះ​ជា​ការ​ពិភាក្សា​គ្នា​មួយ​ដែល​ផ្ដល់​នូវ​ចំណេះដឹង​បច្ចេកទេស​ និង​ការ​ផ្លាស់​ប្ដូរ​យោបល់​ជាមួយ​អ្នក​ជំងឺ​មហារីក។ ការ​ចែក​រំលែក​អារម្មណ៍ និង​បទ​ពិសោធន៍​របស់​អ្នក​ជំងឺ​មហារីក អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មហា​រីក​ដទៃ​ទៀត​ មាន​កម្លាំង​ចិត្ត និង​ក្ដី​សង្ឃឹម​ជាថ្មី។

 

សិក្ខាកាម​អាច​ពិគ្រោះ​យោបល់ និង​សួរ​រាល់​ចម្ងល់​ជាមួយ​វាគ្មិន ទាក់ទង​នឹង​បញ្ហា​មហារីក​បាន​ផង​ដែរ។

 

មន្ទីរ​ពេទ្យ ក្វាងចូវ គ្រោង​បើក​សិក្ខា​សាលា​ពី​បច្ចេកវិទ្យា​ព្យាបាល​មហារីក ផ្ដល់​ក្ដី​សង្ឃឹម​ថ្មី​ដល់​អ្នក​ជំងឺ

 

មន្ទីរពេទ្យ ក្វាងចូវ ទំនើប​ផ្នែក​មហារីក ជា​មន្ទីរពេទ្យ​មួយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​គុណភាព​ព្យាបាល​ដោយ JCI សហ​រដ្ឋ​អាមេរិក និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធ Perennial នៃ​ប្រទេស​សិង្ហបុរី។ មន្ទីរពេទ្យ​នេះ ជា​មន្ទីរពេទ្យ​ឯកទេស​ជំងឺ​មហារីក ដែល​មាន​បច្ចេកវិទ្យា​ព្យាបាល​ស្តង់ដារ​ពិភព​លោក និង​មាន​សេវាកម្ម​ល្អ ដោយ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍ “ផ្ដល់​បច្ចេកវិទ្យា​ព្យាបាល និង​វេជ្ជសាស្ត្រ​ល្អ​បំផុត​សម្រាប់​ប្រជាជន”។

 

មន្ទីរពេទ្យ ក្វាងចូវ ទំនើប​ផ្នែក​មហារីក បាន​ពង្រីក​សក្ដានុពល​ខ្លួន​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ និង​អាស៊ី​អាគ្នេយ៍ ដែល​មាន​ការិយាល័យ​តំណាង​ទាំង​អស់​ជាង​ ១០ ​ការិយាល័យ​រង់ចាំ​ផ្ដល់​សេវា​ប្រឹក្សា​ឥត​គិត​ថ្លៃ​ជូន​ដល់​អ្នក​ជំងឺ និង​ប្រជាជន​ជុំវិញ​ពិភពលោក​។ មន្ទីរពេទ្យ​ឯកទេស​មហារីក​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ជាង១០ ឆ្នាំ​មក​ហើយ និង​បាន​ព្យាបាល​ជូន​អ្នក​ជំងឺ​រាប់​សែន​នាក់។

 

សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​ក្រុម​ការងារ​របស់​ការិយាល័យ​តំណាង​នៃ​ភ្នំពេញ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​