មូលហេតុ​ដែល​អ្នក​គួរ​បរិភោគ​បន្លែ​ឲ្យបាន​ច្រើន

មូលហេតុ​ដែល​អ្នក​គួរ​បរិភោគ​បន្លែ​ឲ្យបាន​ច្រើន

​ការ​ទទួលទាន​បន្លែ អាច​ផ្តល់អោយ​យើង​រាល់គ្នា នូវ​អត្ថប្រយោជន៍​ជាច្រើន ចំពោះ​សុខភាព ។ អ្នក ទាំងឡាយណា ដែល​បាន​បរិភោគ​ផ្លែឈើ និង បន្លែ​បាន​ជាច្រើន គឺ​ហាក់​នឹង​មាន​ការកាត់បន្ថយ នូវ​កត្តា ប្រឈម​នឹង ជំងឺ​រុំ​ា​រ៉ៃ​មួយចំនួន​បាន​។ បន្លែ​បាន​ផ្តល់​នូវ សារជាតិ​បំប៉ន​សំខាន់ៗ​ជាច្រើន សម្រាប់​សុខភាព និង តំហែទាំ​ដល់​រាងកាយ​របស់​យើង​។​

​សារប្រយោជន៍​ចំពោះ​សុខភាព​

  • ​ការ​បរិភោគ​អាហារ​ដែល​សំបូរ​ទៅដោយ បន្លែ និង​ផ្លែឈើ ដែល​ជា​ផ្នែក​នៃ​របប​អាហារ ដែល​ផ្តល់ ផល​ល្អ​ចំពោះ​សុខភាព អាច​នឹង​កាត់បន្ថយ​កត្តា​ប្រឈម​នឹង ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល និង អាច​ការពារ​នូវ​ជំងឺ ស​សៃឈាម​បេះដូង​ផ្សេងទៀត បាន​ផង​ដែរ​។​
  • ​ការទទួល​ទានរ​បប​អាហារ​បែបនេះ ក៏​អាច​នឹង​ជួយ​កាត់បន្ថយ នូវ​កត្តា​ហានិភ័យ​នៃ ការកើតមាន ជំងឺ​ទឹកនោម​ផ្អែម ប្រភេទ​ទីរ​ពីរ ។​
  • ​វា​ក៏​អាច​នឹង ជួយ​ការពារ​អ្នក ប្រឆាំងនឹង​ជំងឺមហារីក​ជាក់លាក់​មួ​យ​ចំនួន ដូចជា​៖ ជំងឺមហារីក មាត់​,​ជំងឺ​មហារីកក្រពះ និង ជំងឺមហារីក​ចុង​ពោះវៀន​ធំ ។​
  • ​របប​អាហារ​ដែល​សំបូរ​ទៅដោយ​ជាតិ​ស​សៃ មានដូចជា បន្លែ និង ផ្លែឈើ អាច​នឹង​កាត់បន្ថយ​នូវ ការ​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ  ជំងឺ​ស​សៃឈាម​បេះដូង ។​
  • ​ការ​ទទួលទាន​បន្លែ និង ផ្លែឈើ ដែល​សំបូរ​ទៅ​ដោយ​សារជាតិ​ប៉ូ​តា​ស្យូម ជា​ផ្នែក​មួយ​នៃ​របប អាហារ​ប្រចាំ​ថ្ងៃ អាច​នឹង​ជួយ​កាត់បន្ថយ​នូវ​កត្តា​ប្រឈម​នឹង​គ្រោះថ្នាក់ នៃ​ការវិវត្តន៍​មាន​ជំងឺ គ្រួស ក្នុង​តម្រងនោម និង អាច​ជួយ​ផងដែរ​ក្នុងការ បាត់បង់​ឆ្អឹង​។​
  • ​ការ​ទទួលទាន​នូវ​បន្លែ ដែល​ជា​ប្រភេទ​អាហារ​មួយ ដែល​មាន​ជាតិ​កាឡូរី​ទាប នៅ​ក្នុង​បរិមាណ មួយ​ចាន ជំនួស​អោយ​អាហារ​ដទៃទៀត​ដែល​មាន​ជាតិ​កាឡូរី​ខ្ពស់ គឺ​អាច​នឹង​ផ្តល់​អត្ថប្រយោជន៍ ជាពិសេស ក្នុង​ការជួយ​បន្ថយ​នូវ​ការ​បឺត​ស្រូបយក ជាតិ​កាឡូរី​។​

​សារជាតិ​បំប៉ន​
អាហារ​ដែល​ជា ប្រភព​នៃ​សារជាតិ​បំប៉ន ដែល​មាន​នៅក្នុង​ចាន​របស់​អ្នក អាច​នឹង​ត្រូវបាន​រក​ឃើញ នៅក្នុង របប​អាហារ​ដែល​បាន​ណែនាំ​សម្រាប់​ប្រជាជន​អាមេរិក​។

បន្លែ​ភាគច្រើន គឺ​មាន​ផ្ទុក​សារជាតិ​ខ្លាញ់ និង កាឡូរី​ទាប​ពី​ធម្មជាតិ​។ គ្មាន​ប្រភេទ​បន្លែ​ណាមួយ ដែល​មាន​ផ្ទុក​ជាតិ​កាឡូរី​នោះទេ ។​

