មើល​លក្ខណៈ​សម្បត្តិ​លម្អិត iPhone 6s/6s Plus នេះ​​​​ប្រិយមិត្ត​ពេញ​ចិត្ត​មិន​ខាន

រាល់​ឆ្នាំ Apple តែង​តែ​ធ្វើ​ឱ្យ​ប្រិយមិត្ត​គាំទ្រ​នៅ​ជុំវិញ​ពិភពលោក ភ្ញាក់​ផ្អើល​ដោយ​សារ​វត្តមាន iPhone ស៊េរី​ថ្មីៗ ដែល​បំពាក់​សុទ្ធ​តែ​បច្ចេកវិទ្យា​ទំនើប​និង​ឈាន​មុខ​គេ បើ​ធៀប​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ។ ចំណែក​ឯ​ឆ្នាំ​នេះ​វិញ​គឺ​រឹត​តែ​កក្រើក​ទៀត ដោយ​វត្តមាន​កំពូល​ស្មាតហ្វូន​ជំនាន់​ក្រោយ iPhone 6s/6s Plus ដែល​បំពាក់​សុទ្ធ​តែ​បច្ចេកវិទ្យា​ថ្មីៗ និង​ទំនើប​ជាង​សែស្រឡាយ iPhone ស៊េរី​មុនៗ ជាពិសេស​គឺ iPhone 6/6 Plus។ ខាង​ក្រោម​ជា​ចំណុច​ពិសេសៗ​លម្អិត​អំពី iPhone 6s/6s Plus ដែល​ប្រកាស​កាល​ពី​យប់​មិញ៖

បច្ចេកវិទ្យា 3D Touch (ស្រដៀង​គ្នា​នឹង Force Touch លើ Apple Watch)
3D Touch នៅ​លើ iPhone 6s/6s Plus ជា​បច្ចេកវិទ្យា​ថ្មី​សន្លាង​សម្រាប់​ត្រកូល iPhone។ បច្ចេកវិទ្យា​នេះ អាច​បង្ហាញ Options ជា​ច្រើន​នៅ​លើ​មុខងារ​ផ្សេងៗ​លើ iPhone 6s/6s Plus ដោយ​គ្រាន់​តែ​យក​ម្រាមដៃ​ចុច​សង្កត់​យូរ​ទៅ​លើ​មុខងារ​ទាំង​នោះ។ ឧ. បើ​អ្នក​ចុច​សង្កត់​ទៅ​លើ icon កាមេរ៉ា នោះ​វា​នឹង​លោត​ផ្ទាំង Options មាន​ដូចជា Take Selfie, Record Video, Record Slo-mo និង Take Photo ហើយ​បើ​សិន​អ្នក​ចុច​សង្កត់​យូរ​លើ​រូបភាព​ដែល​បាន​ថត​រួច នោះ​វា​នឹង​មាន​ចលនា (GIF Photo) និង​មាន​ចំណុច​ពិសេស​ជា​ច្រើន​ទៀត​អំពី 3D Touch ដែល​មាន​ក្នុង​វីដេអូ​ខាង​ក្រោម។

ផ្នែក Hardware និង Software

-អេក្រង់ (Screen): ទំហំ ៤,៧អ៊ីញ (iPhone 6s) និង ៥,៥អ៊ីញ (iPhone 6s Plus) និង​អាច​បង្ហាញ​រូបភាព​វីដេអូ​កម្រិត 4K។
-Internal: Memory 16/64/128GB និង RAM ទំហំ 2GB
-ថ្ម: មាន​ថាមពល 1810mAh (iPhone 6s) និង 2915mAh (iPhone 6s Plus) និង​មាន​មុខងារ Low Power Mode ដែល​អាច​សន្សំ​ថ្ម​សម្រាប់​ទុក​ប្រើ​បាន​ដល់ ៣ម៉ោង។
-Camera (iSight): ក្រោយ​ទំហំ 12MP និង​មុខ 5MP ជាមួយ​បច្ចេកវិទ្យា Retina Display។ កាមេរ៉ា iSight លើ iPhone 6s/6s Plus នេះ​មាន​មុខងារ Live Photo សម្រាប់​ចាប់​ចលនា​សកម្មភាព​បាន​ប្រហែល ១,៥វិនាទី (ធម្មតា​ត្រូវ​បាន​ស្គាល់​ថា​ជា​រូបភាព​ប្រភេទ GIF)។
-Processor: ប្រភេទ A9 (64-bit) លឿន​ជាង A8 បច្ចុប្បន្ន​ដល់​ទៅ​៧០ភាគរយ និង​ផ្តល់​កម្រិត​ក្រាហ្វិក​ប្រសើរ​ជាង​មុន​ដល់​ទៅ ៩០ភាគ​រយ។
-មុខងារ Hey Siri: អ្នក​គ្រាន់​តែ​និយាយ​ថា Hey Siri នោះ ជំនួយការ​ឌីជីថល​មួយ​នេះ​នឹង​ដំណើរការ​ភ្លាម ដោយ​មិន​បាច់​ចុច​ប៊ូតុង​ណាមួយ​ឡើយ។
-សំបក: ផលិត​ដោយ​អាលុយមីញ៉ូម (Series-7000 Aluminum) រឹង​មាំ​ជាង iPhone 6/6 Plus មិន​ធ្វើ​ឱ្យ​ទូរសព្ទ​កោង​ពេល​រង​សម្ពាធ​ខ្លាំង
-កម្រាស់: ៧,១ម.ម ក្រាស​ជាង iPhone 6/6 Plus (៦,៩ម.ម)

