យក​ចំណែក​ពី​បុណ្យសព​គ្រួសារ​មក​បរិច្ចាគ​ជួយ​មន្ទីរពេទ្យ​ដែល​កំពុង​ខ្វះខាត​ និពន្ធដោយ : ថ្មីៗ       25-05-2016, 7:39 pm         98

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377យក​ចំណែក​ពី​បុណ្យសព​គ្រួសារ​មក​បរិច្ចាគ​ជួយ​មន្ទីរពេទ្យ​ដែល​កំពុង​ខ្វះខាត​​សៀមរាប​៖ ដើម្បី​បង្ហាញ​ទឹកចិត្ត ខ្មែរ​ជួយ​ខ្មែរ ក្រុមគ្រួសារ​មួយ​រស់នៅ​ក្រុង​សៀមរាប បាន​នាំយក​ថវិកា ដែល​បាន​ពី​ការធ្វើ​បុណ្យសព​ដល់​ម្តាយ មកជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​បាននិងកំពុង​ព្យាបាល​កុមារ​ក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា​។ ទោះជា​ទឹកប្រាក់​មាន​ចំនួន​តិច តួច​ក៏ដោយចុះ ប៉ុន្តែ​គ្រួសារ​របស់លោក តាំង ប៊ុន​ចេង ចង់​ចែករំលែក​ទឹកចិត្ត​បន្តិចបន្តួច ដើម្បី​រួមចំណែក​ជួយ​សង្គម​។​

​ទឹកប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ ត្រូវបាន​ក្រុមគ្រួសារ​របស់លោក តាំង ប៊ុន​ចេង ដែលជា​អ្នករកស៊ី​មួយរូប រស់នៅ​ទីក្រុង​សៀមរាប ផ្តល់​ឲ្យ​មន្ទីរពេទ្យ​កុមារ​អង្គរ​។ ទឹកប្រាក់​ទាំងនោះ គឺ​បាន​ពី​ការធ្វើ​បុណ្យសព ឧបាសិកា ហ៊ួ​ន ឡាយ ដែល​ត្រូវជា​ម្តាយ​របស់​គ្រួសារ​លោក តាំង ប៊ុន​ចេង ឧបាសិកា ង៉ោ ហ៊ាង លោក ទៀង សារ៉ាត់ និង​លោកស្រី លេន វណ្ណា​។

​ការបរិច្ចាគ​របស់​ស​ប្បុរ​សជន​នេះ គឺ​ស្រប​ពេលដែល​មន្ទីរពេទ្យ​កុមារ​អង្គរ បាននិងកំពុង​ស្វះស្វែង​រក​ជំនួយ​ហិរញ្ញវត្ថុ ដើម្បី​ទ្រទ្រង់​មន្ទីរពេទ្យ​។ បច្ចុប្បន្ន ដោយសារ​កំណើន​កុមារ​មាន​ជំងឺ​កាន់តែច្រើន ធ្វើ​ឲ្យ​មន្ទីរពេទ្យ​កុមារ​អង្គរ គ្មាន​ថវិកា​គ្រប់គ្រាន់ ដើម្បី​យកទៅ​ព្យាបាល​ក្រីក្រ​។ យោងតាម​របាយការណ៍​របស់​មន្ទីរពេទ្យ ក្នុង​មួយថ្ងៃ មាន​កុមារ​ចន្លោះ​ពី ៥០០​ទៅ​៦០០​នាក់ មក​ទទួល​សេវា​ព្យាបាល​ឥតគិតថ្លៃ​ពី​មន្ទីរពេទ្យ​កុមារ​អង្គរ​។

​មន្ទីរពេទ្យ​កុមារ​អង្គរ គឺជា​មន្ទីរពេទ្យ​ដាច់ដោយឡែក​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ទទួល​ព្យាបាល​កុមារ​ដោយ​ឥតគិតថ្លៃ​ដែរនោះ​។ មន្ទីរពេទ្យ​កុមារ​អង្គរ បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៩ ។ មន្ទី​ពេទ្យ​មួយ​នេះ គឺជា​មន្ទី​ពេទ្យ​បង្រៀន ដែល​មិន​រកប្រាក់​ចំណេញ និង​ធ្វើការ​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ បេសកកម្ម​របស់​មន្ទី​រ​ពេទ្យ​កុមារ​អង្គរ គឺ​ផ្តល់​សេវា​សុខភាព​ដែល​ប្រកបដោយ​គុណភាព​ខ្ពស់​ជូន​កុមារ​កម្ពុជា ដោយ​មិន​គិត​ប្រាក់កំរៃ​ឡើយ​៕