ហ្វី​ហ្វី ត្រូវ​ប្រភព​បង្ហើប​ថា​ ធ្លាប់​ចេញទៅ​ចាក់​ថ្នាំ​ពង្រីក​ដើមទ្រូង​នៅ​ថៃ​

ហ្វី​ហ្វី ត្រូវ​ប្រភព​បង្ហើប​ថា​ ធ្លាប់​ចេញទៅ​ចាក់​ថ្នាំ​ពង្រីក​ដើមទ្រូង​នៅ​ថៃ​



ភ្នំពេញ ៖ ថ្មីៗ​នេះ​មាន​ប្រភព​លួច​បង្ហើប​ថា​តារា​សម្ដែង​ជើង​ថ្មី​និយម​បញ្ចេញ​ ដើមទ្រូង​បង្អួត​គេឯង​កញ្ញា ហ្វី​ហ្វី ធ្លាប់​បាន​ចំណាយ​លុយ​ខ្ទង់​រាប់ពាន់​ដុល្លារ​ដើម្បី​ចេញទៅ​ប្រទេស​ថៃ​ធ្វើ​ការ​ចាក់​ថ្នាំ​ពង្រីក​ដើមទ្រូង​ឲ្យ​មូល​ក្បំ​ស្រស់​ស្អាត​ជាង​មុន ​និង​ជាទី​ចាប់អារម្មណ៍​សម្រាប់​មហា​ជន​ពិសេស​ប្រុសៗ​តែ​ម្ត ។

ហ្វី​ហ្វី ត្រូវ​ប្រភព​បង្ហើប​ថា​ ធ្លាប់​ចេញទៅ​ចាក់​ថ្នាំ​ពង្រីក​ដើមទ្រូង​នៅ​ថៃ​

កញ្ញា ហ្វី​ហ្វី បន្ទាប់ពី​មានឈ្មោះ​ល្បី​ក្នុង​ទីផ្សារ​សិល្បៈ​បន្តិច​មក​នោះ នាង​ក៏​ហាក់​មាន​ភាព​ខុសប្លែក​ផង​ដែរ​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ទាំង​ការ​ហ៊ឺហា និង ការ​លេង​ស្តាយ​សំលៀកបំពាក់​បែប​សិច​ស៊ី​បញ្ចេញ​រង្វះ​ដើមទ្រូង គល់ភ្លៅ រួម​នឹង​រន្ធ​ផ្ចិត​ជាដើម​។​មិន​តែ​ប៉ុន្តែ​ថ្មីៗ​មុន​នេះ​នាង​ក៏បាន​ធ្វើ​ឲ្យ​មានការ​រំជើប​រំជួល​ដល់​អារម្មណ៍​អ្នកគាំទ្រ និង ក្រុម​បុរស​មានទ្រព្យ​ហូរហៀរ​ផង​ដែរ ​ខណៈ​ដែល​តារា​រូប​នេះ​បាន​បញ្ចេញ​បង្ហោះ​រូបថត​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម​ជា​បន្តបន្ទាប់​ នៅ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​នោះ។

ហ្វី​ហ្វី ត្រូវ​ប្រភព​បង្ហើប​ថា​ ធ្លាប់​ចេញទៅ​ចាក់​ថ្នាំ​ពង្រីក​ដើមទ្រូង​នៅ​ថៃ​

បើ​តាម​ប្រភព​ពី​អ្នក​ជិតដិត​ជាមួយ​នាង​ក៏បាន​និង​កំពុង​និយាយ​ខ្សឹបខ្សៀវ​ផង​ដែរ ​អំពី​ការ​បង្អួត​សម្រស់​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​របស់​តារា​សម្ដែង​នាង ហ្វី​ហ្វី ស្រប​ពេល​លេ ច​ឮដំណឹង​ថា តារា​ស្រី​វ័យក្មេង​រូប​នេះ​បាន​ចំណាយ​លុយ​មិន​ក្រោម​ខ្ទង់​រាប់​ពាន់​ដុល្លារ​នោះ​ទេ ​ក្នុង​ការ​ចាក់​ថ្នាំ​ពង្រីក​ដើមទ្រូង​ឲ្យ​មូល​ក្បំ ដើម្បី​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​ទាក់​ទាញ​យក​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន​អ្នកគាំទ្រ និង ក្រុម​កន្លងៗ​ជា​បុរស​សម្បូរ​ទ្រព្យ​ស្តុកស្តម្ភ​ ដែល​មាន​ឋានៈ​ខ្ពស់​។

