លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ចែក​អាវ​ភ្លៀង​ដល់​កម្លាំង​កងទ័ព​ជួរ​មុខ​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ចែក​អាវ​ភ្លៀង​ដល់​កម្លាំង​កងទ័ព​ជួរ​មុខ​



ឧ​ត្ត​រ​មានជ័យ ៖ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ លោកវរសេនីយ៍ឯក គង់ សុខា​ន់ មេបញ្ជាការ​វរ​: បាន​ដឹកនាំ កម្លាំង​ចំនួន​៦០​នាក់ ចូលរួម​ក្នុង​ពិធី សំណេះសំណាល សួរសុខទុក្ខ​និង​ចែក​អាវ​ភ្លៀង​ជូន​ដល់​កងកម្លាំង​ទាំង​បី​ នៅ​ទីបញ្ជាការ​វរសេនា​តូច​ ថ្មើរ​ជើង​លេខ​២៥១ ​នៃ​កងពលតូច​អន្តរាគមន៍​លេខ​៥ ស្ថិតនៅ​ភូមិ​ឈើ​ស្លាប់ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលមាន​កងកម្លាំង​ចូលរួម​សរុប ​៧១៨​នាក់​ ក្រោម​អធិបតីភាពដ៏​ខ្ពង់ខ្ពស់ របស់​លោកឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង ​និង​ជា​នាយរង​សេនាធិការ​ចម្រុះ កង​យោធពល​ខេ​មរ​ភូមិន្ទ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

អម​ដំណើរ​ដោយ​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​ និង​ជា​មេបញ្ជាការប្រចាំ​ទិស​ភូមិភាគ ​ទី៤​និង​ទី​៥​ និង លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ ប៊ុន ថា​ន អគ្គ​មេបញ្ជាការ​រង​ក​ង​យោធពល​ខេ​មរ​ភូមិ​ន្ទ​។

លោក ស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​។ បន្ទាប់ពីលោក សំណេះសំណាល​និង​បាន​ចែក​អាវ​ភ្លៀង ជូន​ដល់​កងកម្លាំង​ទាំង​បី ក្នុង​នោះ​អង្គ​ភាព​វរ៧០២ ​ទទួល​បាន​អាវ​ភ្លៀង​ចំនួន​១៣០​អាវ៕

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ចែក​អាវ​ភ្លៀង​ដល់​កម្លាំង​កងទ័ព​ជួរ​មុខ​ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ចែក​អាវ​ភ្លៀង​ដល់​កម្លាំង​កងទ័ព​ជួរ​មុខ​ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ចែក​អាវ​ភ្លៀង​ដល់​កម្លាំង​កងទ័ព​ជួរ​មុខ​ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ចែក​អាវ​ភ្លៀង​ដល់​កម្លាំង​កងទ័ព​ជួរ​មុខ​