តោះមើលទិដ្ឋភាព តម្រង់ជួរចូលទិញ យ៉ាងណែនកកកុញ នៅ Starbucks ផ្សារអ៊ីអន ពីសំណាក់យុវវ័យ!

ភ្នំពេញ៖ កាលពីប៉ុន្មានខែមុន យុវវ័យកម្ពុជា បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងត្រេកអរយ៉ាងក្រាស់ក្រែល នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅពេលទទួលបានដំណឹងថា ហាងកាហ្វេ Starbucks ដែលល្បីឈ្មោះបំផុតនៅជុំវិញពិភពលោក នឹងមានវត្តមាននៅក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជារួចមក។

មិនថាយ៉ាងណា ការទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ចង់ភ្លក្សចង់ស្គាល់រសជាតិ របស់ហាងល្បីមួយនេះ ពីសំណាក់យុវវ័យ បានមកដល់នៅក្នុងថ្ងៃនេះ ដោយហាងកាហ្វេ Starbucks បានធ្វើការបើកដំណើរការអាជីវកម្មជាផ្លូវការ សាខាផ្សារទំនើបអ៊ីអ៊ន កាលពីវេលាថ្ងៃត្រង់ ទី២៥ ឧសភា ២០១៦ នេះ និងឃើញថា ទទួលបានការគាំទ្រយ៉ាងច្រើន។

ក្រឡេកមើលលើបណ្តាញសង្គមហ្វេសប៊ុក យើងអាចឃើញទិដ្ឋភាពនៅទីនោះផ្ទាល់ មានមនុស្សម្នាយ៉ាងច្រើន រង់ចាំតម្រង់ជួរចូលទិញយ៉ាងកកកុញ និងណែនណាន់តាន់តាប់តែម្តង ទាំងអ្នកឈរចាំខាងក្រៅ និងខាងក្នុងហាងកាហ្វេ Starbucks មួយនេះ ហើយដែលភាគច្រើនសុទ្ធសឹងតែជាយុវវ័យតែម្តង ខណៈមានមួយចំនួនតូច ជាអ្នកធ្វើការ និងជនបរទេសផងដែរ៕

ចង់ដឹងទិដ្ឋភាពយ៉ាងណាខ្លះ តាមដានរូបភាពខាងក្រោមដោយមេត្រី ជាមួយខ្មែរឡូតទាំងអស់គ្នា៖

រូបភាព៖ Facebook

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload