Messi កំពុង​ព្រួយ​បារម្ភ​ពី​បញ្ហា​ទឹក​ជំនន់​ក្នុង​ប្រទេស​របស់​ខ្លួន​

កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ Lionel Messi កំពុង​ព្រួយ​បារម្ភ​អំពី​បញ្ហា​ជំនន់​ទឹក​ភ្លៀង​ដែល​ទើប​តែ​កើត​ឡើង​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ហើយ​ស្នើ​មាន​ការ​ជួយ​សង្គ្រោះ​ជាបន្ទាន់​ ។

ដោយ​នៅ​ខេត្ត​ Buenos Aires នៃ​ប្រទេស​អាហ្សង់ទីន​កំពុង​តែ​រង​គ្រោះ​ដោយ​សារ​ខ្យល់​ព្យុះ​ដ៏​ធំ​បាន​នាំ​យក​ទឹក​ភ្លៀង​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដែល​កើត​ជា​ជំនន់​ដ៏​គ្រោះ​ថ្នាក់​ដែល​បណ្ដាល​ឲ្យ​មនុស្សយ៉ាង​ហោច​ណាស់​​៣នាក់​បាន​បាត់​បង់​ជីវិត​ និង​មនុស្ស​ប្រមាណ​១១០០០ ត្រូវ​ជម្លៀស​ខ្លួន​ទៅ​រក​ទី​ទួល​មាន​សុវត្ថិភាព​ ។

បន្ទាប់​ពី​បាន​ដឹង​ដំណឹង​នេះ​ Messi បាន​សរសេរ​នៅ​លើ​គេហទំព័រ​ខ្លួន​ថា​ « ខ្ញុំ​ពិត​ជា​បារម្ភ​អំពី​ប្រទេស​របស់​ខ្ញុំ​ជា​ខ្លាំង​បន្ទាប់​បាន​ឃើញ​នៅ​រូប​ភាព​ទឹក​ជំនន់​នេះ​ ។ ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ដល់​អ្នក​រាល់​គ្នា​ដើម្បី​ជួយ​ដល់​អ្នក​រង​គ្រោះ​ក្នុង​ពេល​វេលា​ដ៏​លំបាក​នេះ​ »៕

 

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Messi កំពុង​ព្រួយ​បារម្ភ​ពី​បញ្ហា​ទឹក​ជំនន់​ក្នុង​ប្រទេស​របស់​ខ្លួន​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:វីដេអូ
Tags: