ទីបំផុត​ព្រម​សារភាព​ហើយ ខាង ម៉ៃ ដាវី​កា និង ខាង ឈុំ​ផូ ពិត​ជាមាន​ជម្លោះ ដោយ​មូលហេតុ​…

6 Videos


ជារឿងដែលមហាជនសុទ្ធតែសង្ស័យ តែម្ខាងៗព្យាយាមបិទបាំង ទាំងខាងអ្នកនាង ម៉ៃ ដាវីកា (Mai Davika)និង ខាងអ្នកនាង ឈុំផូ អារ៉ាយ៉ា (Chompoo Araya)។ ពេលនេះដោយសារផ្ទុះរឿងមិនឱ្យតម្លៃចំពោះជាងច្នៃម៉ូដដែលអ្នកនាង ម៉ៃ ដាវីកា បានស្លៀកពាក់ក្នុងកម្មវិធី Magnum Global Event នៅទីក្រុងកាន ប្រទេសបារាំង ក៏ធ្វើឱ្យបែកធ្លាយរឿងឈ្លោះគ្នាផងដែរ។

ទីបំផុត​ព្រម​សារភាព​ហើយ ខាង ម៉ៃ ដាវី​កា និង ខាង ឈុំ​ផូ ពិត​ជាមាន​ជម្លោះ ដោយ​មូលហេតុ​…

ដោយសារតែរឿងរាវមិនឱ្យតម្លៃចំពោះអ្នកច្នៃម៉ូដកាន់តែរីកធំឡើងៗ ពេលនេះ ក្លោ ណាំប្រាវ អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ ម៉ៃ ដាវីកា បានបើកកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ដោយលើកយកមូលហេតុគ្រប់យ៉ាងគឺចង់ការពារ ម៉ៃ ដាវីកា ហើយបើ ម៉ៃ ដាវីកា ពិតជាខុសមែន ក៏រីករាយនឹងធ្វើការសុំទោស។

ទីបំផុត​ព្រម​សារភាព​ហើយ ខាង ម៉ៃ ដាវី​កា និង ខាង ឈុំ​ផូ ពិត​ជាមាន​ជម្លោះ ដោយ​មូលហេតុ​…

ប៉ុន្តែរឿងដែលមិនយុត្តិធម៌ជឿថា គឺមានការៀបចំចង់បង្ខូចប្រជាប្រិយភាពរបស់ ម៉ៃ ដាវីកា ហើយក៏ទទួលស្គាល់ថា មុនមានបញ្ហារឿងនេះ គឺពិតជាមានជម្លោះជាមួយ វ៉ានចៀប អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់អ្នកនាង ឈុំផូ ពិតមែន។

ទីបំផុត​ព្រម​សារភាព​ហើយ ខាង ម៉ៃ ដាវី​កា និង ខាង ឈុំ​ផូ ពិត​ជាមាន​ជម្លោះ ដោយ​មូលហេតុ​…

ក្លោ ណាំប្រាវ បានបញ្ជាក់ថា អ្វីដែលបានបង្ហោះគឺមានចេតនាចង់ឱ្យគ្រប់គ្នាបានដឹងថា មានមនុស្សមានបំណងមិនល្អចង់មកព្យាបាទ ម៉ៃ ដាវីកា ហើយដូចនេះតួនាទីរបស់អ្នកគ្រប់គ្រងគឺត្រូវការពារសិទ្ធិ និង រក្សាប្រជាប្រិយរបស់ ម៉ៃ ដាវីកា ។

ទីបំផុត​ព្រម​សារភាព​ហើយ ខាង ម៉ៃ ដាវី​កា និង ខាង ឈុំ​ផូ ពិត​ជាមាន​ជម្លោះ ដោយ​មូលហេតុ​…

ក្លោ ណាំប្រាវ ថែមទាំងបង្ហើបទៀតថា ការដែលចេញមុខប្រកាសសន្និសីទលើកនេះ គឺមិនមែនក្តៅក្រហាយព្រោះតែធ្វើរឿងខុសដូចគេនិយាយនោះទេ តែជាការការពារសិទ្ធិផ្ទាល់ខ្លួន ប្រៀបដូចជាអ្នកណាមកពីណាមិនដឹងដើរមកក្តិចកូនរបស់យើង ដោយលើកទីមួយគឺអាចអនុគ្រោះ តែបើម្តងជាពីរដងនៅមិនព្រមឈប់ នោះគឺពិតជាជ្រុលហួសហេតុពេកហើយ។

ទីបំផុត​ព្រម​សារភាព​ហើយ ខាង ម៉ៃ ដាវី​កា និង ខាង ឈុំ​ផូ ពិត​ជាមាន​ជម្លោះ ដោយ​មូលហេតុ​…

ទន្ទឹមនឹងនោះ ក្លោ ណាំប្រាវ ក៏សុំទោស ឈុំផូ ដែលត្រូវលើកយករឿងមិនត្រូវគ្នាជាមួយអ្នកគ្រប់គ្រងរបស់ ឈុំផូ មកនិយាយក្នុងសន្និសីទលើកនេះ ព្រោះវាជាមូលហេតុដែលក្រឡុក ម៉ៃ ដាវីកា ដោយចាប់ផ្តើមពីរឿងនេះ ក៏បន្តរាលដាលមកដល់រឿងឈុតសម្លៀកបំពាក់ ដូច្នេះគឺប្រាកដជាមានអ្នកនៅពីក្រោយព្យាយាមបង្ករឿងតាំងពីតូចឱ្យកាន់តែធំ។

ទីបំផុត​ព្រម​សារភាព​ហើយ ខាង ម៉ៃ ដាវី​កា និង ខាង ឈុំ​ផូ ពិត​ជាមាន​ជម្លោះ ដោយ​មូលហេតុ​…

ដើម្បីបញ្ចប់រឿងឈុតសម្លៀកបំពាក់ដែលចោទថា មិនផ្តល់តម្លៃចំពោះជាងច្នៃម៉ូដ អ្នកគ្រប់គ្រងរបស់ ម៉ៃ ដាវីកា ស្នើសុំឱ្យយកភស្តុតាងមកបង្ហាញចំពោះមុខមហាជន ហើយបើមិនមាន សុំឱ្យឈប់ចង្ខូចឈ្មោះ ម៉ៃ ដាវីកា តទៅទៀត៕ ខេរី
(ប្រភព៖ អឹមថៃ)

ទីបំផុត​ព្រម​សារភាព​ហើយ ខាង ម៉ៃ ដាវី​កា និង ខាង ឈុំ​ផូ ពិត​ជាមាន​ជម្លោះ ដោយ​មូលហេតុ​…