រដ្ឋបាល​ជលផល ប្រកាស​ផ្តល់ជំនួយ​បច្ចេកទេស​សម្រាប់​ការចិញ្ចឹម​ត្រី​ឆ្ដោ និពន្ធដោយ : ញ៉ុង​ ហេង       25-05-2016, 9:19 pm         236

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377រដ្ឋបាល​ជលផល ប្រកាស​ផ្តល់ជំនួយ​បច្ចេកទេស​សម្រាប់​ការចិញ្ចឹម​ត្រី​ឆ្ដោ​ភ្នំពេញ​៖ រាជរដ្ឋាភិបាល នាពេល​ថ្មីៗ​នេះ បានសម្រេច​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម​ត្រី​ឆ្ដោ និង​ត្រី​រ៉ស់​ឡើងវិញ​។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន​រដ្ឋបាល​ជលផល នៅ​ថ្ងៃទី​២៤​ខែឧសភា ប្រកាស​ផ្តល់​បច្ចេកទេស​ចិញ្ចឹម​ត្រី​ឆ្តោ ដែលជា​ការលើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ប្រក​មុខរបរ​មួយ​នេះ​។

​រដ្ឋបាល​ជលផល នឹង​ជួយ​បង្រៀន​ពី​របៀប​ចិញ្ចឹម​ត្រី​ឆ្ដោ ដូចជា​វិធី​ភ្ញាស់​កូន​ត្រី និង​ថែទាំ ដល់​ពលរដ្ឋ តាមរយៈ​ការបើក​វគ្គ​បណ្តុះបណ្ដាល និង​សិក្ខាសាលា​។ នេះ​បើតាម​លោក ឡេង សុវណ្ណ មន្ត្រីរដ្ឋបាល​ជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ដែល​ត្រូវ​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​កម្ពុជា AKP នៅ​ថ្ងៃទី​២៤​ខែឧសភា​។ មន្ត្រី​រូបនេះ​បន្ថែមទៀតថា ក្រសួងកសិកម្ម កំពុង​ពិចារណា​លើ​គម្រោង​ផលិត​ចំណី​សិប្ប​និមិត្ត ឬ​ចំណី​គ្រាប់​ផ្សំ​ពី​ធម្មជាតិ ដើម្បី​យក​ចំណី​ទាំងនេះ​ជំនួស​ឲ្យ​ការយក​កូន​ត្រី​ឲ្យ​ត្រី​ឆ្ដោ​ស៊ី ដែល​នាំ​ឲ្យ​ចំណាយ​ថវិកា​ច្រើន​នោះ​។​

​លោក ឡេង សុវណ្ណ ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ននេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៤០​ភាគរយ បាន​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការនេសាទ​តាមបែប​ធម្មជាតិ មក​ធ្វើ​វារីវប្បកម្ម​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្ពិន ត្រី​ប្រា និង​បង្គា បង្កង ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​។​

​តាម​របាយការណ៍  ការចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ និង​ពាណិជ្ជកម្ម នៅ​ទូទាំងប្រទេស បាន​កើន​ឡើងដល់​ប្រមាណ​៦ ម៉ឺន​គ្រួសារ​។ ដោយឡែក​ទិន្នផល​ត្រី​ចិញ្ចឹម​ទឹកសាប​ប្រចាំឆ្នាំ​សរុប​មាន​ប្រមាណ​១២​ម៉ឺន​តោន ប៉ុន្តែ​ចំនួន​នេះ​នៅ​មិនទាន់​អាច​ផ្គត់ផ្គង់​តម្រូវការ​បាន​នៅឡើយ​៕