លោក​ ចន ឃ៊ែរី​ បង្កើត​​សាកលវិទ្យាល័យ​​​​​ឯកជន​​នៅ​វៀតណាម​

ប្រមុខ​ការទូត​​អាមេរិក​​​​លោក​ ចន​ឃ៊ែរី ​​​​បាន​​​ឧបត្ថម្ភ​​​​មូលនិធិ​​​​​​​​​​សម្រាប់​បង្កើត​​​សាកល​វិទ្យាល័យ​​ឯក​ជន​​នៅ​​​ប្រទេស​វៀតណាម​​ ដែល​លោក​ហៅ​ថា​​ជា​​ដំណាក់កាល​​បន្ទាប់​​​នៃ​​ទំនាក់​ទំនង​​​​​​អាមេរិក​ និង​វៀតណាម។​

 

លោក​ ចន ឃ៊ែរី​ បង្កើត​​សាកលវិទ្យាល័យ​​​​​ឯកជន​​នៅ​វៀតណាម​

 លោក​ ចន​ ឃ៊ែរី ​ចាប់ដៃ​ជាមួយ​​ឧបនាយក​រដ្ឋមន្ត្រី និង​​​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​លោក Pham Binh Minh នៅ​ទីក្រុង​ហាយ​ណូយ​

 

សាកល​​វិទ្យាល័យ​ Fullbright University ​ ក្នុង​ទីក្រុង​ហូជីមិញ ដែល​មាន​​ទំនាក់​ទំនង​ជា​មួយ​សាកលវិទ្យាល័យ​អាមេរិក​ Harvard  ​គឺ​​ជា​​​​សាកលវិទ្យាល័យ​​​​​​ផ្ដោត​សំខាន់​លើ​ពាណិជ្ជកម្ម​ ​​​ឯករាជ្យ​​ ​និង​​​មិន​គិត​​ប្រាក់​ចំណេញ​​​​នៅ​វៀតណាម​។ ​នេះ​​បើ​តាម​សេចក្ដី​ថ្លែង​ការណ៍​ ​របស់​សេតវិមាន​។ ​​​​​​​​​​​​​​​​​​​​​​​ការ​​ចាប់ផ្ដើម​​បង្កើត​​​នេះ ​ធ្វើ​ឡើង​ក្រោយ​​ពី​​ទស្សនកិច្ច​​ ៣ថ្ងៃ​​​របស់​​ប្រធានាធិបតី​​អាមេរិក​ បារ៉ាក់ អូបាម៉ា ​មក​កាន់​តំបន់​អាស៊ី​​។

 

លោក​ ឃ៊ែរី​ ​ថ្លែង​ថា​​​ ​ខ្លួន​លោក​​​​ធ្លាប់​​បម្រើ​​​ជា​​កងទ័ព​ជើង​ទឹក​​​អាមេរិក​ទាំង​​​វ័យក្មេង​​​​​​ កាល​សង្គ្រាម​​ជាមួយ​វៀតណាម​ ​ដែល​​បាន​​សម្លាប់​​​ជនជាតិ​វៀតណាម​​​រាប់​ម៉ឺន​នាក់ និង​ទាហាន​អាមេរិក​ ៥៨ ០០០​នាក់។ ​​សិស្ស​​ដែល​​​ចង់​ចុះ​​ឈ្មោះ​ចូល​រៀន​​ក្នុង​សាកល​វិទ្យាល័យ​​ខាងលើ ​នឹង​​អាច​​យល់​ពី​សេដ្ឋកិច្ច​​ពិភព​លោក​​បាន​ច្រើន ​​ជាង​​​​​កាល​ពី​មុន។​

 

សាកលវិទ្យាល័យ​ ​នឹង​​គ្រប់​គ្រង​​ដោយ​​​​អតីត​​​​​សមាជិក​ព្រឹទ្ធសភា​អាមេរិក​​​​ប្រចាំ​រដ្ឋ​ Nebraska លោក​ Bob Kerrey និង​​អតីត​យុទ្ធជន​​​ពិការ​ជើង​​​​សម័យ​​សង្គ្រាម​​វៀតណាម​​ម្នាក់​ទៀត​។ សូម​​រម្លឹក​ថា​ ​លោក​​អូបាម៉ា ​គឺ​ជា​​ប្រធានាធិបតី​​អាមេរិក​​​ទី​៣​​ហើយ​ ដែល​​​បាន​​ធ្វើ​ទស្សនកិច្ច​​​​​នៅ​វៀតណាម​ ចាប់តាំង​ពី​​​​​​​​​​​​​​មាន​​ទំនាក់ទំនង​ការទូត​​​ឡើង​វិញ​​ក្នុង​ឆ្នាំ​ ១៩៩៥៕

 

ចុចអាន៖ ៦យ៉ាង​​ពី​លុយ​ដុល្លារអាមេរិក ធ្លាប់ដឹងអត់?

ចុចអាន៖ ៤​ សន្លឹក​បង្ហាញ​ពី​យន្ត​ហោះ​ពេញ​វាល​ខ្សាច់​នៅ​អាមេរិក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Reuters