លោក ប្រាក់ សុខុន នឹង​ជួប​ទូត​ជប៉ុន​នៅ​ថ្ងៃស្អែក ដើម្បី​បើក​សេវាកម្ម​ផ្លូវអាកាស​ជា​ផ្លូវការ និពន្ធដោយ : ញ៉ុង​ ហេង       25-05-2016, 7:20 pm         16

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377លោក ប្រាក់ សុខុន នឹង​ជួប​ទូត​ជប៉ុន​នៅ​ថ្ងៃស្អែក ដើម្បី​បើក​សេវាកម្ម​ផ្លូវអាកាស​ជា​ផ្លូវការលោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ជួប​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​លោក យូ​ជី គូ​ម៉ា​ម៉ា​រូ នៅ​ថ្ងៃទី២៦ខែឧសភា ស្អែក​នេះ ដើម្បី​ផ្លាស់ប្តូរ​កំណត់​ទូត​ស្តីពី​កិច្ចព្រមព្រៀង​កម្ពុជា-ជប៉ុន សម្រាប់​សេវាកម្ម​ផ្លូវអាកាស។

បើតាម​ការជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា ការផ្លាស់ប្តូរ​កំណត់​ទូត​នេះ គឺ​បញ្ជាក់​ពី​ការចូល​ជា​ធរមាន​កិច្ចព្រមព្រៀង​ស្តីពី​សេវាកម្ម​ផ្លូវអាកាស ដែល​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី១៤ខែមករា​ឆ្នាំ២០១៥ កន្លងទៅ។

នៅក្នុង​លិខិត​ជូន​ព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​ទៀតថា ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​នេះ នឹង​បើកផ្លូវ​ឲ្យ​ប្រទេស​ទាំងពីរ​ដំណើរការ​ជើងហោះហើរ​ត្រង់ និង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ដែល​នឹង​រួមចំណែក​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច ជាពិសេស​ក្នុង​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ៕