សម្ពាធ​ឈាម​ខ្សោយ គួរ​ធ្វើ​ម៉េច​ទើប​ធម្មតា​វិញ​ទៅ​?

សម្ពាធ​ឈាម​ខ្សោយ គួរ​ធ្វើ​ម៉េច​ទើប​ធម្មតា​វិញ​ទៅ​?

​មិនមែន​មនុស្ស​គ្រប់គ្នា ត្រូវតែ​ដោះស្រាយ ជាមួយនឹង​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ឡើយ ព្រោះ​មាន​មនុស្ស​មិន​តិច​ទេ ដែល​មាន​សម្ពាធ​ឈាម​ខ្សោយ​។ សម្ពាធ​ឈាម​ខ្សោយ​គឺ ៩០/៦០ mmHg ឬ​ទាប​ជាងនេះទៀត​។
​សម្ពាធ​ឈាម​ខ្សោយ អាច​ក្លាយទៅជា​បញ្ហា​ពិតប្រាកដ បើសិនជា​មាន​សញ្ញា​រួមផ្សំ​ដូចជា អស់កម្លាំង ពិបាក​ដកដង្ហើម ចង្អោ​រ វិលមុខ ញ័រ​ទ្រូង សន្លប់ និង​ត្រជាក់​ចុង​ដៃជើង​។
​ចំពោះ​មូលហេតុ ដែល​នាំ​ឲ្យ​សម្ពាធ​ឈាម​ចុះខ្សោយ មាន​ច្រើន​ដែរ​ដូចជា គេង​លើ​គ្រែ​យូរពេក ខ្សោះ​ជាតិ​ទឹក មាន​បញ្ហា​លើ​ប្រព័ន្ធ​អង់​ដូ​គ្រីន កង្វះ​ជីវជាតិ ចំណុះ​ឈាម​ថយចុះ និង​ជំងឺ​បេះដូង​ជាដើម​។
​ខាងក្រោម​នេះ គឺជា​វិធី​ព្យាបាល​អាការៈ​ខ្សោយ​សម្ពាធ​ឈាម​ដោយ​ខ្លួនឯង​។ តែ​ចូរ​ចាំ​ថា ករណី​ទាំងអស់​នេះ គួរតែ​ប្រើ​បន្ថែម​ជា​មួយ នឹង​ការព្យាបាល​របស់​គ្រូពេទ្យ​ជំនាញ​ដែរ​។

​ញ៉ាំ​ទឹក​ច្រើន​
​មូលហេតុ​មួយ​ដែល​ខ្ញុំ បាន​បញ្ជាក់​ពី​ខាងលើ គឺ​ការ​ខ្សោះ​ជាតិ​ទឹក ក៏​នាំ​ឲ្យ​ខ្សោយ​សម្ពាធ​ឈាម​ដែរ​។ ដូច្នេះ ចូរ​ធ្វើយ៉ាងណា​ញ៉ាំ​ទឹក ៨ ទៅ ១២ កែវជា​រៀងរាល់ថ្ងៃ ដើម្បី​ថែរក្សា​ចំណុះ​ឈាម​មក​ធម្មតា​វិញ ដូច្នេះ សម្ពាធ​ឈាម​ក៏​មក​ធម្មតា​វិញ​ដេរ​។ បើសិនជា​អាកាសធាតុ​ក្តៅ ហើយ​បែកញើស​ច្រើន អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ដែល​បាន​បាត់បង់​។

​ញ៉ាំ​អាហារ​ប្រៃ​
​ការ​ញ៉ាំ​អាហារ​ប្រៃ ប្រហែលជា​អាច​ធ្វើបាន បើសិន​ជា​អ្នក​ចង់​ឲ្យ​សម្ពាធ​ឈាម ឡើង​ខ្ពស់​ជាង​មុន​បន្តិច​។ ដូច​យើង​ធ្លាប់​ដឹង​ហើយ​ថា អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម គឺ​តម្រូវ​ឲ្យ​តមប្រៃ ដូច្នេះ បើសិន​ជា​អ្នក​ខ្សោយ​សម្ពាធ​ឈាម វា​គួរតែ​មិនមាន​អ្វី​ជា​បញ្ហា​ឡើយ ក្នុងការ​ញ៉ាំ​ប្រៃ​បន្ថែម​នោះ​។

​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​
​វិធីសាស្ត្រ​ដ៏​លឿន ក្នុង​ការបំបាត់​បញ្ហា​ខ្សោយ​សម្ពាធ​ឈាម​នោះ គឺ​ការ​ញ៉ាំ​ភេសជ្ជៈ​ណា ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន ព្រោះ​វា​នឹង​ធ្វើឲ្យ​សរសៃឈាម​រួម​តូច និង​បង្កើន​សម្ពាធ​ឈាម​ខ្លាំង​ជាង​មុន​។ អ្នក​ប្រហែលជា​អាច​ញ៉ាំ​បាន​ហើយ ដូចជា តែ​ខ្មៅ តែ​បៃតង ភេសជ្ជៈ​កំប៉ុង ភេសជ្ជៈ​ប៉ូវ​កម្លាំង ឬ​អ្វី​ក៏ដោយ​ឲ្យតែ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​។

​ញ៉ាំ​អាហារ​តិចៗ​
​ការ​ញ៉ាំ​អាហារ​ច្រើនៗ​ពេក មិនមែន​ជា​រឿង​ល្អ​ឡើយ បើសិន​ជា​អ្នក​ងាយ​នឹងមាន បញ្ហា​ខ្សោយ​សម្ពាធ​ឈាម​ញឹកញាប់​នោះ​។ នេះ​ដោ​សយារ​តែ​វា នឹង​ធ្វើឲ្យ​ក្រពះ​ធ្វើ​ការយូរ ដូច្នេះ មិន​អាច​មាន​ឈាម​ទៅ​ផ្គត់ផ្គង់ កន្លែង​ផ្សេង​គ្រប់គ្រាន់​ឡើយ​។ ដើម្បី​ចៀសវាង​បញ្ហា​នេះ ចូរ​ចាំ​ថា ញ៉ាំ​អាហារ​តិចៗ តែ​ញឹកញាប់​វិញ​។

​ចៀសវាង​ការផ្លាស់ប្តូរ​ជំហរ​ភ្លាមៗ​
​ចូរ​ចាំ​ថា ការផ្លាស់ប្តូរ​ជំហរ​យឺតៗ នឹង​ជួយ​អ្នក​មិនឲ្យ​មាន អាការៈ​ខ្សោយ​សម្ពាធ​ឈាម​។ អ្នក​ក៏​គួរតែ​ចៀសវាង ការ​ងើបឈរ អង្គុយ ឬ​គេង​ភ្លាមៗ​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។