បុរស​ម្នាក់​នៅ​មិន​នៅ​យក​ជ័រ​ព្នៅ​បៀក​ក្លៀក

ខេត្តបាត់ដំបង ៖ មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​ស្នើ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វែងរក​ចាប់​បុរស​ម្នាក់​ដែល និយាយ​ថា​បឹង​កំពីងពួយ​បាន​ត្រូវ​លក់​ក្នុង​លេស​សម្បទាន​៩៩​ឆ្នាំ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។

បើ​តាម​លិខិត​ចុះ​ថ្ងៃ​ទី​២៣ ឧសភា ២០១៦ របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង​ផ្ញើ​ជូន​លោកស្នងការ​នគរបាល ខេត្តបាត់ដំបង​ដែល​ចាត់​ទុក​សំដី​ខាងលើ​ជា​ការ​បំភ្លៃ​បោកប្រាស់​មតិ​សាធារណៈ​នោះ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​និយាយ​នៅ​លើ Facebook មាន​Account Angkor (Tommy Angkor II) ។

នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ឧសភា​នេះ ម្ចាស់​អាក់​ខោ​ន​ខាងលើ​បាន​ប្លុក​ហើយ ៕