លោក​ Pep Guardiola នឹង​ចាក​ចេញ​ពី​ Bayern ទៅ​ដឹក​នាំ​ Man City នៅ​រដូវ​កាល​ក្រោយ​

អតីត​អ្នក​ចាត់​ការ​ក្រុម​ Barcelona ហើយ​បច្ចុប្បន្ន​កំពុង​ដឹកនាំ​ Bayern Munich លោក​ Pep Guardiola ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​នឹង​ចាកចេញ​ពី​ក្លឹប​ Bayern Munich ទៅ​ដឹកនាំ​ Man Cityជំនួស​លោក​ Pellegrini នៅ​រដូវ​កាល​ក្រោយ​ ។

យោង​តាម​សារព័ត៌មាន​ BeIN Sport បាន​រាយការណ៍​ថា​ លោក Pep Guardiola បាន​សម្រេច​ចិត្ត​មិន​បន្ត​កុង​ត្រា​ថ្មី​ជាមួយ​ក្លឹប​ Bayern Munich ឡើយ​ដែល​កុង​ត្រា​ចាស់​នឹង​ត្រូវ​បញ្ចប់​នៅ​ដើម​រដូវ​កាល​ក្រោយ​ ។ សារព័ត៌មាន​ដដែល​បាន​បញ្ជាក់​លោក​ Pep Guardiola ចង់​រក​ការប្រកួត​ប្រជែង​ថ្មី​នៅ​ EPL ខណៈ​ដែល​គាត់​និង​ទៅ​ជួប​ជុំ​ជាមួយ​អតីត​​មិត្ត​រួម​ការងារ​របស់​គាត់​នៅ​ក្លឹប​ Barcelona គឺ​លោក​ Ferrano Soriano និង​លោក​ Txiki Bergiristian ដែល​បច្ចុប្បន្ន​កំពុង​នៅ​ Man City ។

លោក​ Guardiola ហាក់​មិន​សប្បាយ​ចិត្ត​ហើយ​មាន​គម្រោង​ចង់​ចាក​ចេញ​​ពី​ Bayern Munich តាំង​ពី​ Bayern Munich ប្រកួត​ចាញ់​ Dortmund ក្នុង​ការ​ប្រកួត​ German Cup និង​ចាញ់​ក្លឹប Barcelona ក្នុង​ការ​ប្រកួត​ UEFA Champion League មក​ម្ល៉េះ​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • លោក​ Pep Guardiola នឹង​ចាក​ចេញ​ពី​ Bayern ទៅ​ដឹក​នាំ​ Man City នៅ​រដូវ​កាល​ក្រោយ​已关闭评论
  • 44 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:បច្ចេកវិទ្យា
Tags: