​វិធី​រួមភេទ ដែល​ធ្វើឲ្យ​អ្នក មិន​ងាយ​មានកូន​ប្រើ​

​វិធី​រួមភេទ ដែល​ធ្វើឲ្យ​អ្នក មិន​ងាយ​មានកូន​ប្រើ​

​​មែន​ហើយ វា​គឺជា​រឿង​ពិត​មួយ ដែល​អ្នក​អាច​មាន​ផ្ទៃពោះ បាន​ដោយ​មិន​ខ្វល់​ថា ប្រើ​វិធី​រួមភេទ​របៀប​ម៉េច​នោះទេ ប៉ុន្តែ វា​ក៏​មាន​ក្បាច់​រួមភេទ​មួយចំនួន ដែល​អាច​កាត់បន្ថយ​ឱកាស នៃ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​បាន​ដែរ​។ បើសិន​ជា​អ្នក​មិន​ចង់​ក្លាយ​ជា​ម្តាយ ឬ​ឪពុក​គេ​នៅឡើយ​ទេ ចូរ​ធ្វើការ​រួម​ភេទ ដោយ​វិធី​ទាំង​នេះ​ទៀត​ទៅ​។ ប៉ុន្តែ ចូរ​ចាំ​ថា ត្រូវ​ការប្រើ​ស្រោមអនាម័យ​ជានិច្ច ដើម្បី​សុវត្ថិភាព​ទាំងសងខាង​។

​ក្បាច់ 69
​វិធី​រួមភេទ​មួយ​នេះ គឺ​មិន​អាច​ឲ្យមាន​ផ្ទៃពោះ​តែម្តង ព្រោះ​វា​ជា​ការប្រើ​មាត់​រួមភេទ ដល់​ដៃគូ​ទាំង​ពីរ​នាក់​។​

​ខាង​ស្រី​នៅ​ពី​លើ​
​ការ​រួមភេទ​ដោយ​ខាង​ស្រី​នៅ​ពី​លើ គឺ​អាច​កាត់បន្ថយ​ឱកាស នៃ​ការ​មាន​ផ្ទៃពោះ​របស់​គាត់​បាន​។ វិធី​រួមភេទ​មួយ​នេះ មិន​ត្រឹមតែ​ផ្តល់​ការឈាន​ដល់ ចំណុចកំពូល​ខ្លាំងក្លា​ដល់​ខាង​ស្រី​ទេ តែ​វា​ទាញ​ទំនាញផែនដី ទៅលើ​មេ​ជីវិត​ឈ្មោល​ក៏​ខ្លាំង​ដែរ ដែល​ជាហេតុ​នាំ​ឲ្យ​មេ​ជីវិត​ឈ្មោល ដែល​មាន​ទាំង​ប៉ុន្មាន ហៀរ​ចេញមកក្រៅ​វិញ​។

​ក្បាច់​ផ្កាឈូក​
​ក្បាច់​រួមភេទ​បែប​ផ្កាឈូក​នេះ ក៏​តម្រូវ​ឲ្យ​ខាង​ស្រី​នៅ​ពីលើ​ដែរ​។ និយាយ​រួម ដៃគូ​ទាំងសងខាង​ត្រូវ​អង្គុយ​នៅ​ជិត​គ្នា​បំផុត ដោយ​ខាង​ប្រុស​ត្រូវ​អង្គុយ​ដាក់​ជើង​ឲ្យ​ត្រង់ ហើយ​ខាង​ស្រី​ត្រូវ​អង្គុយ​ពីលើ​ភ្លៅ​របស់គាត់ ហើយ​ប្រើ​ជើង​នាង ក្តោប​ខ្លួន​របស់​ខាង​ប្រុស​។ ប៉ុន្តែ ទឹកកាម​ដែល​ចេញមក គឺ​ងាយ​នឹង​ហៀរ​ចេញ​ក្រៅ​វិញ​ណាស់​។​

​នៅ​លើ​ភ្លៅ​
​ក្បាច់​រួមភេទ​មួយ​នេះ ពិតជា​ផ្តល់​ការសប្បាយ ខាង​ផ្លូវភេទ​ខ្លាំងណាស់ ដោយ​ខាង​ស្រី​ត្រូវ​អង្គុយ​ពីលើ ភ្លៅ​របស់​ខាង​ប្រុស ហើយ​បែរមុខ​ដាក់គ្នា តែ​ជើង​ខាង​ប្រុស​ត្រូវ​ញែក​ឲ្យ​ធំ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ក្បាច់​មួយ​នេះ​ដែរ នឹង​ធ្វើឲ្យ​ហៀរ​ចេញ​ក្រៅ និង​បន្ថយ​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​បាន​។

​ឈរ និង​បី​
​ក្បាច់​រួមភេទ​មួយ​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​វិធី​រួមភេទ​ដែល​លឿន​មួយ ព្រោះ​គ្រាន់តែ​តម្រូវ​ឲ្យ​ខាង​ស្រី ផ្អែក​នឹង​ជញ្ជាំង ហើយ​ខាង​ប្រុង​ស៊ក​បញ្ចូល​លិង្គ​ពី​ខាងមុខ និង​ត្រកង​នាង​បន្ថែម​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​ស​យើង​និយាយ​អំពី ទំនាញផែនដី​វិញ មេ​ជីវិត​ឈ្មោល​ពិតជា​ងាយ​ហៀរ​ចេញមកក្រៅ​វិញ​ណាស់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។