មាន​ដឹង​អត់​៖ ព្រះ​នាង ជឺ​វៃ ធ្លាប់​សន្យា​រៀបការ​ជាមួយ​បុរស​ម្នាក់​ផ្សេង មុន​ជួប Wallace Huo?​

6 Videos


បន្ទាប់ពីតារាសម្ដែងស្រីតៃវ៉ាន់នាង Ruby Lin បានប្រកាស់ពីទំនាក់ទំនងស្នេហាជាសាធារណៈជាមួយតារាចម្រៀង និង សម្ដែងលោក Wallace Huo រួចមកស្រាប់តែថ្មីៗនេះមានមហាជនមួយចំនួនបានចាប់អារម្មណ៍ជាថ្មីទៅលើសម្ដីនាង Ruby Lin និងមិត្តសម្លាញ់របស់នាងគឺតារាចម្រៀង-សម្ដែងវ័យ ៤២ ឆ្នាំលោក Alec Su ដោយពួកគេធ្លាប់បានសន្យាបែបកំប្លែងថា បើសិនជាអ្នកណាម្នាក់ក្នុងចំណោមពួកគេទាំងពីរមិនទាន់រៀបការនៅអាយុ ៤០ ឆ្នាំ ពួកគេនឹងរៀបការជាមួយគ្នាតែម្ដង ។

ទាក់ទងជាមួយព័ត៌មាននេះដែរ កាលពីពេលថ្មីៗនេះលោក Alec Su និង នាង Ruby Lin ធ្លាប់បាននិយាយនៅក្នុងបទសម្ភាន៍មួយថា រវាងទំនាក់ទំនងគេទាំងពីរនាក់គឺប្រៀបដូចជាបងប្អូនបង្កើតយ៉ាងដូច្នេះដែរ ។ ស្រប់ពេលដែលតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពវ័យ ៤០ ឆ្នាំនាង Ruby Lin ប្រកាសពីចំណងស្នេហារបស់នាងជាមួយតារាប្រុសវ័យ ៣៦ ឆ្នាំលោក Wallace Huo ហើយនោះ មានក្រុមអ្នកគាំទ្រជាច្រើនបាននិយាយបែបកំប្លែងថា «មានអារម្មណ៍សោកស្ដាយខ្លាំងណាស់ចំពោះលោក Alec Su ប៉ុន្តែលោកមិនឯកាឡើយ…» ។

គួរបញ្ជាក់ដែរថា សម្រាប់ពាក្យសន្យារបស់លោក Alec Su ជាមួយនាង Ruby Lin នេះគឺគ្រាន់ជាការលេងសើចក្នុងនាមជាមិត្តភ័ក្តិជិតស្និទ្ធតែប៉ុណ្ណោះ៕ (ប្រភព៖ ចាយនីសស្តា) កុសល