ហ្អាស​ ! ម៉េច​បាន​ STEVE JOB បែរ​ជា​មិន​​អោយ​កួន​ខ្លួន​លេង​ iPadចឹង​ ?

បើ​សិន​ជា​អ្នក​កើត​ក្នុង​ចន្លោះ​ឆ្នាំ​ ទសវត្ស​ទី​ ៨០​​ឬ ទសវត្ស​ទី​៩០​( Generation Y = ១៩៨០ ឬ ១៩៩០) ដូច​យើង ​​ អ្នក​ប្រាកដ​ជា​បាន​ឃើញ​ភាព​រីក​ចំរើន​យ៉ាង​ខ្លាំង​នៃ​បច្ចេកវិទ្យា​​ ​​ បើ​ប្រៀប​ធៀប​នឹង​កាល​វ័យ​កុមារ​របស់​យើង​ ជា​ពិសេស​ជាមួយ​បច្ចេកវិទ្យា​ ?

វា​ជា​រឿង​មួយ​ដ៏​ចម្លែក​ដែល​ លោក​ Steve Jobs ស្ថាបនិក​​ ឧបករណ៍​ទំនើបៗ iPod iPhone iPad ទាំងនេះ​ បែរ​ជា​មិន​អោយ​កូន​ខ្លូន​ប្រើ​ប្រាស់​ឧបករណ៍​ទាំង​នោះ​យ៉ាង​សេរី​ទៅ​វិញ ។

ដក​ស្រង់​ពី​អត្ថបទ​ដែល​បាន​ចុះផ្សាយនៅ New York Times អ្នករាយការណ៏លោក Nick Bilton បានសួរទៅកាន់លោក Steve Jobs ថា “ចឹង​កូន​ៗ​របស់​លោក​ប្រាកដ​ជា​ស្រលាញ់​iPadណាស់​ហើយ​មែន​ទេ ?”

Steve Jobs តប​វិញ ៖ ពួក​គេ​មិន​បាន​ប្រើ​វា​នោះ​ទេ, យើង​បាន​កំណត់​ថា​ពួកគេ​ត្រូវ​វា​(បច្ចេក​វិទ្យា​)កំរិត​ណា​នៅ​ផ្ទះ​ ។

ហ្អាស​ ! ម៉េច​បាន​ STEVE JOB បែរ​ជា​មិន​​អោយ​កួន​ខ្លួន​លេង​ iPadចឹង​ ?

មិន​ថា​តែ​លោក​Steve Jobs នោះ​ទេ​ដែល​កម្រិត​កូន​ៗ​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នោះ​ទេ​ លោក Chris Anderson, CEO នៃ​ក្រុម​ហ៊ុន 3D Robotics ក៏​បាន​លើក​រឿង​ទាក់​ទង​នឹង​បញ្ហា​នេះ​ផង​ដែរ ហើយ​ខាង​ក្រោម​នេះ ជា​សំដី​របស់​គាត់​ដែល​ដក​ស្រង់​ពី​ គេហទំព័រ​ The Times ៖

” កូន​ៗ​របស់​ខ្ញុំ​បាន​ថា​អោយ​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ ថា​ បារម្ភ​ពី​ពួក​គេ​ហួស​ហេតុ​ពេក​រឿង​ដែល​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​, ហើយ​ពួក​គេ​បាន​ប្រាប់​ទៀត​ថា​ មិត្ត​ភក្តិ​របស់​ខ្លូន​មិន​មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាន​កម្រិត​ច្បាប់​ប្រើ​ប្រាស់​ដូច​ពួក​ខ្ឡួន​នោះ​ទេ …។ ….. ហើយ​ការ​ដែល​ពួក​យើង(Chris និង ភរិយា​)​​ធ្វើ​ដូច​នេះ​ក៏​ព្រោះ​តែ​យើង​ឃើញ​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើ​ប្រាស់​​បច្ចេកវិទ្យា​នេះ​ឯង​ ។ ជាក់​ស្ដែង​គឺ​ វា​កើត​លើ​ខ្ញុំ​ផ្ទាល់​តែ​ម្ដង, ដូច​នេះ​ខ្ញុំ​មិន​ចង់​ឃើញ​រឿង​ទាំង​នោះ​កើត​ឡើង​ទៅ​លើ​កូនៗ​របស់​ខ្ញុំ​នោះ​ទេ “

លើស​ពី​នេះ​ ក្នុង​សេច​ក្តី​រាយ​ការណ៏​កាល​ពី​២០១១​ គឺ អ្នក​ជំនាញ​​បច្ចេកវិទ្យា​មួយ​ចំនួន​ នៅ​តំបន់​ Silicon Valley ដែលសុទ្ធតែធ្វើការអោយក្រុមហ៊ុនធំ ដូចជា Apple,Ebay,Google,Hewlett-Packard និង Yahoo ពួក​គេ​​ភាគ​ច្រើន​បាន​បញ្ជូន​កូន​ៗ​របស់​ខ្លូន​ទៅ​សាលា​ដែល​មិន​មាន​​កំព្យូទ័រ​អោយ​ក្មេង​ប្រើ​​ ដូច​ជា​ Waldorf School នៅ Los Altos ដែល​ផ្ដោត​ការ​រៀន​លើ​​ការ​សរសេរ​ ។

អ្នក​និពន្ធ​នៅ​គេហទំព័រ​ NextShark និង blog.sfgate.comក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា ៖
ការ​នាំ​ក្មេង​ៗ​ញៀន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ អាច​ធ្វើ​អោយ​ពួក​គេ​ ធ្លាក់​ចុះ​នូវ​ភាព​ស្រ​មៃ និង ឆ្នៃ​ប្រឌិត​នានា​ ដែល​ការ​ស្រមៃ​ទាំង​នោះ គឺ កើត​មាន​ពី​ការ​ មាន​សកម្មភាព​ទំនាក់​ទំនង​ពិត​ៗ រវាង​មនុស្ស​នឹង​មនុស្ស​ ឬ​ មនុស្ស​ជាមួយ​ធម្មជាតិ​ (សំដៅ​លើ​ការ​ចេញ​ទៅ​លេង​ជាមួយ​មិត្ត​ភក្តិ​ មិន​មែន​អង្គុយ​តែ​លេង​ snapchat ឬ candy crash នោះ​ទេ ) ។

ហ្អាស​ ! ម៉េច​បាន​ STEVE JOB បែរ​ជា​មិន​​អោយ​កួន​ខ្លួន​លេង​ iPadចឹង​ ?

ចំពោះ​អ្នក​តើ​អ្នក​យល់​ឃើញ​យ៉ាង​ណា​ដែរ ចំពោះ​ការ​គ្រប់​គ្រង​កូន​មិន​អោយ​ប្រើ​ប្រាស់​ឧបករណ៍​ទំនើប​ៗ​នេះ ?

គាំទ្រ
មិនគាំទ្រ


  • ហ្អាស​ ! ម៉េច​បាន​ STEVE JOB បែរ​ជា​មិន​​អោយ​កួន​ខ្លួន​លេង​ iPadចឹង​ ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:បច្ចេកវិទ្យា
Tags: