​មាន​ផ្ទៃពោះ​ជាង​១​ខែ​ លោក​ប្តី​ហេងស៊យ​វាយ​ធ្វើបាប​បង្ខំ​ឲ្យ​ទៅ​លក់ខ្លួន​

ភ្នំពេញ ៖ គួរឲ្យអាសូរស្ត្រីវ័យក្មេងម្នាក់ម្នាក់នេះណាស់ ខណៈដែលនាងមានផ្ទៃពោះជាងមួយខែមកហើយនោះត្រូវប្តីហេងស៊យវាយធ្វើបាបបង្ខំឱ្យទៅរកស៊ីលក់ខ្លួននៅតាមសួនច្បារវត្តភ្នំ ហើយដោយនាងទ្រាំមិនបានបានជិះម៉ូតូឌុបរត់គេចខ្លួនទាំងយំទឹកភ្នែកហូរសស្រាក់ទៅឱ្យសមត្ថកិច្ច នគរបាលយាមស្ពានជ្រោយចង្វាជួយ ។

ហេតុការណ៍នេះបានកើតមានឡើង កាលពីព្រលប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៦ នៅសង្កាត់ស្រះចក ខណ្ឌដូន ពេញ រាជធានីភ្នំពេញ ។

ស្ត្រីអភ័ព្វរូបនេះមិនបានប្រាប់ឈ្មោះឲ្យគេឯងដឹងទេ គ្រាន់តែដឹងថា នាងមាន អាយុ១៩ឆ្នាំ ជាអតីតសន្តិសុខឯកជនមួយ មានទីលំនៅផ្ទះជួលម្តុំវិហារអ៊ិស្លាមបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និង មានស្រុកកំណើតនៅភូមិក្បាលដំរី ឃុំ គោកព្រិច ស្រុកគិរីវង់ ខេត្តតាកែវ ។

មន្ត្រីនគរបាលយាមស្ពានជ្រោយចង្វាបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីវ័យក្មេងម្នាក់នោះបានជិះម៉ូតូឌុបទាំងទឹកភ្នែកហូររហាមមកកាន់អង្គភាពនគរបាលគោល ដៅ៣ដែលប្រចាំការនៅគល់ស្ពានជ្រោយចង្វាឱ្យជួយធ្វើអន្តរាគមន៍បន្ទាប់ពីប្រុសស្នេហ៍របស់នាងបង្ខំឱ្យរកស៊ីផ្លូវភេទនៅរង្វង់មូលវត្តភ្នំ ។

ចំណែកស្ត្រីរងគ្រោះបានប្រាប់នគរ បាលឱ្យដឹងថា នាងជាកូនកំព្រាតាំងពីតូច រស់នៅជាមួយជីដូននៅខេត្តតាកែវហើយបានមកភ្នំពេញធ្វើការជាសន្តិសុខឯកជនមួយ ។ បានប្រមាណជិត១ឆ្នាំមកនេះនាងមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយបុរសជនជាតិចិនម្នាក់រហូតមានផ្ទៃពោះ ប៉ុន្តែគ្រាន់តែដឹងថា នាងមានផ្ទៃពោះភ្លាម បុរសជនជាតិចិននោះបានដោះដៃនិងរត់គេចខ្លួនបាត់ទៅ ។

ស្រី្តរងគ្រោះបានបន្តថា កាលពីកន្លះខែមុននាងបានជួបជាមួយបុរសម្នាក់ទៀតឈ្មោះរ័ត្ន អាយុ២៦ឆ្នាំ ធ្វើទាហានហើយ បានរួមរស់ជាមួយគ្នារហូតមក ប៉ុន្តែការរស់នៅជាមួយប្តីអត់ខាន់ស្លារូបនេះមិនដែលមានសុភមង្គលទេ ដោយសារគេវាយបង្ខំឱ្យរកស៊ីចិញ្ចឹមគ្រួសារ ជាពិសេសបង្ខំឲ្យរកស៊ីផ្លូវភេទនៅរង្វង់មូលវត្តភ្នំដើម្បីយកប្រាក់ មកឱ្យគេផឹកស៊ី និងជក់គ្រឿងញៀន។

បន្ទាប់ពីទទួលពាក្យបណ្តឹងពីស្រី្តនេះ នគរបាលគោលដៅទី៣ យាមស្ពានជ្រោយ ចង្វាបានបង្វែរសំណុំរឿងឲ្យនគរបាល មូលដ្ឋាន(នគរបាលប៉ុស្តិ៍ស្រះចក)ចាត់ការ តាមច្បាប់វិញ ៕

ប្រភព៖ nokorwatnews

អ្នកនឹងចូលចិត្ត

  • ​មាន​ផ្ទៃពោះ​ជាង​១​ខែ​ លោក​ប្តី​ហេងស៊យ​វាយ​ធ្វើបាប​បង្ខំ​ឲ្យ​ទៅ​លក់ខ្លួន​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:ជីវិតនិងសង្គម
Tags: