អតីត​គ្រូ​បង្វឹក​របស់​ Dortmund បដិសេធ​សំណើ​របស់​ក្រុម​ Marseille

អតីត​គ្រូ​បង្វឹក​របស់​ក្លឹប​ Brussia Dortmund លោក​ Jurgen Klopp បាន​បដិសេធ​សំណើ​ដែល​ក្លឹប​ Marseille ចង់​បាន​រូប​គាត់​ទៅ​ដឹក​នាំ​នៅ​រដូវ​កាល​នេះ​ជំនួស​លោក​ Marcelo Bielsa ដែល​ដឹកនាំ​មិន​បាន​ល្អ​សោះ​នោះ​ ។

បើ​យោង​តាម​ការ​បញ្ជាក់​របស់​ភ្នាក់​ងារ​របស់​លោក​ Klopp បាន​និយាយ​ថា​លោក​ Klopp បាន​បដិសេធ​សំណើ​មួយ​នេះ​ដោយ​លោក​បាន​និយាយ​ថា​វា​មិន​មែន​ជា​ពេល​វេលា​សម​គួរ​សម្រាប់​គាត់​ចូល​ធ្វើ​ជា​បង្វឹក​វិញ​ទេ​ គាត់​ត្រូវ​ការ​ពេល​ដើម្បី​សម្រាក​ ។

លោក​ Klopp ធ្លាប់​បាន​ចំណាយ​ពេល​រយៈ​ពេល​៧​ឆ្នាំ​ជាមួយ​ Brussia Dortmund ដោយ​លោក​បាន​ជួយ​ក្លឹប​នៅ​អាល្លឺម៉ង់​មួយ​នេះ​ឲ្យ​ឈ្នះ​ពាន​ Bundesliga ចំនួន​២ដង​ ឈ្នះ​ពាន​រង្វាន់​ DFB Pokal ១ដង​ និង​បាន​ជួយ​ក្រុម​មួយ​នេះ​ឲ្យ​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ UEFA Champion League កាល​ពី​រដូវ​កាល​២០១២-២០១៣​តែ​ត្រូវ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ Bayern Munich ។ ហើយ​គ្រូ​បង្វឹក​រូប​នេះ​ទើប​សម្រេច​លា​ឈប់​ពី​ Dortmund ក្រោយ​ដឹក​នាំ​ក្រុម​មិនបាន​ល្អ​នៅ​រដូវ​កាល​២០១៤-២០១៥​នេះ​ ។

បន្ទាប់​ពី​លោក​ Klopp បាន​បដិសេធ​នៅ​សំណើ​មួយ​នេះ​ក្លឹប​ Mersille កំពុង​បង្វែរ​គោល​ដៅ​របស់​ខ្លួន​ទៅ​លើ​លោក​ Zindine Zidane និង​លោក​ Eric Geret វិញ​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • អតីត​គ្រូ​បង្វឹក​របស់​ Dortmund បដិសេធ​សំណើ​របស់​ក្រុម​ Marseille已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/25  Category:កីឡា
Tags: