រៀប​ការ​អាក្រាត​កាយ​នៅ​ប្រទេស​ចិន​បង្ក​ការ​ភ្ញាក់ផ្អើល​

រៀបការអាក្រាតកាយគឺពេញនិយមបំផុតនៅក្នុងតំបន់អឺរ៉ុប អាមេរិក ប៉ុន្តែមិនដែលកើតឡើងនៅក្នុងប្រទេសតំបន់អាស៊ីនោះឡើយ ដោយសារតែប្រពៃណី ទំនៀមទម្លាប់នៅក្នុងប្រទេសអាស៊ី តឹងតែង មិនអនុញ្ញាតឲ្យស្ត្រី បញ្ចេញសាច់នៅទីសាធារណៈនោះឡើយ ជារឿងអសីលធម៌ ប៉ះពាល់ដល់ភាពរមទម្យរបស់ស្ត្រី ។ ចំពោះប្រទេសលោកខាងលិចវិញ អាក្រាតកាយជារឿងធម្មតាទៅហើយ ខ្លះទៀតអាក្រាតកាយទាំងស្រុងធ្វើបាតុកម្មទៀតផង ។

ចំណុចទាំងនោះហើយបានធ្វើឲ្យគូស្វាមីភរិយាវ័យក្មេងនៅក្នុងប្រទេសចិនរៀបការអាក្រាតកាយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។

ពេលថ្មីៗនេះ គូស្នេហ៍វ័យក្មេងមួយ គូបានសម្រេចរៀបការអាក្រាតកាយដោយយកតម្រាប់តាមខ្សែភាពយន្ដ អវតា ដោយរៀបការនៅកណ្ដាលព្រៃជុំវិញខ្លួនមានតែធម្មជាតិស្រស់បំព្រង ។

ភាគច្រើនស្ដ្រីដែលជិតដល់ថ្ងៃរៀប ការបានចំណាយពេលជាច្រើនថ្ងៃសម្រាប់លសម្លៀកបំពាក់អាពាហ៍ពិពាហ៍ថាតើ មួយណាដែលស័ក្ដិសមនឹងខ្លួនឬសម្លៀក បំពាក់ដែលមានតម្លៃថ្លៃជាងគេ។ បញ្ហា ខាងលើនេះមិនបានធ្វើឱ្យគូស្នេហ៍មួយ គូនេះចាប់អារម្មណ៍នោះឡើយដោយពួកគាត់សម្រេចរៀបការអាក្រាតកាយ នៅកណ្ដាលព្រៃមានតែស្បៃគ្របមុខ សម្រាប់សម្គាល់កូនក្រមុំប៉ុណ្ណោះ ។ កូនកំឡោះឈ្មោះ Cai Yuan អាយុ៣១ឆ្នាំ និង កូនក្រមុំឈ្មោះ Hsin Han អាយុ២៩ឆ្នាំ ។

គូស្នេហ៍នេះបានសម្រេចរៀបការ តាមលក្ខណធម្មជាតិ ប៉ុន្ដែក៏មានចំណុចពិសេសចាប់អារម្មណ៍ ដោយអ្នកទាំង២បានសម្រេចជ្រើសរើសយកព្រៃធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ហើយថែមទាំងរៀបចំខ្លួនធ្វើដូចជាតួឯកក្នុង ខ្សែភាពយន្ដអវតា ។អ្នកទាំង២បានពឹង ពាក់មិត្ដភក្ដិអ្នកឯកទេសតុបតែងមុខ មាត់និងអ្នកឯកទេសថតរូបដើម្បីផ្ដិត យកទិដ្ឋភាពថ្ងៃរៀបអាពាហ៍ពិពាហ៍អាក្រាតកាយរបស់ពួកគេ ។

គូស្នេហ៍ខាងលើបានរៀបរាប់ឱ្យដឹងថា “យើងខ្ញុំចង់ធ្វើរឿងរ៉ាវដែលមុនទាន់មានគូស្នេហ៍ណាមួយមិនទាន់ធ្វើ ។ យើងមានរូបភាពដ៏ស្រស់ស្អាតនៅទីកន្លែងមានធម្មជាតិស្រស់បំព្រងក្នុងស្ថានភាពអាក្រាតកាយទាំងស្រុង ។យើងគ្មានអ្វី ដែលត្រូវខ្មាស់អៀននោះឡើយ ទាំងនេះគឺជាធម្មជាតិនិងចំណូលចិត្ដរបស់យើង”។

ប៉ុន្ដែក្រោយពេលដែលអាល់ប៊ុមរូប ភាពអាក្រាតកាយនៅកណ្ដាលព្រៃរបស់អ្នកទាំង២បានផ្សព្វផ្សាយពាសពេញលើ ប្រព័ន្ធអ៊ីនធើណេតអាចធ្វើឱ្យអ្នកទាំង២ ត្រូវទៅក្រេបទឹកឃ្មុំនៅក្នុងគុកដោយសារតែសកម្មភាពបែបនេះ ត្រូវបានគេចាត់ ទុកថាបំពានវប្បធម៌ប្រពៃណីទំនាម ទម្លាប់ផូរផង់របស់ចិន ។

គួរបញ្ជាក់ផងដែរថា ការរៀបការ អាក្រាតកាយនៅចិនចាប់ផ្ដើមពីឆ្នាំ២០០៨ ដោយអ្នកដែលប្រើប្រាស់ប្រព័ន្ធ អ៊ីនធើណេត គេហទំព័រសង្គម។ ស្ថាន ភាពនោះបានបង្កឱ្យមានវិវាទយ៉ាងខ្លាំងនៅក្នុងសង្គមយុវវ័យចិន ដោយមានខ្សែភាពយន្ដជាច្រើនត្រូវបានផ្សព្វផ្សាយ ។

រៀបការអាក្រាតកាយនៅក្នុងប្រទេស ចិន ជារឿងមួយដ៏កម្រដោយច្បាប់មិនអនុញ្ញាត ពិសេសគឺទំនៀមទម្លាប់ប្រពៃណីចិនដាក់គំនាបយ៉ាងខ្លាំងទៅលើស្ដ្រី ។ស្ដ្រីខ្លះសូម្បីតែស្លៀកពាក់ស៊ីចស៊ីនៅទីសាធារណៈក៏មិនហ៊ានផងខ្លាចរងការរិះគន់ ។ ចំណែកនៅបេក្ខបច្ចឹមប្រទេសការ រៀបការតាមបែបធម្មជាតិគឺរៀបការ អាក្រាតកាយបានក្លាយទៅជារឿងធម្មតា ទៅហើយដោយសកម្មភាពទាំងនោះ មិនបានខុសទៅនឹងច្បាប់នោះឡើយ ៕

រៀប​ការ​អាក្រាត​កាយ​នៅ​ប្រទេស​ចិន​បង្ក​ការ​ភ្ញាក់ផ្អើល​ រៀប​ការ​អាក្រាត​កាយ​នៅ​ប្រទេស​ចិន​បង្ក​ការ​ភ្ញាក់ផ្អើល​

ប្រភព៖ nokorwatnews

អ្នកនឹងចូលចិត្ត

  • រៀប​ការ​អាក្រាត​កាយ​នៅ​ប្រទេស​ចិន​បង្ក​ការ​ភ្ញាក់ផ្អើល​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:ជីវិតនិងសង្គម
Tags: