ជប៉ុន​-​កាណាដា ព្រួយបារម្ភ​ពី​ការ​វាតទី និង​សកម្មភាព​យោ​ធូប​នីយកម្ម​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ និពន្ធដោយ : ទេព អ៊ីវិសាល       25-05-2016, 9:39 pm         86

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ជប៉ុន​-​កាណាដា ព្រួយបារម្ភ​ពី​ការ​វាតទី និង​សកម្មភាព​យោ​ធូប​នីយកម្ម​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​​ការវិវត្ត​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាននិងកំពុង​តែ​ក្លាយជា​ប្រធានបទ​មួយ​ដ៏​រសើប​ទាំង​ក្នុង​តំបន់ និង ក្នុង​ឆាក​អន្តរជាតិ​។ ជាមួយគ្នានេះ ជប៉ុន និង​កាណាដា បាន​សម្តែង​ការព្រួយបារម្ភ​រួម​លើ​ការ​វាតទី និង​ការធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង តែ​មិនបាន​បញ្ចេញ​ឈ្មោះថា​តើ​ប្រទេស​ដែរ​បង្ក​ភាព តានតឹង​នោះទេ​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ និង​នាយករដ្ឋមន្ត្រី​កាណាដា លោក Justine Trudeau នៅ​ថ្ងៃទី​២៤​ខែឧសភា ម្សិលមិញ បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការវិវត្ត​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុងតែ​ប្រែក្លាយជា​ការធ្វើ​យោ​ធូប​នីយកម្ម​នោះ​។ ការលើកឡើង​របស់​ប្រមុខ​ដឹកនាំ​ទាំងពីរ​ត្រូវបាន​ធ្វើឡើង​មុនពេល​នៃ​កិច្ចប្រជុំ​ក្រុម​ប្រទេស G7 ដែល​នឹង​ប្រារព្ធ​នៅ​ចុង​ស​បា្ហ​ហ៍​ក្នុង​ក្រុង​តូ​ក្យូ​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក អា​បេ បាន​ថ្លែង​នៅក្នុង​នៅ​សន្និសីទកាសែត​រួម ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ថា យើង បានបង្ហាញ​ពី​ក្តីបារម្ភ​រួម​លើ​សកម្មភាព​ឯកតោភាគី ដែល​បាន​បង្កើន​ភាព​តាន​ដូចជា ការ​វាត​កាន់តែ​ធំ​ឡើងៗ និង​ការកសាង​សម្ភារ​យោធា និង​យោ​ធូប​នីយកម្ម​ជាដើម​។ នេះ​បើ​យោងតាម​ភ្នាក់ងារ ព័ត៌មាន Reuters ដែល​បាន​បន្ថែម​ដែរ​ថា លោក បាន​បញ្ជាក់ថា «​វា គឺជា​សមិទ្ធផល​មួយ​ដ៏​ល្អ ដែល​យើង​អាច​ព្រមព្រៀងគ្នា​ក្នុងការ​សហប្រតិបត្តិកា​រ​ដើម្បី​សង្គ្រោះ ការប្រើប្រាស់​វិធានការ​ផ្នែក​ច្បាប់ សេរី និង​សុវត្ថិភាព​សមុទ្រ​។

​សូមបញ្ជាក់​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឹជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​រដ្ឋ​អាស៊ាន​បួន ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​ជាមួយនឹង​ចិន​។

​រយៈពេល​ចុងក្រោយ​នេះ ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ​មិនសូវ​មានការ​ប្រឈម​គ្នា​ខ្លាំង​ប៉ុន្មាន​នោះទេ​។ តែ​អ្វី​គួរកត់សម្គាល់​នោះ ស្ថានភាព​បែរជា​តានតឹង​ខ្លាំង​រវាង​រដ្ឋ​ខាងក្រៅ​អាមេរិក និង​ចិន​ជា​ភាគី​ជម្លោះ​ទៅវិញ​។ ភាគី​ទាំងពីរ បាន​ចោទ​ដាក់គ្នា​ថា កំពុងតែ​ធ្វើ​យោ​ធូប​នីយកម្ម និង​បង្កើត​កម្តៅ​នៃ​ជម្លោះ​។ អាមេរិក ចោទ​ចិន​ថា​បន្ត​វាតទី និង​ថែមទាំង​បំពាក់​សម្ភារ​យោធា​នៅក្នុង​តំបន់​ជម្លោះ ខណៈ ចិន​ចោទ​អាមេរិក​វិញ​ថា កំពុង​ប្រើប្រាស់​ច្បាប់​អន្តរជាតិ​ដើម្បី​ជា​លេស​ក្នុងការ​ប្រតិបត្តិការ​នា​វា​ល្បាត និង​យន្តហោះ​ទម្លាក់​គ្រាប់​មកកាន់​តំបន់​ជម្លោះ​ដើម្បី​ប្រឆាំង​ចិន​។​

​ជប៉ុន មិនមែនជា​ភាគី​ទាមទារ​នៃ​ជម្លោះ​នោះទេ តែបើ​ជម្លោះ​នោះ កាន់តែ​មាន​ភាព​តានតឹង​កាន់តែខ្លាំង នោះ​ប្រទេស​ក្នុង​តំបន់ រួមជាមួយ​នឹង​ជប៉ុន​ដែល​រដ្ឋ​ជិតខាង ក៏​នឹង​ខាតបង់​ផងដែរ​។ មួយវិញទៀត​នោះ នៅ​ចុង​សប្តាហ៍​នេះដែរ ជប៉ុន នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ក្រុម​G7 ដែល​កិច្ចប្រជុំ​ក៏​នឹង​ពិភាក្សា​ពីស​ន្តិ សុខ​ដែនសមុទ្រ​ផងដែរ​។ សមាជិក​ក្រុម​G7 រួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង​សហរដ្ឋអាមេរិក​៕