បើក​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង​ស្មារតី និង​ពង្រីក​ចំណេះដឹង​ដល់​នាយទាហាន នាយទាហានរង​​ខេត្ត​កំពង់ស្ពឺ​

បើក​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង​ស្មារតី និង​ពង្រីក​ចំណេះដឹង​ដល់​នាយទាហាន នាយទាហានរង​​ខេត្ត​កំពង់ស្ពឺ​



កំពង់ស្ពឺ ៖ ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ បញ្ជា​ការដ្ឋាន​កង ​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ​ប្រារព្ធ​បើក​វគ្គ​ហ្វឹកហ្វឺន ដល់​នាយទាហាន នាយទាហានរង​ក្នុង​អង្គភាព ប្រចាំ​ឆមាស​ទី​១ ដែល​មាន​រយៈពេល​ ១៥ថ្ងៃ និង​មាន​សិក្ខាកាម​ចំនួន ៣០​នាក់ ​មកពី​បណ្តា​កងឯកភាព​ចំណុះ។ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​លោក​វរសេនីយ៍​ឯក ចាន់ ដា មេបញ្ជាការ​ ស្តីទី តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្ដមសេនីយ៍​ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត រួម​នឹង​សិក្ខាកាម​ទាំងអស់​ផងដែរ។

យោង​តាម​ផែនការ​ហ្វឹកហ្វឺន របស់​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា សិក្ខាកាម​ដែល​ចូលរួម​ហ្វឹក​ហ្វឺន​នេះ ​មួយ​ចំនួន​មកពី​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត និង​មកពី​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​-​ក្រុង ស្នាក់​ការ​សន្តិសុខ​។​ កម្មវិធី ហ្វឹកហ្វឺន​នេះ មាន​រយៈពេល​១៥​ថ្ងៃ ស្មើនឹង​៧៦​ម៉ោង ចាប់ពី​ផ្តើម​ពីថ្ងៃ​ទី​២៥ ខែឧសភា ដល់​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៦។

លោក​វរសេនីយ៍​ឯក ចាន់ ដា មេបញ្ជាការ​ស្តីទី​បាន​លើក​ឡើង​ថា​ ដើម្បី​ឆ្លើយតប​ផែនការ​ហ្វឹកហ្វឺន​ប្រចាំ​ឆ្នាំ ​លេខ​៤៩/២០១៦ ផ​.​ក ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ របស់​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​កងរាជអាវុធ​ហត្ថ ឆមាស​ទី​១ ឆ្នាំ​២០១៦ ដែល​មាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន៣០រូប មកពី​គ្រប់​ការិយាល័យ មន្ទីរ​ចំណុះ​ចាប់ពី ថ្នាក់​ជំនួយការ ដល់​នាយការិយាល័យ និង​មកពី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​-​ក្រុង​ទាំង​៨ រួម​និង​ស្នាក់​ការ​ផង​ដែរ។

ថ្លែង​សង្កត់ធ្ងន់​នៅ​ក្នុង​កិច្ច​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ កងរាជអាវុធហត្ថ ឆមាស​ទី​១ ឆ្នាំ​២០១៦​នេះ​លោក​វរសេនីយ៍​ឯក ចាន់ ដា មេបញ្ជាការ​ស្តីទី បាន​បញ្ជាក់​ថា មន្ត្រី​អាវុធ​ហត្ថ​ទាំងអស់​ ជា​សិក្ខាកាម​ត្រូវ​ខិតខំ​យកចិត្តទុកដាក់ ដើម្បី​បំប៉ន​ចំណេះដឹង​ផ្នែក​ជំនាញ និង​សីលធម៌​អត្តចរិត វិន័យ​ក្នុងនាម​ជា​មន្ត្រី​កងរាជអាវុធហត្ថ ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​មុខងារ​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ឆ្ពោះ​ទៅ​ការ​អនុវត្ត​ជាក់​ស្តែង​ នៅ​មូលដ្ឋាន​របស់​ខ្លួន​ ទទួល​បាន​ជំនឿ​ជឿជាក់​ពី​ប្រជាពលរដ្ឋ​ នូវ​សកម្មភាព​ការងារ​យ៉ាង​យកចិត្តទុកដាក់ ការពារ និង​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​សង្គម។ ហើយ​សិក្ខាកាម​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ចូល​វគ្គ ចាប់ពី​ថ្ងៃនេះ​ត្រូវ​យកចិត្តទុកដាក់​ តាម​ដាន​ស្តាប់ និង​ចូលរួម​បក​ស្រាយ​រាល់​ចម្ងល់ ដើម្បី​ស្វែងយល់​ឲ្យ​បាន​ស៊ីជម្រៅ​លើ​ខ្លឹមសារ​មេរៀន​នីមួយៗ ដើម្បី​យល់ដឹង​ពី​ច្បាប់ ធ្វើតាម​នីតិវិធី គោរព​ច្បាប់ គោរព​បទបញ្ជា គោរព​វិន័យ ឈរ​លើ​ការទទួលខុសត្រូវ​ខ្ពស់៕

បើក​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង​ស្មារតី និង​ពង្រីក​ចំណេះដឹង​ដល់​នាយទាហាន នាយទាហានរង​​ខេត្ត​កំពង់ស្ពឺ​

បើក​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង​ស្មារតី និង​ពង្រីក​ចំណេះដឹង​ដល់​នាយទាហាន នាយទាហានរង​​ខេត្ត​កំពង់ស្ពឺ​

បើក​វគ្គ​ហ្វឹកហ្វឺន​ពង្រឹង​ស្មារតី និង​ពង្រីក​ចំណេះដឹង​ដល់​នាយទាហាន នាយទាហានរង​​ខេត្ត​កំពង់ស្ពឺ​