រូបរាង ការ​រចនា​និង​ពណ៌
រូបរាង​របស់ iPhone 6s/6s Plus ដូចគ្នា​ទៅ​នឹង​រៀម​ច្បង iPhone 6/6 Plus ដែរ តែ​ខុស​គ្នា​ត្រង់​ពណ៌​ប៉ុណ្ណោះ។ iPhone 6s/6s Plus មាន​បួន​ពណ៌​សម្រាប់​ជ្រើស​រើស៖ ប្រផេះ ប្រាក់ មាស និង​ពណ៌​មាសដិត(Rose Gold) ខណៈ iPhone 6/6 Plus មាន​តែ​បី​ពណ៌​ប៉ុណ្ណោះ​គឺ ប្រផេះ ប្រាក់ និង​ពណ៌​មាស។

មើល​លក្ខណៈ​សម្បត្តិ​លម្អិត iPhone 6s/6s Plus នេះ​​​​ប្រិយមិត្ត​ពេញ​ចិត្ត​មិន​ខាន

តម្លៃ​និង​ការ​ដាក់​លក់
Apple នឹង​ដាក់​ឱ្យ​មាន​ការ​កុម្ម៉ង់​ទិញ iPhone 6s/6s Plus នៅ​ថ្ងៃ​ទី ១២កញ្ញា ហើយ​នឹង​ចែកចាយ​ដាក់​លក់​តាម​បណ្តា​ប្រទេស​ធំៗ នៅ​ថ្ងៃ​ទី ២៥ ខែ​កញ្ញា​ខាង​មុខ។ ចំពោះ​តម្លៃ​លក់​គឺ ៨៣០ដុល្លារ (16GB) ៩៥០ដុល្លារ (64GB) និង ១០៧០ដុល្លារ (128GB) សម្រាប់ iPhone 6s និង ៩៥០ដុល្លារ (16GB) ១០៧០ដុល្លារ (64GB) និង ១២១០ដុល្លារ (128GB) សម្រាប់ iPhone 6s Plus (តម្លៃនៅចក្រភពអង់គ្លេស)។

ឆ្នាំ​នេះ Apple បាន​បញ្ជា​ខាង​រោងចក្រ​ផ្គត់​ផ្គង់ iPhone 6s/6s Plus សម្រាប់​ខ្លួន ឱ្យ​ផលិត iPhone ស៊េរី​ក្រោយ​ទាំង​ពីរ​នេះ​ឱ្យ​បាន​ចំនួន​ពី ៨០ទៅ៩០លានគ្រឿង សម្រាប់​លក់​លើ​ទីផ្សារ​ទូទាំង​ពិភពលោក​សម្រាប់​ត្រីមាស​ទី១​ចុង​ឆ្នាំ ២០១៥ នេះ។ ដូច្នេះ​រង់​ចាំ​អ៊ុត​មើល​ទាំងអស់​គ្នា​ថា តើ​វត្តមាន iPhone 6s/6s Plus ទាំង​ពីរ​ម៉ូដែល​នេះ អាច​វ៉ា​ដាច់ iPhone 6/6 Plus ដែល​ប្រកាស​ឆ្នាំ​ទៅ​ឬ​ទេ?

មើល​លក្ខណៈ​សម្បត្តិ​លម្អិត iPhone 6s/6s Plus នេះ​​​​ប្រិយមិត្ត​ពេញ​ចិត្ត​មិន​ខាន មើល​លក្ខណៈ​សម្បត្តិ​លម្អិត iPhone 6s/6s Plus នេះ​​​​ប្រិយមិត្ត​ពេញ​ចិត្ត​មិន​ខាន មើល​លក្ខណៈ​សម្បត្តិ​លម្អិត iPhone 6s/6s Plus នេះ​​​​ប្រិយមិត្ត​ពេញ​ចិត្ត​មិន​ខាន មើល​លក្ខណៈ​សម្បត្តិ​លម្អិត iPhone 6s/6s Plus នេះ​​​​ប្រិយមិត្ត​ពេញ​ចិត្ត​មិន​ខាន

ប្រែ​សម្រួល៖ មេឃា

ប្រភព៖ theverge


  • មើល​លក្ខណៈ​សម្បត្តិ​លម្អិត iPhone 6s/6s Plus នេះ​​​​ប្រិយមិត្ត​ពេញ​ចិត្ត​មិន​ខាន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:កំសាន្ត
Tags: