បើ​មិនទាន់​ដោ​ន​ឡូត WhatsApp ពណ៌​មាស​ទេ សូមកុំ​ដោ​ន​ឡូត​ឱ្យសោះ​!

​    ​អ្នកប្រើប្រាស់​កម្មវិធី WhatsApp កំពុង​ជាប់អន្ទាក់​លើ​ការ​ដោ​ន​ឡូត​កម្មវិធី WhatsApp Gold ជា​កម្មវិធី​កែតម្រូវ​ប្រព័ន្ធ​ថ្មី ដែល​អាច​បង្ក​គ្រោះថ្នាក់​ដោយសារ​មេរោគ​បាន​។​

​    ​ចំនួន​នៃ​អ្នកប្រើប្រាស់​កម្មវិធី​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​ទទួលបាន​សារ​មួយ​តម្រូវឱ្យ​ពួកគេ​ចុះឈ្មោះ​សម្រាប់​សេវា​តាមរយៈ​វេ​ប​សាយ WhatsApp Gold ដែលមាន​ភ្ជាប់​លីង​នៅក្នុង​សារ​។​

​    ​មុខងារ​បន្ថែម​របស់​កម្មវិធី​រួមមាន​សមត្ថភាព​ផ្ញើ​រូបភាព​បាន​រាប់រយ​ក្នុងពេល​តែមួយ​, Emojis ថ្មី​, តេ​ជា​វីដេអូ​, មុខងារ​សុវត្ថិ​ភាពប្រសើរ​ជាង​មុន និង​អ្វីៗ​ជាច្រើន​ទៀត​។​

​    ​ប្រសិនបើ​អ្នក​ដោ​ន​ឡូត​កម្មវិធី​ថ្មី​ពី​វេ​ប​សាយ​នោះ វា​នឹង​បញ្ចូល​មេរោគ​ទៅក្នុង​ទូរស័ព្ទ​របស់​អ្នក ដែល​អាច​អនុញ្ញាត​ឧក្រិដ្ឋជន​អន​ឡាញ​លួច​ទិន្នន័យ​របស់​អ្នក និង​តាមដាន​រាល់​សកម្មភាព​ទាំងអស់​របស់​អ្នក​។​

​    ​ក្រុមហ៊ុន​បាន​ព្រមាន​អ្នកប្រើប្រាស់​របស់ខ្លួន​ថា​កម្មវិធី​មេរោគ​នោះ​អាច​ចូលទៅក្នុង​ព័ត៌មាន​ឯកជន​របស់​អ្នក បញ្ជូនទៅ​ជន​ទី​បី​ដោយ​មិនចាំបាច់​មាន​លេខ​សម្ងាត់​ឬ​ការ​អនុ​ញ្ញ​ត​នោះទេ​៕

បើ​មិនទាន់​ដោ​ន​ឡូត WhatsApp ពណ៌​មាស​ទេ សូមកុំ​ដោ​ន​ឡូត​ឱ្យសោះ​!