សុខ សិរី​វ​ឌ្ឍ​នា បង្ហាញ​ភាពមិន​សប្បាយ​ចិត្តនឹង​ក្រសួង​ព័ត៌មាន​

6 Videos


តារាសម្ដែង និង ជាពីធីករប្រចាំស្ថានីយទូរទស្សន៍អប្បរា លោក សុខ សេរីវឌ្ឍនា បានចេញមុខសម្ដែងភាព មិនសប្បាយចិត្តចំៗទៅកាន់ក្រសួងព័ត៌មានដែលបន្ដចាក់ផ្សាយពាណិជ្ជកម្មមួយចំនួនដែលលោកយល់ថា មិនគួរឱ្យមានការចាក់ផ្សាយបន្ដទៅទៀត ។ 

សុខ សិរី​វ​ឌ្ឍ​នា បង្ហាញ​ភាពមិន​សប្បាយ​ចិត្តនឹង​ក្រសួង​ព័ត៌មាន​

នៅក្នុងគណនីហ្វេសប៊ុករបស់តារាសម្ដែងរូបនេះផ្ទាល់លោកបានឱ្យដឹងទាំងអារម្មណ៍មិនសប្បាយចិត្តថា «ក្នុងនាមជាពលរដ្ឋម្នាក់ ហាក់មិនសប្បាយចិត្តនឹងក្រសួងពត៌មានសោះ ហេតុអ្វីបន្តអោយមានការផ្សាយពាណិជកម្មគ្រឿងស្រវឹងចាក់ផ្សាយលើទូរទស្សន៏យ៉ាងគគ្រឹកគគ្រេងបែបនេះ ដឹងហើយ ឮហើយថានេះជាចំណែកមួយនៃគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសស្ប៉តគ្រឿងស្រវឹងដែលផឹកហើយមានឱកាសឈ្នះរង្វាន់នេះតែម្តង គឺជំរុញឱ្យប្រជាជនផឹកកាន់តែច្រើន នាំអោយខូចសុខភាពកាន់តែច្រើន អំពើហឹង្សាកាន់តែច្រើនគ្រោះចរាចរណ៍កាន់តែច្រើន …. នេះជាចំនុចអវិជ្ជមានមួយនៅក្នុងសង្គមយើង» ។

សុខ សិរី​វ​ឌ្ឍ​នា បង្ហាញ​ភាពមិន​សប្បាយ​ចិត្តនឹង​ក្រសួង​ព័ត៌មាន​

នេះមិនមែនជាលើកទីមួយទេ ដែលតារាសម្ដែងស្រស់សង្ហារូបនេះចេញមុខប្រតិកម្មទៅកាន់ក្រសួងព័ត៌មាននោះ ដែលជានិច្ចកាលលោកតែងតែលើកពីបញ្ហាមួយចំនួនដែលលោកយល់ថាជារឿងអសកម្មក្នុងការអភិវឌ្ឍន៍ប្រទេសជាតិមកធ្វើការវែកញែកផងដែរ ៕ ភូមិន្ទ

សុខ សិរី​វ​ឌ្ឍ​នា បង្ហាញ​ភាពមិន​សប្បាយ​ចិត្តនឹង​ក្រសួង​ព័ត៌មាន​
សុខ សិរី​វ​ឌ្ឍ​នា បង្ហាញ​ភាពមិន​សប្បាយ​ចិត្តនឹង​ក្រសួង​ព័ត៌មាន​
សុខ សិរី​វ​ឌ្ឍ​នា បង្ហាញ​ភាពមិន​សប្បាយ​ចិត្តនឹង​ក្រសួង​ព័ត៌មាន​
សុខ សិរី​វ​ឌ្ឍ​នា បង្ហាញ​ភាពមិន​សប្បាយ​ចិត្តនឹង​ក្រសួង​ព័ត៌មាន​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត