​វិធី​ព្យាបាល​ឈឺធ្មេញ​តាម​បែប​ធម្មជាតិ​

​វិធី​ព្យាបាល​ឈឺធ្មេញ​តាម​បែប​ធម្មជាតិ​

​យើងខ្ញុំ​ជឿជាក់ថា​នៅពេល​ដែល​អ្នក​ឈឺធ្មេញ​ម្តងៗ អ្នក​តែងតែ​ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចុកចាប់​ជានិច្ច ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅពេលដែល​ប្រើ​យូរ វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​យ៉ាងណា​។ ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ព្យាបាល​តាម​បែប​ធម្មជាតិ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​ខាំ​ក្រូច​
អ្នក​អាច​ចិត​ក្រូច​មួយចំណិត​មកខាំ​នៅ​កន្លែង​ដែល​ឈឺ​បាន នោះ​វា​នឹង​អាច​កាត់បន្ថយ​អាការៈ​នៃ​ការ​ឈឺ​ចុកចាប់​នោះ​បាន​ខ្លះ​។​

​ញ៉ាំ​ទឹក​ច្រើន​
នៅពេល​ដែល​អ្នក​ញ៉ាំ​ទឹក​ច្រើន វា​នឹង​អាច​ជួយ​ជម្រះ​មេរោគ​ដែល​មាន​ក្នុង​ធ្មេញ​អ្នក នោះ​វា​នឹង​មិន​សូវ​ឈឺ​ទៀត​ទេ​។​

ខាំ​ថង់​តែ​
អ្នក​អាច​យក​កញ្ចប់​តែ​បៃតង ឬ​តែ​ក្រហម​យកទៅ​ជ្រលក់​ក្នុង​ទឹក​ក្តៅ​អ៊ុនៗ បន្ទាប់​មក​ច្របាច់​ទឹក​វា​ចេញ ទើប​យក​មក​ខាំ​នៅ​កន្លែង​ដែល​ឈឺ វា​នឹង​ជួយ​ធ្វើឲ្យ​អ្នក​ធូរស្រាល​ជាង​មុន​។​

មិន​ត្រូវ​ពិសារ​អាហារ​ដែល​រឹង
នៅពេល​ដែល​ធ្មេញ​អ្នក​កំពុងតែ​ឈឺ អ្នក​មិន​ត្រូវ​ពិសារ​អាហារ​ដែល​រឹង​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​កាន់តែឈឺ​បាន ដោយសារ​តែ​អ្នក​ប្រើ​កម្លាំង​ខ្លាំង​ក្នុង​ការ​ទំពារ​។​

ប្តូរ​ថ្នាំដុសធ្មេញ​ឲ្យ​ញឹក​
អ្នក​ត្រូវ​តែ​ប្តូរ​ថ្នាំដុសធ្មេញ​ឲ្យបាន​ញឹកញាប់ ព្រោះ​នៅពេល​ដែល​អ្នក​ប្រើ​យូរ មិន​ប្តូរ មេរោគ​ទាំងនោះ​បាន​ស្គាល់​ពី​សារធាតុ​នៃ​ថ្នាំដុសធ្មេញ​ទាំងនោះ​ហើយ ដូចនេះ​ថ្នាំដុសធ្មេញ​ទាំងនោះ​នឹង​មិន​អាច​ការពារ​ធ្មេញ​អ្នក​ទៀត​ទេ​។​

ស្អំ​កន្សែង​
អ្នក​អាច​យក​កន្សែង​ដែល​ក្តៅ និង​ត្រជាក់​មក​ផ្លាស់ប្តូរ​គ្នា​ស្អំ​បាន នោះ​វា​នឹង​ជួយ​កាត់បន្ថយ​អា​ការៈឈឺ​ចុកចាប់​របស់​អ្នក ម្យ៉ាងទៀត​អ្នក​ក៏​អាច​ញ៉ាំ​តែក្តៅក៏​បានដែរ ព្រោះ​វា​ជួយ​ដូចគ្នា​។​

បៀម​ទឹកអំបិល​
អ្នក​ក៏​អាច​យក​អំបិល​លាយ​ក្នុង​ទឹក​ក្តៅ​អ៊ុនៗ ហើយ​យកមក​បៀម​ក្នុង​មាត់​ដែរ នោះ​វា​ក៏​អាច​ជួយ​បំបាត់​អា​ការៈឈឺ​ចុកចាប់​បាន​ដូចគ្នា​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។