Gomez ​ឆ្លើយ​តប​នឹង​ការ​ប្រមាថ​កាល​ពី​មុន​ថា​ខ្លួន​ធាត់​ពេក

តារាចម្រៀង Selena Gomez ​បានចេញមកឆ្លើយតបចំពោះមតិជាច្រើនកាលពីលើកមុន ដែលនិយាយថានាងមានរាងធាត់ដូចជ្រូកមិនសមជាតារាចម្រៀងលំដាប់កំពូល។

ការតបនោះ Gomez ​បាននិយាយថា៖វាគ្រាន់តែជាសម្ដីរបស់ជនមិនល្អមួយក្រុមប៉ុណ្ណោះ។ ដូចអ្នកគាំទ្រទាំងអស់បានឃើញហើយ បច្ចុប្បន្នខ្ញុំកំពុងតែជោគជ័យខ្លាំង ចំពោះអ្វីដែលខ្ញុំកំពុងធ្វើ។ មិនថារឿងទម្ងន់ការស្លៀកពាក់នោះទេ។ សម្ដីដែលថាឱ្យខ្ញុំនោះ វាមិនអាចមានការប៉ះពាល់ដល់អាជីពខ្ញុំឡើយ ហើយក៏មិនបានទទួលអ្វីវិញដែរ។ ខ្ញុំទទួលស្គាល់ថាខ្ញុំធ្លាប់មានរឿងអាស្រូវ ប៉ុន្តែវាមិនបានធ្វើឱ្យនរណាម្នាក់ឈឺចាប់ឡើយ

បច្ចុប្បន្ន​ Gomez ​កំពុងតែដើរផ្សព្វផ្សាយបទចម្រៀងថ្មីរបស់ខ្លួន ហើយក៏ទទួលបានការពេញចិត្តពីសំណាក់អ្នកគាំទ្រច្រើនផងដែរ៕

ប្រែសម្រួល៖ បុរសកម្សត់

ប្រភព៖ mirror


  • Gomez ​ឆ្លើយ​តប​នឹង​ការ​ប្រមាថ​កាល​ពី​មុន​ថា​ខ្លួន​ធាត់​ពេក已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:កំសាន្ត
Tags: