ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​ក្រោយ​កំណត់​ធ្វើ​នៅ​ថ្ងៃទី​៤ ខែមិថុនា

យោងតាមសេចក្ដីសម្រេចដែលចុះហត្ថលេខាកាលពីម្សិលមិញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានខ្លឹមសារថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំក្រោយនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ដោយបង្ហាញឲ្យឃើញពីការបោះឆ្នោតទូទាំងប្រទេសជាលើកដំបូងចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣មក ដែលឈានដល់កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ វានឹងជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់លើកទី៤ហើយចាប់តាំងពីគោលនយោបាយវិមជ្ឈការរបស់រដ្ឋាភិបាល ដែលបានបង្កើតឲ្យមានការបោះឆ្នោតនេះត្រូវបានប្រកាសកាលពីចុងទសវត្សរ៍ឆ្នាំ១៩៩០មក ដោយការបោះឆ្នោតមុនៗធ្វើឡើងក្នុងឆ្នាំ២០០២ ឆ្នាំ២០០៧ និងឆ្នាំ២០១២។ គណបក្សប្រជាជនកម្ពុជាកាន់អំណាចទទួលបានជ័យជម្នះនៅក្នុងគ្រប់ការបោះឆ្នោតទាំងនោះ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប. បានមានប្រសាសន៍កាលពីម្សិលមិញថា ស្ថាប័នកំណែទម្រង់ការបោះឆ្នោតបានកំណត់យកថ្ងៃទី១ ខែកញ្ញា ជាថ្ងៃចាប់ផ្ដើមដំណើរការរយៈពេលបីខែនៃការចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតប្រហែល៩,៦លាននាក់ទៅក្នុងបញ្ជីឈ្មោះបោះឆ្នោតជាតិថ្មីតាមប្រព័ន្ធអេឡិចត្រូនិក។ លោក ហង្ស ពុទ្ធា បានថ្លែងថា កង្វល់ដែលថា ប្រជាពលរដ្ឋនឹងមិនអាចចុះឈ្មោះបោះឆ្នោតបាន ពីព្រោះពួកគាត់ខ្វះអត្តសញ្ញាណប័ណ្ណដែលត្រូវការជាចាំបាច់ដើម្បីចុះឈ្មោះនោះ កំពុងត្រូវបានស៊ើបអង្កេតហើយ។ លោកបានមានប្រសាសន៍ថា “ប្រសិនបើមានករណីពិសេសមួយចំនួនកើតឡើងដូច ជាក្រសួងមហាផ្ទៃមិនអាចចេញអត្តសញ្ញាណប័ណ្ណសម្រាប់អ្នកដែលគ្រប់អាយុបោះឆ្នោតបាន គ.ជ.ប.នឹងមាននីតិវិធីផ្សេងសម្រាប់ពួកគាត់ក្នុងការចុះឈ្មោះបោះឆ្នោត”។ ការចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតត្រូវបានពន្យារពេលបួនលើករួចមកហើយ បណ្ដាលឲ្យមានការត្អូញត្អែរអំពីភាពជាប់គាំងនេះ ប៉ុន្តែលោក ហង្ស ពុទ្ធា បានមានប្រសាសន៍កាលពីម្សិលមិញថា សម្ភារសម្រាប់ចុះឈ្មោះដែលត្រូវការចាំបាច់មកពីអឺរ៉ុប នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែកក្កដា ដោយបញ្ចប់ការពន្យារពេលនេះ។ លោកបានថ្លែងថា គ.ជ.ប.កំពុងរង់ចាំសម្ភារ២.៤០០សិត មានកុំព្យូទ័រ ឧបករណ៍ស្គែនម្រាមដៃ ព្រីភ្លើង គ្រឿងផ្ទុកឯកសារ (flash drive) និងមា៉ស៊ីនភ្លើង។ ការបោះឆ្នោតជាតិកន្លងមកក្នុងឆ្នាំ២០១៣ ដែលគណបក្សប្រជាជនកម្ពុជាឈ្នះប្រកៀកប្រកិតនោះ មានបញ្ហាដោយសារមានឈ្មោះជាន់គ្នារាប់ម៉ឺនឈ្មោះ និងបាត់ឈ្មោះជាច្រើននៅក្នុងបញ្ជីបោះឆ្នោត។ គណបក្សសង្គ្រោះជាតិបានធ្វើការតវ៉ារយៈពេលជិត១ឆ្នាំបន្ទាប់ពីការបោះឆ្នោត ដោយអះអាងថា […]

The post ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​ក្រោយ​កំណត់​ធ្វើ​នៅ​ថ្ងៃទី​៤ ខែមិថុនា appeared first on The Cambodia Daily.