ប្រជាពលរដ្ឋ​ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ​១០០​គ្រួសារ ​ទទួល​អំណោយ​ពី​កាកបាទ​ក្រហមកម្ពុជា

ប្រជាពលរដ្ឋ​ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ​១០០​គ្រួសារ ​ទទួល​អំណោយ​ពី​កាកបាទ​ក្រហមកម្ពុជា



បន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ ក្នុងស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ បាន​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា នៅក្នុង​បរិវេណ​វត្ត​ជ្រៃ ស្ថិត​ក្នុង​ភូមិ​ជ្រៃ ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុង​ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​នេះ​ដែរ មានការ​ចូលរួម​ពី​សំណាក់ លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា លោក អ៊ុំ រាត្រី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​អូរជ្រៅ និង​សមាជិក​កាកបាទក្រហម​សាខា​ខេត្ត​បន្ទាយមានជ័យ​ជាច្រើនរូប។

លោក អ៊ុំ រាត្រី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំង​១០០​គ្រួសារ​ដែល​បាន​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពីដើម​ខែឧសភា ឆ្នាំ​២០១៦ គឺ​មកពី​ឃុំ​ទាំង​៧​នៃ​ស្រុក​អូរជ្រៅ ហើយ​អំណោយ​ដែល​ត្រូវ​ចែក​ជូន​ពួកគាត់​ក្នុង​១​គ្រួសារ រួម​មាន អង្ករ​៣០ គីឡូក្រាម​, មិ​១​កេស​,​ត្រីខ ១០​កំប៉ុង​, ម៉ុង ភួយ និង​ថវិកា​១​ម៉ឺន​រៀល។

ក្នុង​ពិធី​នេះ​ដែរ​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា បាន​ពាំនាំ​ការ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​ការចូលរួម​រំលែក​ទុក្ខ​តាមរយៈ​ការ​នាំ​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​នាពេលនេះ។

គួរ​រំលឹក​ថា ខ្យល់​កន្ត្រាក់​តែង​យាយី និង​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ ជា​ញឹកញាប់ ហើយ​ទាំង​អាជ្ញាធរ​ខេត្ត កម្លាំង​សមត្ថកិច្ច ក្រៅពី​កិច្ច​ការងារ​ស្នូរ តែងតែ​ចុះ​ជួយ​ជួសជុល និង​សាង​សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នេះ៕

ប្រជាពលរដ្ឋ​ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ​១០០​គ្រួសារ ​ទទួល​អំណោយ​ពី​កាកបាទ​ក្រហមកម្ពុជា ប្រជាពលរដ្ឋ​ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ​១០០​គ្រួសារ ​ទទួល​អំណោយ​ពី​កាកបាទ​ក្រហមកម្ពុជា ប្រជាពលរដ្ឋ​ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ​១០០​គ្រួសារ ​ទទួល​អំណោយ​ពី​កាកបាទ​ក្រហមកម្ពុជា ប្រជាពលរដ្ឋ​ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ​១០០​គ្រួសារ ​ទទួល​អំណោយ​ពី​កាកបាទ​ក្រហមកម្ពុជា