ផ្អើល​ពេញ​ផ្សារ​ទំនើប​ ដោយសារតែ​អតិ​ថិ​ជន​ម្នាក់​ធ្វើខ្លួន​ហួសហេតុ​ពេក​

6 Videos


ថ្មីៗនេះអតិថិជនម្នាក់បានបង្កឲ្យមានភាពភ្ញាក់ផ្អើលពេញផ្សារទំនើបមួយកន្លែងក្នុងក្រុង Shenzhen ប្រទេសចិន ដោយសារការតុបតែងខ្លួនគួរឲ្យហួសចិត្តរបស់គាត់ ។ យោងតាមរូបថតប៉ុន្មានសន្លឹកដែលបានបង្ហោះដោយអ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គមចិន Weibo បានបង្ហាញឲ្យឃើញថា អតិថិជនម្នាក់នោះបានជ្រើសរើសយកឈុតសិចស៊ីដល់កម្រិតមួយដែលនារីគ្រប់រូបស្ទើរតែមិនអាចទទួលយកបាន រួមទាំងមានពាក់ស្បែកជើងកវែងដែលមានកែងខ្ពស់បំផុតដើរទិញទំនិញពេញផ្សារថែមទៀតផង ។

ទាក់ទងជាមួយគ្នានេះដែរមានអ្នកលេងកម្មវិធី Weibo ម្នាក់ដែលបានបង្ហោះចែកចាយនូវរូបថតនេះមុនគេបានសរសេរថា «ថ្ងៃនេះនៅផ្សារទំនើប Shenzhen MixC ខ្ញុំបានឃើញម្ចាស់ក្សត្រីម្នាក់ដើរមកជាមួយស្បែកជើងកវែងយ៉ាងអស្ចារ្យ… ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់» ។ គួរបញ្ជាក់ដែរថា កន្លងមកគេធ្លាប់ឃើញបុរសអាថ៌កំបាំងចូលចិត្តតែងខ្លួនប្លែកៗម្នាក់នេះនៅតាមទីសាធារណៈផ្សេងៗដូចជាស្ថានីយរថភ្លើងជាដើម ៕(ប្រភព៖ ស៊ីងហ្គាពួរីស.ស្តម) កុសល

ផ្អើល​ពេញ​ផ្សារ​ទំនើប​ ដោយសារតែ​អតិ​ថិ​ជន​ម្នាក់​ធ្វើខ្លួន​ហួសហេតុ​ពេក​
ផ្អើល​ពេញ​ផ្សារ​ទំនើប​ ដោយសារតែ​អតិ​ថិ​ជន​ម្នាក់​ធ្វើខ្លួន​ហួសហេតុ​ពេក​
ផ្អើល​ពេញ​ផ្សារ​ទំនើប​ ដោយសារតែ​អតិ​ថិ​ជន​ម្នាក់​ធ្វើខ្លួន​ហួសហេតុ​ពេក​
ផ្អើល​ពេញ​ផ្សារ​ទំនើប​ ដោយសារតែ​អតិ​ថិ​ជន​ម្នាក់​ធ្វើខ្លួន​ហួសហេតុ​ពេក​
ផ្អើល​ពេញ​ផ្សារ​ទំនើប​ ដោយសារតែ​អតិ​ថិ​ជន​ម្នាក់​ធ្វើខ្លួន​ហួសហេតុ​ពេក​
ផ្អើល​ពេញ​ផ្សារ​ទំនើប​ ដោយសារតែ​អតិ​ថិ​ជន​ម្នាក់​ធ្វើខ្លួន​ហួសហេតុ​ពេក​
ផ្អើល​ពេញ​ផ្សារ​ទំនើប​ ដោយសារតែ​អតិ​ថិ​ជន​ម្នាក់​ធ្វើខ្លួន​ហួសហេតុ​ពេក​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត