មន្រ្តីសាលាដំបូង​៖ លោក​ កឹម សុខា​ អាចនឹង​ចូលបំភ្លឺតាម​ដីកាកោះនៅថ្ងៃស្អែក

រាជធានីភ្នំពេញ ៖​ ប្រភពពីមន្រ្តីជាន់ខ្ពស់​សាលាដំបូងរាជធានីភ្នំពេញបាន​បង្ហើបឲ្យដឹងថា ​ប្រធានស្តីទី​គណបក្សសង្រ្គោះជាតិ​លោក កឹម សុខា​ អាចនឹងទៅបំភ្លឺនៅ​សាលាដំបូងនាថ្ងៃទី២៦ ​ឧសភាស្អែកនេះ​ តាមដីកាកោះជាសាក្សីពាក់ព័ន្ឋនឹ​ងសញ្ចារកម្ម​ក្នុងសំណុំ​រឿងស្រីមុំ ។

យ៉ាងណាក៍​ដោយទំាង​លោក កឹម សុខា ​និងមន្រ្តីជាន់ខ្ពស់​គណបក្សសង្រ្គោះជាតិ ​មិនអាចសុំការអត្ថាធិប្បាយ​បានទេនៅ​រសៀល​ថ្ងៃទី២៥ឧសភានេះ ​៕