រដ្ឋាភិបាល​ក្រឡាស់​ជំហរ​លើ​ការ​បង្ក្រាប​គ្លីនិក​ឯកជន

បន្ទាប់ពីដកហូតអាជ្ញាប័ណ្ណបើកគ្លីនិកឯកជនដ៏ធំមួយកន្លែងក្នុងក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទ ក្រោយពីមានការស្លាប់បុរសម្នាក់ភ្លាមៗ ក្រសួងសុខាភិបាលនៅថ្ងៃអង្គារទំនងជាប្តូរចិត្តវិញ ដោយបើកការស៊ើបអង្កេតដែលអាចឃើញគ្លីនិកនេះបើកទ្វារជាថ្មី។ លោក សុខ ស៊្រុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល បាននិយាយកាលពីថ្ងៃអង្គារទាក់ទិននឹងគ្លីនិក ឃឹម រ៉ានី នៅសង្កាត់បឹងកក់១ក្នុងខណ្ឌទួលគោកថា “វាអាចទៅរួច ប្រសិនបើការស៊ើបអង្កេតបង្ហាញថាបញ្ហាមិនជាប់ពាក់ព័ន្ធនឹងបច្ចេកទេសទេ គេអាចដាក់ពាក្យសុំអាជ្ញាប័ណ្ណថ្មីបាន”។ យោងតាមម្ចាស់គ្លីនិក លោកស្រី ឃឹម រ៉ានី ដែលបានចាក់ថ្នាំឲ្យអ្នកជំងឺឲ្យដឹងថា លោក ឡាំ តៅគង់ អាយុ២៨ឆ្នាំ បានទៅគ្លីនិកនេះកាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីព្យាបាលការឈឺខ្នង ហើយបានចាប់ផ្តើមមានបញ្ហាពិបាកដកដង្ហើម តែប៉ុន្មាននាទីបន្ទាប់ពីការចាក់ថ្នាំបំបាត់ការឈឺចាប់ធម្មតា និងថ្នាំរលាកសរសៃ។ គាត់បានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។ គ្រួសាររបស់លោក ឡាំ តៅគង់ បាននិយាយកាលពីថ្ងៃច័ន្ទថា គេជឿថា ការចាក់ថ្នាំនោះបានបណ្តាលឲ្យគាត់ស្លាប់។ ទោះជាយ៉ាងនេះក្តី វេជ្ជបណ្ឌិត រ៉ានី បាននិយាយថា ការព្យាបាលរបស់លោកស្រីគឺត្រឹមត្រូវ ហើយថាបុរសនោះស្លាប់ដោយសារគាំងបេះដូង។ ក្នុងសេចក្តីប្រកាសសម្រេចបង្ខំបិទគ្លីនិកនេះ ក្រសួងសុខាភិបាលបាននិយាយថា ការស្លាប់របស់លោក ឡាំ តៅគង់ ជាបញ្ហាថ្មីបំផុតក្នុងចំណោម “បញ្ហាជាច្រើនលើកច្រើនសា” ដែលបង្កឡើងដោយគ្លីនិក […]

The post រដ្ឋាភិបាល​ក្រឡាស់​ជំហរ​លើ​ការ​បង្ក្រាប​គ្លីនិក​ឯកជន appeared first on The Cambodia Daily.