ពេជ្រ សោភា​ ឈឺ​ដេកពេទ្យ​ ក្លាយជា​ការវែកញែក​ក្នុង​ហ្វេ​ស​ប៊ុ​ក​

6 Videos


ថ្មីៗនេះនៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកគេឃើញមានការបង្ហោះនូវរូបតារាចម្រៀង ដែលកំពុងល្បីជាមួយបទ«រាំញីកែងជើង»គឺពេជ្រ សោភា បានដេកយ៉ាងស្ងៀមស្ងាត់លើគ្រែពេទ្យបង្ក ជាការជជែកវែកញែកគ្នាគួរកត់សម្គាល់ ។ ស្របជាមួយនឹងការបង្ហោះរូបភាពរបស់ ពេជ្រ សោភា សម្រាកនៅលើគ្រែពេទ្យនោះគេក៏ឃើញមានការសរសេរនូវពាក្យខ្លះថា«បើពេលតារាថៃឈឺនាំគ្នាភ្ញាក់ផ្អើលជ្រួលជ្រើមតែដល់ពេលតារាខ្មែរឈឺបែរជាស្ងាត់»បានបង្កឲ្យមានការឆ្លងឆ្លើយគ្នាបន្តបន្ទាប់ជុំវិញរឿងនោះ ។

ពេជ្រ សោភា​ ឈឺ​ដេកពេទ្យ​ ក្លាយជា​ការវែកញែក​ក្នុង​ហ្វេ​ស​ប៊ុ​ក​

គេឃើញអ្នកលេងហ្វេសប៊ុកខ្លះបាននាំគ្នាសាកសួរពីសុខទុក្ខរបស់ពេជ្រ សោភា ថាយ៉ាងណា ហើយ?ខ្លះថាជូនពរឲ្យនាងឆាប់ជាសះស្បើយពីជំងឺ, ខ្លះថាតើឈឺមែនឬក៏គេធ្វើសកម្មភាពថតរឿងថត ចំរៀងទេ?,ខ្លះថាបងភាគាត់ឈឺអីយប់មិញខ្ញុំឃើញគាត់ដើរលេងនៅម្តុំផ្សារប៉ាទីណាមជាមួយដេវីដនិងបងប្អូនគាត់ពីរបីនាក់ទៀត…ជាដើម ។ មានអ្នកខ្លះក៏បានសរសេររៀបរាប់ច្រើនដូចជាថា ខ្មែរមួយចំនួនធំ មានទំលាប់អាក្រក់មួយ គឺចូលចិត្តអោយតំលៃលើអ្វី ដែលជាសាសន៍ដទៃ ឬរបស់សាសន៍ដទៃ ដូចផ្លែ ទៀបឆ្ងាញ់ ថាទៀបបារាំង, អោយតំលៃលើ Pizza ថាឆ្ងាញ់ ថែមទាំងថ្លៃទៀត ។ 

ពេជ្រ សោភា​ ឈឺ​ដេកពេទ្យ​ ក្លាយជា​ការវែកញែក​ក្នុង​ហ្វេ​ស​ប៊ុ​ក​

គួររំលឹកថាពេជ្រសោភាបានចេញទៅព្យាបាលជំងឺនៅប្រទេសថៃតាំងពីថ្ងៃទី២៣ ឧសភា ២០១៦ កន្លងទៅដោយគ្រាន់តែដឹងថានាងធ្លាប់មានជំងឹឈាមសស៊ីឈាមក្រហមនាពេលកន្លងទៅ។មុនចេញទៅព្យាបាលកាលនោះនាងបានសរសេរលើហ្វេសប៊ុកសុំការផ្តល់ជាកម្លាំងចិត្តពីមហាជននិងបានសន្យាថាពេលនាងជាសះស្បើយនោះនាងនឹងធ្វើកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌មួយ ៕ ដេវីត

ពេជ្រ សោភា​ ឈឺ​ដេកពេទ្យ​ ក្លាយជា​ការវែកញែក​ក្នុង​ហ្វេ​ស​ប៊ុ​ក​
ពេជ្រ សោភា​ ឈឺ​ដេកពេទ្យ​ ក្លាយជា​ការវែកញែក​ក្នុង​ហ្វេ​ស​ប៊ុ​ក​
ពេជ្រ សោភា​ ឈឺ​ដេកពេទ្យ​ ក្លាយជា​ការវែកញែក​ក្នុង​ហ្វេ​ស​ប៊ុ​ក​
ពេជ្រ សោភា​ ឈឺ​ដេកពេទ្យ​ ក្លាយជា​ការវែកញែក​ក្នុង​ហ្វេ​ស​ប៊ុ​ក​
ពេជ្រ សោភា​ ឈឺ​ដេកពេទ្យ​ ក្លាយជា​ការវែកញែក​ក្នុង​ហ្វេ​ស​ប៊ុ​ក​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត