ឡាវ​ចុះ​កិច្ចព្រមព្រៀង​ឲ្យ​រុស្ស៊ី​ជួយ​ជួសជុល​ឧទ្ធម្ភាគចក្រ​យោធា​ និពន្ធដោយ : សៅ ផលនិស្ស័យ       25-05-2016, 8:59 pm         280

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ឡាវ​ចុះ​កិច្ចព្រមព្រៀង​ឲ្យ​រុស្ស៊ី​ជួយ​ជួសជុល​ឧទ្ធម្ភាគចក្រ​យោធា​​ក្រុមហ៊ុន​ផលិត​ឧទ្ធម្ភាគចក្រ​រុស្ស៊ី (Russian Helicopters) នឹង​ជួសជុល​អាវុធ​ឲ្យ​ឡាវ​ក្នុង​កិច្ចសន្យា​រយៈពេល ៤​ឆ្នាំ​។ ក្នុងចំណោម​អាវុធ​ដែល​ត្រូវ​ជួសជុល​នោះ​មាន​ឧទ្ធម្ភាគចក្រ Mil Mi-17-1B និង Mi-17 ដែល​ឡាវ​បាន​ទិញ​ពី​រុស្ស៊ី​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩៦ ផងដែរ​។

​ក្រុមហ៊ុន​ផលិត​ឧទ្ធម្ភាគចក្រ​រុស្ស៊ី (Russian Helicopters) បាន​ចុះ​កិច្ចព្រមព្រៀង​មាន​រយៈពេល​៤​ឆ្នាំ​ជាមួយ​ក្រសួងការពារជាតិ​ឡាវ ដោយ​ក្រុមហ៊ុន​នេះ​នឹង​ជួយ​ជួសជុល​សព្វាវុធ​របស់​ឡាវ​ជាពិសេស​ឧទ្ធម្ភាគចក្រ​ដែល​ខូចខាត​ឬ​ចាស់​។

​ការសម្រេច​ចុះ​កិច្ចព្រមព្រៀង​លើ​ការជួសជុល​និង​កែលម្អ​ឧទ្ធម្ភាគចក្រ​រវាង​ភាគី​ទាំងពីរ​ធ្វើឡើង​ក្រោយពេល​ភាគី​ចំណាយ​ពេលវេលា​ពិភាក្សាគ្នា​អស់​យូរ​ល្មម​ដែរ​។ ហើយ​បញ្ហា​បច្ចុប្បន្ន​ដែល​ភាគី​កំពុង​បន្ត​ជជែក​ពិភាក្សាគ្នា​នោះ​គឺ​ការកំណត់​ទីតាំង​សម្រាប់​ការជួសជុល​នេះ​។

​ឧទ្ធម្ភាគចក្រ​របស់​ឡា​វ​ដែល​នឹងត្រូវ​ទទួល​ការថែទាំ ជួសជុល និង​កែកុន​ឡើងវិញ​នោះ​មានដូចជា ឧទ្ធម្ភាគចក្រ​ម៉ាក​Mil Mi-17-1B និង Mi-17 ដែល​ឡាវ​បាន​ទិញ​ពី​រុស្ស៊ី​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩៦ ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា ឧទ្ធម្ភាគចក្រ​យោធា​ម៉ាក Mil Mi-17 កា្ល​យ​ជា​រឿង​ចាប់អារម្មណ៍​និង​សំខាន់បំផុត​កាលពី​ឆ្នាំមុន ក្រោយ​ពេលដែល​ឧទ្ធម្ភាគចក្រ​នេះ​បាន​បាត់​ខ្លួន​ដោយមាន​ផ្ទុក​មនុស្ស ២៣​នាក់​ក្នុងនោះ​មាន​អ្នកដំណើរ ១៩​នាក់ និង​អ្នក​បម្រើការ​លើ​យន្តហោះ​ចំនួន ៤​នាក់​ផង​៕