ចិន​ព្រមាន​អូបាម៉ា​កុំឲ្យផ្តើម​ផ្ទុះអាវុធនៅអាស៊ី

ទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារម្សិលមិញបានព្រមានប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា កុំឲ្យចាប់ផ្តើមធ្វើឲ្យមានការផ្ទុះអាវុធនៅទ្វីបអាស៊ី បន្ទាប់ពីអាមេរិកប្រកាសលប់ចោលបំរាមលក់អាវុធឲ្យប្រទេសវៀតណាម។

កាលពីថ្ងៃចន្ទក្នុងដំណើរទស្សនកិច្ចទៅវៀតណាមលោក អូបាម៉ា បានប្រកាសជាប្រវត្តិសាស្ត្រពីការជួយឲ្យវៀតណាមរីកចម្រើននិងដកបំរាមលក់អាវុធឲ្យប្រទេសនេះ។ លោក អូបាម៉ា និងវៀតណាមបញ្ជាក់ថាការចាប់ដៃគ្នានេះគឺមិនមែនក្នុងគោលបំណងប្រឆាំងចិនទេ ប៉ុន្តែគេដឹងថាទីក្រុងវ៉ាស៊ីនតោននិងហាណូយកំពុងតែមានការព្រួយបារម្ភលើការបង្កើនកម្លាំងទ័ពរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។

ទីក្រុងប៉េកាំងមិនភ្ញាក់ផ្អើលនិងមិនចាប់អារម្មណ៍ទេចំពោះទំនាក់ទំនងស្មុគស្មាញរវាងប្រទេសជិតខាងខ្លួនប្រកាន់របបកុម្មុនីស្តនិងប្រទេសលោកខាងលិចប្រកាន់របបប្រជាធិបតេយ្យ ប៉ុន្តែអ្វីជាការចាប់អារម្មណ៍របស់ចិន គឺការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែនចិន-វៀតណាមកាលពីឆ្នាំ១៩៧៩។ បច្ចុប្បន្ននេះចិននិងវៀតណាមកំពុងមានការប្រឈមមុខដាក់គ្នាខ្លាំងទៀតលើការដណ្តើមកាន់កាប់កោះតូចនៅក្នុងសមុទ្រ។

កាសែតគណបក្សកុម្មុនីស្តចិន China Daily បានសរសេរដោយព្រមានកុំឲ្យអាមេរិកនិងវៀតណាមបង្កឲ្យមានការផ្ទុះអាវុធនៅក្នុងតំបន់។ ការព្រមានធ្វើឡើងក្នុងបទវិចារណកថាកាលពីថ្ងៃអង្គារម្សិលមិញដោយលើកឡើងពីការព្រួយករណីលោក អូបាម៉ា បង្កើនការពង្រឹងអំណាចឲ្យប្រទេសជាសត្រូវជិតខាងខ្លួន។

ចិនហៅសកម្មភាពរបស់លោក អូបាម៉ា ថាជាសញ្ញាខុសច្បាប់ បំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ចំណែកសហរដ្ឋអាមេរិកបានចោទចិនថាកំពុងបង្កើនកម្លាំងទ័ពនៅសមុទ្រចិនខាងត្បូងដោយបំពានដោយរៀបចំមូលដ្ឋានទ័ពនៅលើថ្មប៉ប្រាស់ទឹកនិងដែនកោះ៕

ប្រភព៖ vodhotnews

អ្នកនឹងចូលចិត្ត

  • ចិន​ព្រមាន​អូបាម៉ា​កុំឲ្យផ្តើម​ផ្ទុះអាវុធនៅអាស៊ី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:ជីវិតនិងសង្គម
Tags: