ឃាត់​មុខសញ្ញា​ជួញដូរ ២នាក់ និង​ដកហូត​គ្រឿងញៀន​ ជាង​២០០​គ្រាប់ នៅបាត់ដំបង

ឃាត់​មុខសញ្ញា​ជួញដូរ ២នាក់ និង​ដកហូត​គ្រឿងញៀន​ ជាង​២០០​គ្រាប់ នៅបាត់ដំបង



បាត់ដំបង ៖ ជនសង្ស័យ​ចំនួន​ពីរ​នាក់ ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ​ធ្វើការ​ក្រសោប​បាន ព្រមទាំង​បាន​ដកហូតនូវ​សារធាតុ​ញៀន​បានជា​ច្រើន​ប្រភេទ ដោយ​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ គឺ​តាម​បែប​វិធាន​ញុះញង់។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា កិច្ចប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី នា​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ ត្រង់ចំណុច​ភូមិ​ផ្តាច់​ព្រាត់ ឃុំបវេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ដោយ​យោង​តាម​សេចក្តី​រាយការណ៍​ពី​កម្លាំង​សម្ងាត់​ផង​ដែរ។

នៅ​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ដែរ​ គឺ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ពីរ​នាក់​ គឺ ឈ្មោះ មុត ប៊ុន​ណា ហៅ​សុខ ភេទ​ប្រុស អាយុ៣៨ឆ្នាំ​ មុខរ​បរ​មិន​ពិត​ប្រាកដ ដោយ​ស្នាក់នៅ​ភូមិ​កណ្តោល​ជើង ឃុំ​គោក​ឃ្មុំ​ថ្មគោល និង​ឈ្មោះ ហ៊ូ ហាក់​លីន ហៅ​ឧ​ត្ត​ម ភេទ​ប្រុស អាយុ៣២ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​ប៉ោយ​យង់ ឃុំ​តាពូង ថ្មគោល។

នៅ​ក្នុង​ពេល​នោះ​ដែរ សមត្ថកិច្ច​បាន​ឆែកឆេរ និង​ធ្វើ​ការ​ដកហូត​នូវ​ថ្នាំញៀន ​ប្រភេទ​យ៉ាម៉ា​ចំនួន ២១៣​គ្រាប់ ថ្នាំ​គ្រវី​ចំនួន​ពីរ​គ្រាប់ និង​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​ពីរ​កញ្ចប់ ដែល​ស្មើនឹង​ទម្ងន់ ៧,២០​ក្រាម និង​រថយន្ត មួយ​គ្រឿង​ម៉ាក​ឆ្លាម ពណ៌​ត្រី​ឆ្លូញ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត និង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់៕

ឃាត់​មុខសញ្ញា​ជួញដូរ ២នាក់ និង​ដកហូត​គ្រឿងញៀន​ ជាង​២០០​គ្រាប់ នៅបាត់ដំបង ឃាត់​មុខសញ្ញា​ជួញដូរ ២នាក់ និង​ដកហូត​គ្រឿងញៀន​ ជាង​២០០​គ្រាប់ នៅបាត់ដំបង