​បន្លែ​ដែល​សំបូរ​ជាតិ​ប៉ូ​តា​ស្យូម គឺជា​ប្រភព​ដ៏​សំខាន់​នៃ សារជាតិ​បំប៉ន​ជាច្រើន រួមមាន​ដូចជា​៖ ប៉ូ​តា​ស្យូម​, ជាតិ​ស​សៃ​, ហ្វូ​លីក​អាស៊ីត​, វីតាមីន A, E និង C ។​
អាហារ​ដែល​សំបូរ​ដោយ សារជាតិ​ប៉ូ​តា​ស្យូម អាច​ជួយ​រក្សា​សម្ពាធ​ឈាម​អ្នក អោយមាន​សុខភាព ល្អ​។ បន្លែ​ដែល​សំបូរ​ដោយ សារជាតិ​ប៉ូ​តា​ស្យូម រួមមាន​ដូចជា​៖ ដំឡូងជ្វា​, សណ្តែកសៀង​, ប៉េង​ប៉ោះ​, ឆៃ​ថាវ​,  ល្ពៅ​, ស្ពីណា​ច​, សណ្តែក​បារាំង ។​ល​។​

បន្លែ​ដែលមាន​ជាតិ​ស​សៃ គឺជា​ផ្នែក​មួយ​នៃ​អាហារ​ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព ដែល​វា​អាច នឹង ជួយ​ក្នុង​ការកាត់បន្ថយ​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់ ក្នុង​ឈាម និង អាច​ជួយ​ផងដែរ​ក្នុងការ កាត់បន្ថយ​នូវ​កត្តា ប្រឈម​នឹង​ជំងឺ​បេះដូង​។ អាហារ​ជាតិ​ស​សៃ គឺ​មាន​សារៈសំខាន់ ដែល​អាច​ធ្វើអោយ​ចលនា​របស់​ពោះវៀន មាន​មុខងារ​ល្អ​។ វា​ជួយ​កាត់បន្ថយ​នូវ អាការៈ ទល់​លាមក​។  ហើយ​អាហារ​ដែល​មាន​ជាតិ​ស​សៃ ដូចជា​ពពួក​បន្លែ​នេះ គឺ​អាច​ធ្វើអោយ​អ្នក ឆាប់​មាន​អារម្មណ៍​ថា​ឆ្អែត ជាមួយនឹង​បរិមាណ​កាឡូរី​ទាប​។​

​ហ្វូ​លិក​អាស៊ីត អាច​ជួយ​អោយ​រាងកាយ ធ្វើ​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​បាន​ច្រើន​។ ស្ត្រី​ដែល​ស្ថិតក្នុង​វ័យ​ដែល​អាច​បង្ក​កំណើត​បាន និង អាច​មានគភ៌ ព្រម​ទាំង​ស្ត្រី​ដែល​មាន​ផ្ទៃពោះ ក្នុង​ត្រីមាស​ទីមួយ គួរតែ​ទទួលយក​សារជាតិ​អាស៊ីតហ្វូលិក​អាស៊ី​ត អោយបាន​គ្រប់គ្រាន់ ដោយ រួម​មាន​ផង​ដែល​នូវ​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​នេះ ក៏ដូចជា​ថ្នាំ​គ្រាប់​សារជាតិ​បន្ថែម ។ វា​អាច ជួយ​កាត់បន្ថយ​នូវ​ការ​ប្រឈម​នឹង ភាពមិនប្រក្រតី​នៃ​បំពង់​ប្រសាទ​, ជំងឺ​នៃ​ភាព​មិន​ប្រក្រតី​របស់ ខួរ​ឆ្អឹងខ្នង និង ជំងឺ​មិនមាន​ស្រោម​ខួរក្បាល នៅក្នុង​អំឡុង​នៃ​ការវិវត្តន៍​របស់​គភ៌ ។​

សារជាតិ​វីតាមីន A ជួយ​ធ្វើអោយ​ភ្នែក និង ស្បែក​មាន​សុខភាព​ល្អ និង ជួយ​ការពារ​ពួកវា ប្រឆាំង នឹង​ការ​ចំលងរោគ​ផ្សេងៗ ។​

​វីតាមីន E ជួយ​ការពារ​សារជាតិ វីតាមីន A និង សារជាតិ​អាស៊ីត​ខ្លាញ់​សំខាន់ៗ​ដទៃទៀត ពី ប្រតិកម្ម អុកស៊ីតកម្ម​របស់​កោសិកា​។​

​វីតាមីន C ជួយ​ព្យាបាល ធ្វើអោយ​មុខរបួស​ឆាប់​ជា​សះស្បើយ និង ជួយ​ធ្វើអោយ​ធ្មេញ និង អញ្ចាញ ធ្មេញ​មាន​សុខភាព​រឹងមាំ​។ វីតាមីន C នេះ ក៏​អាច​ជួយ​ធ្វើអោយ​ការ​បឺត​ស្រូបយក របស់​ជាតិ​ដែក​បាន​ល្អ ផងដែរ ៕

ប្រែ​សម្រួល​ដោយ​៖​ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។