ហ្វី​ហ្វី ត្រូវ​ប្រភព​បង្ហើប​ថា​ ធ្លាប់​ចេញទៅ​ចាក់​ថ្នាំ​ពង្រីក​ដើមទ្រូង​នៅ​ថៃ​

ប្រភព​ក្រៅផ្លូវការ​ខ្លះ​ក៏បាន​បង្ហើប​ថា កន្លង​មកនេះ​តា​រាច​សម្តែង ហ្វី​ហ្វី ត្រូវ​បាន​បុរស​អ្នកជំនួញ​វ័យក្មេង​ក្នុងស្រុក​ម្នាក់​ធ្លាប់បាន​នាំ​នាង​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ និង បានផ្តល់​ប្រាក់​ឲ្យ​នាង​កែ​សម្រស់​បន្ថែម​លើ​សម្រស់​ធម្មជាតិ​ពិសេស​ត្រង់​ចំណុច​ដើមទ្រូង​ដែល​មិនសូវ​សម្បូរ​សាច់​នោះ ឲ្យ​ឡើង​មូល​ក្បំ​តាមរយៈ​ការ​ចាក់​ថ្នាំ​បញ្ចូល​ពង្រីក​ដែល​ធ្វើ​ឲ្យ​ដើមទ្រូង​នាង​ពេលនេះ​មើលទៅ​គួរ​ស្រស់​ស្អាត​គួរឲ្យ​ក្រឺត​ក្នាញ់​ជាង​ពេល​មុនៗ​។​

ហ្វី​ហ្វី ត្រូវ​ប្រភព​បង្ហើប​ថា​ ធ្លាប់​ចេញទៅ​ចាក់​ថ្នាំ​ពង្រីក​ដើមទ្រូង​នៅ​ថៃ​

យ៉ាង​មិញ​ប្រភព​ដដែល​បាន​បន្ថែម​ថា ​ចំពោះ​ការ​ចាក់​ថ្នាំ​ពង្រីក​ដើមទ្រូង​របស់​តារា​សម្តែង​នាង ហ្វី​ហ្វី នេះ​គឺ​គោលបំណង​ដើម្បី​ឲ្យ​ដើម​ទ្រូ​វ​របស់​នាង​ឡើង​ធំ​ជាង​មុន​ចំណែក​កន្លែង​ផ្សេងៗ​ទៀត​គេ​ពុំបាន​ដឹង​ទេ​ថា តើក​ញ្ញា ហ្វី​ហ្វី មាន​ធ្វើការ​កែកុន​ឬមួយ​យ៉ាងណា​នោះទេ​។​ខណៈ​កម្ពុ​ជាថ្មី​ក៏​មិនទាន់​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បំភ្លឺ​ពី​កញ្ញា ហ្វី​ហ្វី បាន​នៅឡើយ​ទេ​ជុំវិញ​ព័ត៌មាន​លេច​ឭ​ខាង​លើនេះ

ហ្វី​ហ្វី ត្រូវ​ប្រភព​បង្ហើប​ថា​ ធ្លាប់​ចេញទៅ​ចាក់​ថ្នាំ​ពង្រីក​ដើមទ្រូង​នៅ​ថៃ​

ហ្វី​ហ្វី ត្រូវ​ប្រភព​បង្ហើប​ថា​ ធ្លាប់​ចេញទៅ​ចាក់​ថ្នាំ​ពង្រីក​ដើមទ្រូង​នៅ​ថៃ​