សេចក្ដី​​​​​ព្យាយាម​​​​​​​​​ ​សាមគ្គី​ភាព​​​​ ​និង​ការ​ឲ្យ​តម្លៃ​គ្នា​​​​នាំ​ឲ្យ​​ការងារ​​ក្រុម​ទទួល​​បាន​ជោគ​ជ័យ​

Sean ជា​​​កីឡាករ​​​ខ្សោយ​ម្នាក់​នៅ​ក្នុង​ក្រុម​​​​​បាល់​បោះ ដូច​នេះ​នា​ថ្ងៃ​ប្រកួត​​​​សំខាន់​រវាង​ក្រុម​​ខ្លួន​​ទល់​​​នឹង​​ក្រុម​គូ​ប្រកួត​ចូល​មក​ដល់​​ ប្រធាន​ក្រុម​​​របស់​ Sean ក៏​បាន​​​​​​​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​​ប្រាប់​ទៅ​គ្រូ​បង្វឹក​ថា​មិន​គួរ​ឲ្យ​ Sean ចូល​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​ទេ​។

 

សេចក្ដី​​​​​ព្យាយាម​​​​​​​​​ ​សាមគ្គី​ភាព​​​​ ​និង​ការ​ឲ្យ​តម្លៃ​គ្នា​​​​នាំ​ឲ្យ​​ការងារ​​ក្រុម​ទទួល​​បាន​ជោគ​ជ័យ​

 

“លោក​គ្រូ​…ពួក​យើង​​មិន​អាច​ឲ្យ​ Sean ចូល​លេង​​ក្នុង​ការ​ប្រកួត​បន្ទាប់​ទេ។ ពួក​យើង​ត្រូវ​ការ​អ្នក​ខ្លាំង​​ៗ​ដើម្បី​ឈ្នះ​”។ នេះ​ជា​សម្ដី​ប្រធាន​ក្រុម​ប្រាប់​ទៅ​គ្រូ​បង្វឹក។ ​

 

ទោះ​​​​​​មើល​ឃើញ​ថា​ Sean ជា​​សមាជិក​ខ្សោយ​នៅ​ក្នុង​ក្រុម ​ប៉ុន្តែ​ហេតុផល​​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​​ណែនាំ​ប្រាប់​ប្រធាន​ក្រុម​​ឲ្យ​បាន​​យល់​ពី​តម្លៃ​នៃ​​ការ​​ព្យាយាម សេចក្ដី​សង្ឃឹម និង​ការ​ចេះ​ឲ្យ​តម្លៃ​គ្នា​នៅ​ក្នុង​ក្រុម​។

 

ប្រធាន​ក្រុម​​របស់​ Sean ធ្លាប់​​ផ្ដើម​ចេញ​ពី​កីឡាករ​អន់​ម្នាក់​នៅ​ក្នុង​ក្រុម ប៉ុន្តែ​ដោយ​ការ​ព្យាយាម​និង​ការ​ផ្ដល់​ឱកាស​លើក​ទឹក​ចិត្ត​ពី​គ្រូ​បង្វឹក​បាន​ធ្វើ​ឲ្យ​រូប​គេ​​ក្លាយ​ជា​កីឡាករ​ឆ្នើម​ និង​ជា​ប្រធាន​​នៅ​ក្នុង​ក្រុម។

 

​​​​​​​​​​​ក្រោយ​យល់​​ហេតុផល​ទាំង​នោះ​ហើយ ប្រធាន​ក្រុម​​​​ក៏​ដូច​ជា​​សមាជិក​​ក្នុង​ក្រុម​បាន​ជួយ​លើក​ទឹក​ចិត្ត​ និង​​​​ណែនាំ​​​ Sean ​សាមគ្គី​គ្នា​ជា​កម្លាំង​​ក្នុង​ក្រុម​រហូត​ពួក​គេ​​ប្រកួត​ទទួល​បាន​ជ័យ​ជម្នះ​​៕
 

 
ចុចអាន៖ រឿង​ខ្លី​ពី​ភក្ដីភាព​សុនខនិង​យុវតី ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​គ្រប់​គ្នា​ស្រក់​ទឹក​ភ្នែក

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ Rise ​

​​​​​​​​​​