HEINEKEN ចាប់​ផ្ដើម​ផ្ដល់​ជូន​កម្មវិធី​តន្ត្រី​ផ្ទាល់ LIVE YOUR MUSIC នៅ​កម្ពុជា​

កាល​ពី​ថ្មីៗ​នេះ ស្រាបៀរ Heineken បាន​ចាប់​ផ្ដើម​ផ្ដល់​ជូន​កម្មវិធី​តន្ត្រី​ផ្ទាល់​ថ្មី​មាន​ឈ្មោះ​ថា Live Your Music។

 

ស្រាបៀរ Heineken កំពុង​បើក​ដំណើរ​កម្មវិធី​តន្ត្រី​សកល​ថ្មី​មួយ​ក្នុង​គោល​បំណង​ពង្រឹង​ខ្លួន​នៅ​ក្នុង​វិស័យ​តន្ត្រី​ផ្ទាល់​។ កម្មវិធី​តន្ត្រី​សកល​ថ្មី Live Your Music ដែល​​សហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Publicis Worldwide នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ជាមួយ​នឹង​កម្មវិធី​ទូរទស្សន៍ ការ​បង្ហោះ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម និង​សកម្មភាព​ផ្សេងៗ​ដែល​ផ្តល់​បទពិសោធន៍​នៅ​កម្ពុជា។

 

HEINEKEN ចាប់​ផ្ដើម​ផ្ដល់​ជូន​កម្មវិធី​តន្ត្រី​ផ្ទាល់ LIVE YOUR MUSIC នៅ​កម្ពុជា​

 

លោក Anuraag Trikha នាយក​ផ្នែក​ទំនាក់ទំនង​ម៉ាក​សញ្ញា​សកល​នៃ​ក្រុមហ៊ុន​ស្រាបៀរ Heineken មាន​ប្រសាសន៍​ថា​៖ “​តន្ត្រី​ស្ទើរ​តែ​ក្លាយ​ជា​ចង្វាក់​ជីពចរ​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​របស់​ក្រុមហ៊ុន Heineken និង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​នេះ​មាន​អារម្មណ៍​រំភើប​រីករាយ។ វា​ជា​ឧបករណ៍​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​ជ្រើស​រើស​មនុស្ស​ថ្មី​។ នៅ​ពេល​អ្នក​ចង់​ទាក់ទង​មនុស្ស​ក្នុង​វ័យ ២៥ ឆ្នាំ​នៅ​ជុំវិញ​ពិភព​លោក តន្ត្រី​គឺជា​កន្លែង​ដំបូង​ដែល​គេ​ទៅ​រក និង​អនុញ្ញាត​ឱ្យ​អ្នក​មាន​លក្ខណៈ​ពិសេស​ខុស​គេ និង​គួរឱ្យ​ទុកចិត្ត នេះ​ជា​មូលហេតុ​ដែល​យើង​ទៅ​ទីនោះ”។

 

ការ​ផ្តោត​ជា​ចម្បង​លើ​បច្ចេកវិទ្យា​៖ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​នេះ  កម្មវិធី​ដំណើរការ​ថ្មី​នេះ​ដែល​គេ​ហៅថា “Takeover” នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​ដែល​មាន​វត្តមាន​នៅ​ព្រឹត្តិការណ៍​តន្ត្រី បន្ត​វេន​តន្ត្រី​ពី​ឌីជេ​។ តាម​រយៈ​ខ្សែ​កដៃ​ពិសេស​ម៉ាក Heineken ដែល​អាច​បំភ្លឺ​ភ្លើង​ពណ៌​ក្រហម ឬ​បៃតង​ និង​បច្ចេកវិទ្យា​កាមេរ៉ា​កម្រិត​ខ្ពស់ អ្នក​ចូលរួម​កម្មវិធី​អាច​ជ្រើសរើស​បទ​ចម្រៀង​បន្ទាប់​ដែល​គេ​ចង់​ស្តាប់ គឺ​ពណ៌​បៃតង ឬ​ក្រហម។

 

ស្រាបៀរ Heineken នឹង​ពាំនាំ​ជូន​លោក​អ្នក​នូវ​ព្រឹត្តិការណ៍​ដំបូង​គេ​បង្អស់​នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​ឧសភា​ នៅ​ក្លឹប Pontoon នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ២១:០០ យប់​តទៅ មាន​ទីតាំង​ស្ថិតនៅ​លើ​វិថី​១៧២​។ សូម​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ពិសេស​នេះ​ដែល​មាន​ការ​ចូលរួម​សម្តែង​ពី​ឌីជេ Mellisa-Jo មក​ពី​ម៉ាឡេស៊ី មនុស្ស​យន្ត LED មក​ពី​អឺរ៉ុប និង​តារា​ចម្រៀង​ហ៊ីបហប់​ខ្មែរ​លោក Bross La ដើម្បី​បំពេ​អារម្មណ៍​ទស្សនិកជន​តាម​ចង្វាក់​ហ៊ីបហប់​។ មាន​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត​សម្រាប់​ពេញ​មួយ​រាត្រី​! សូម​ចាំ​ថា អ្នក​នឹង​អាច​ជ្រើសរើស​តន្ត្រី​ដែល​អ្នក​ចង់​ស្តាប់​។

 

ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេ​សប៊ុក​របស់​ស្រាបៀ​រ Heineken៖  www.facebook.com/heineken/ ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម