ពាក់ មី រំឭក​ថ្លៃ​បណ្ណាការ ដោយ​ចំនួន​ទឹកប្រាក់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​!

តារាកំប្លែងល្បីឈ្មោះលំដាប់កំពូល នាយ ពាក់មី ថ្មីៗនេះបានបញ្ចេញចំនួនទឹកប្រាក់នៃថ្លៃបណ្ណាការដែលជូនទៅ គ្រួសារភរិយាសំណព្វរបស់ខ្លួនឱ្យដឹងថាមានចំនួនទឹកប្រាក់ត្រឹមតែ ៥០០ ដុល្លារប៉ុណ្ណោះ ដែលចំនួននេះ ហាក់តិចតួចបំផុតបើប្រៀបធៀបនឹងការមានបានរបស់នាយនាពេលបច្ចុប្បន្ននេះ ។

ពាក់ មី រំឭក​ថ្លៃ​បណ្ណាការ ដោយ​ចំនួន​ទឹកប្រាក់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​!

នៅក្នុងគណនីហ្វេសប៊ុករបស់តារាកំប្លែងល្បីល្បាញរូបនេះបានបញ្ចេញអក្ខរាបែបជាកំណាព្យអមដោយរូបភាពក្នុងថ្ងៃមង្គលការរបស់លោកឱ្យដឹងថា «ស្រណោះថ្ងៃការ ៥០០ ដុល្លារ មេបាបង្គាប់ ខំធ្វើសំណង់ សន្សំចង់ងាប់ ទម្រាំបានគ្រប់ យកជូនម៉ែក្មេក ។ ការហើយថ្មោងថ្មី ទាំងប្រពន្ធប្តី ជំពាក់គេលៀនភ្នែកសងរួចថ្ងៃនេះ នៅខ្វះថ្ងៃស្អែក ខំប្រឹងបែងចែក លុយចំណងដៃតិច» ។

ពាក់ មី រំឭក​ថ្លៃ​បណ្ណាការ ដោយ​ចំនួន​ទឹកប្រាក់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​!

ឆ្លងតាមការបង្ហាញឱ្យដឹងតាមរយៈអក្ខរាជាកំណាព្យនេះសបញ្ជាក់ឱ្យឃើញថា ជីវភាពរបស់តារាកំប្លែងរូបនេះកាលពីមុនគឺមានភាពដុនដាបខ្លាំងណាស់ ដូចដែលមហាជនបានដឹងហើយថា មុនចូលសិល្បៈតារារូបនេះគ្រាន់តែជាកម្មករសំណង់ម្នាក់តែប៉ុណ្ណោះ ។ ប៉ុន្តែពេលនេះវាសនានាយ និង គ្រួសារបានផ្លាស់ប្ដូររហូតដល់ ១៨០ ដឺក្រេ ក្រោយពីការតស៊ូជំនះយ៉ាងស្វិតស្វាញនៅក្នុងវិស័យសិល្បៈអស់រយៈកាលប៉ុន្មានឆ្នាំមកនេះ ៕ ភូមិន្ទ

ពាក់ មី រំឭក​ថ្លៃ​បណ្ណាការ ដោយ​ចំនួន​ទឹកប្រាក់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​!
ពាក់ មី រំឭក​ថ្លៃ​បណ្ណាការ ដោយ​ចំនួន​ទឹកប្រាក់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​!
ពាក់ មី រំឭក​ថ្លៃ​បណ្ណាការ ដោយ​ចំនួន​ទឹកប្រាក់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​!
ពាក់ មី រំឭក​ថ្លៃ​បណ្ណាការ ដោយ​ចំនួន​ទឹកប្រាក់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​!
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត